ផលប៉ះពាល់នៃកាទទួលទានសាច់ត្រីឆៅ!

សម្រាប់អ្នក ដែលតែងតែនិយមទទួលទានសាច់ត្រីឆៅស្រស់ៗទាំងអស់គ្នា ពិតជាគិតថា សាច់ត្រីស្រស់ៗនេះពិតជាកំពូលអាហារ ដែលបានផ្តល់វីតាមីន និងប្រូតេអ៉ីនយ៉ាងច្រើនសន្ធឹកសន្ធាប់ ចំពោះសុខភាពអ្នកហើយមើលទៅ ប៉ុន្តែតាមការពិតទៅវាមិនមែនដូច្នេះ ១០០%ឡើយ។

អ្នកដឹងទេថា សាច់ត្រីស្រស់ ដែលអ្នកបានញ៉ាំចូលទៅសុទ្ធតែ មានមេរោគព្រោះគេមិនទាន់បានសម្លាប់វានៅឡើយទេ អ្នកក៏បានញាំទាំងពពួកមេរោគទាំងឡាយទៅជាមួយដែរ ព្រោះបើសាច់ត្រីនៅស្រស់ មេរោគក៏នៅស្រស់ដូចគ្នា។ អ្នកអាចប្រាកដចិត្តបានប៉ុន្មានភាគរយទៅ ថាចុងភៅនៅភោជនីយដ្ឋាន ឬអាហារដ្ឋាន ដែលអ្នកកំពុងញាំនេះ មានអនាម័យ និងមានផាសុកភាពល្អ គ្រប់គ្រាន់សម្រាប់សុខភាពអ្នកនោះ?

ប្រធានសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងសុខាភិបាលល្បីៗ បានធ្វើការព្រមាន ទាក់ទងទៅនឹងការបរិភោគត្រីឆៅ ឬដែលហៅថា sushi ឬ sashimi ជាដើមនេះថា បើអ្នកមិនបានទៅកន្លែង ដែលមានការទទួលស្គាល់ត្រឹមត្រូវ ពីកម្រិតនៃស្តង់ដារល្អស្អាត បរិសុទ្ធនោះ ហានិភ័យនៃការឆ្លងមេរោគ Vibrio នៅក្នុងសាច់ត្រីឆៅ គឺខ្ពស់ណាស់ ដូច្នេះអ្នកមិនគួរទៅញ៉ាំនៅកន្លែងតូចតាច ឬគ្មានគុណភាពនោះទេ ព្រោះវាអាច បណ្តាលឱ្យអ្នកពុលអាហារ រាគមួល និងអាចឆ្លងជំងឺអាសន្នរោគផ្សេងៗបានយ៉ាង ងាយ។

មិនតែប៉ុណ្ណោះតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត Apichai ក៏បាន បង្ហាញទៀតផងដែរថា ការញ៉ាំស៊ូស៊ីតាមរបៀបម្ហូបរបស់ជប៉ុន ជាពិសេស sushi ឬ sashimi មានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះសុខភាពបើអ្នកទទួលទានវាញឹកញាប់ពេក។ លោកបានបន្ថែមទៀតថា គ្រោះភ័យនៃការឆ្លងមេរោគនេះនៅក្នុង បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍យើងមួយចំនួន គឺមានច្រើនជាងនៅ ក្នុងប្រទេសជប៉ុន ព្រោះសីតុណ្ហភាពនៅក្នុងប្រទេសផ្សេងៗ អាចបង្កលក្ខណៈងាយស្រួលឱ្យ មេរោគមានការរីកចម្រើនលូតលាស់បានយ៉ាងឆាប់រហ័ស ជាងអាកាសធាតុនៅប្រទេសជប៉ុន។

ដូចគ្នានេះផងដែរ ការដឹកជញ្ជូនក៏ជារឿងសំខាន់ដែរ ស៊ូស៊ី ដែលបាននាំចូលពីប្រទេសជប៉ុន ថ្មីនេះបានរកឃើញថាមាន ឆ្លងជំងឺ ឬប៉ារ៉ាស៊ីតជាច្រើន ប្រភេទដែលមើលមិនឃើញនៅក្នុងអាហារ។ ហេតុនេះ សូមប្រុងប្រយ័ត្នទាំងអស់ គ្នាមុននឹងទទួលទានអាហារដែលមានសាច់ឆៅ មិនថាត្រី ឬសាច់សត្វ ផ្សេងៗ ពីព្រោះសុខភាពពិតជាសំខាន់ណាស់សម្រាប់មនុស្សយើងម្នាក់ៗ៕

Post a Comment

Khmer drama

4/Disease/featured