អាហារទាំងនេះជួយបញ្ចុះជាតិខ្លាញ់នៅក្នុងឈាម និងជួយឱ្យសុខភាពល្អខ្លាំង ដែលអ្នកមិនធ្លាប់ដឹងពីមុន!



ការដែលមានជាតិខ្លាញ់នៅក្នុងសសៃឈាម គឺជារឿងមួយដែលគួរឱ្យព្រួយបារម្ភខ្លាំងណាស់សម្រាប់សុខភាពមនុស្សគ្រប់វ័យ ជាពិសេសគឹមនុស្សចាស់តែម្តង។ ពួកគាត់តែងតែមានភាពភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលដឹងថា មានជាតិខ្លាញ់កកនៅក្នុងសសៃឈាម។​ដោយបញ្ហាទាំងអស់នេះភាគច្រើនបានកើតឡើងមកពីការបរិភោគអាហារតាមចិត្តចង់មិនចេះតម យូរៗទៅវាក៏បង្កឱ្យមានទៅជាការកើតជំងឺបេះដូង និងខ្លាញ់រុំបេះដូង ព្រមទាំងជាតិខ្លាញ់ស្ទះនៅក្នុងសសៃឈាមនេះតែម្តង។

ប៉ុន្តែប្រសិនបើយើងយល់ដឹងពីការទទួលទានអាហារ និងអាហារដែលជួយធ្វើឱ្យមានសុខភាពល្អនោះ គឺពិតជាអាចជួយបង្កា និងទប់ស្កាត់ពីជំងឺទាំងអស់នោះជាក់ជាមិនខាន។ ចង់ដឹងថា អាហារណាខ្លះ ដែលអាចជួយកាត់បន្ថយការកើតមានជាតិខ្លាញ់នៅក្នុងសសៃឈាម ព្រមទាំងជួយធ្វើឱ្យសុខភាពរាងកាយអ្នកមានភាពល្អប្រសើរនោះ យើងមកតាមដានដូចខាងក្រោមនេះទាំងអស់គ្នា៖

១) ទឹកខ្ញី៖ ដូចយើងបានដឹងស្រាប់មកហើយថា ក្រៅពីអាចមកធ្វើអាហារ ខ្ញីគឺមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាព ព្រោះវាអាចជួយកម្តៅរាងកាយពេលអាកាសធាតុត្រជាក់ ជួយសម្រកទម្ងន់ដោយសារវាជួយបញ្ចុះជាតិខ្លាញ់នៅក្នុងឈាមនេះឯង។ ដូច្នេះគ្រាន់តែនាំម្ស៉ៅខ្ញី ឬខ្ញីស្រស់មកឆុងជាមួយនឹងទឹកក្តៅ ទទួលទានឱ្យបានទៀងទាត់ទៅតាមលទ្ធភាព នោះវានឹងតបស្នងផលត្រលប់មកឱ្យយើងឃើញវិញយ៉ាងពិតប្រាកដណាស់។


២) ផ្លែប៊ឺ ឬអាវូកាដូ៖ ជាប់ឈ្មោះថាជាផ្លែឈើដែលសម្បូរទៅដោយជាតិខ្លាញ់ តែជាជាតិខ្លាញ់ដ៏ល្អសម្រាប់រាងកាយ ព្រោះពេលទទួលទានទៅនឹងធ្វើឱ្យជាតិខ្លាញ់ល្អនេះទៅដេញជាតិខ្លាញ់អាក្រក់ដែលមានភាពកកស្ទះនៅក្នុងសសៃឈាមឱ្យចេញមកក្រៅ។ មិនតែប៉ុណ្ណោះវាក៏អាចជួយការពារពីជំងឺបេះដូងបានយ៉ាងល្អផងដែរ។ អាចទទួលទានលាយជាមួយនឹងទឹកឃ្មុំបន្តិចផង ដើម្បីបង្កើតឱជារស និងអាចទទួលទានក្នុង១ថ្ងៃ១ផ្លែ រឹតតែល្អសម្រាប់សុខភាព។



៣) ផ្សិតចំបើង៖ ពេញនិយមសម្រាប់ការចំអិនជាអាហារ ដោយមានរសជាតិឆ្ញាញ់ពិសា ហើយថែមទាំងមានអត្ថប្រយោជន៍អាចជួយបញ្ចុះជាតិខ្លាញ់ ក៏ដូចជាជួយបំបែកជាតិខ្លាញ់នៅក្នុងឈាមបានយ៉ាងល្អប្រសើរផងដែរ។ វាក៏អាចជួយសម្រកទម្ងន់ និងជួយធ្វើឱ្យស្បែកស្អាត ទន់ ភ្លឺរលោងទៀតផង។ ដូច្នេះសម្រាប់អ្នកដែលបញ្ហាសុខភាពទាំងអស់នេះអាចនាំផ្សិតចំបើងមកចំអិនជាអាហារដូចជា ស្ងោរ ឬឆា ទៅតាមចំណង់ចំណូលចិត្ត។


៤) ត្រប់វែង​៖ ជាទីពេញនិយមសម្រាប់ការយកមកស្ងោរទទួលទានជាមួយទឹកគ្រឿង ឬឆាជាមួយសាច់ជ្រូកបីជាន់ជាដើម។ ហើយក្រៅពីមានរសជាតិឆ្ងាញ់ពិសាហើយ ត្រប់វែងក៏អាចជួយកាត់បន្ថយជាតិខ្លាញ់ដែលកកនៅក្នុងសសៃឈាម​ឬបណ្តេញជាតិខ្លាញ់ចេញពីកន្លែងផ្សេងៗនៅក្នុងរាងកាយបានយ៉ាងល្អ។ ទន្ទឹមនឹងនេះត្រប់វែងក៏នឹងជួយបឺតជាតិខ្លាញ់ បឺតកាកសំណល់ និងបឺតកូឡេស្តេរ៉ូលអាក្រក់ឱ្យចេញមកក្រៅបានយ៉ាងមានប្រសិទ្ធខ្ពស់ផងដែរ។


សរុបមកអាហារទាំង៤ប្រភេទខាងលើ មិនត្រឹមតែជួយបញ្ចុះជាតិខ្លាញ់ក្នុងឈាមប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយឱ្យរាងកាយមានសុខភាពល្អ សាកសមជាមួយនឹងអ្នកដែលមានបំណងចង់សម្រកទម្ងន់ផងដែរ។ តាមការស្រាវជ្រាវក៏បានណែនាំឱ្យទទួលទានអាហារប្រភេទនេះឱ្យបាន ៣-៤ ដងក្នុង១សប្តាហ៍ ដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត៕

Post a Comment

Khmer drama

4/Disease/featured