នោមឈាម

នោមឈាម (hematuria)
    ប្រសិនបើអ្នកមានឃើញឈាមនៅក្នុទឹកនោមរបស់អ្នក, សូមកុំធ្វើការព្យាបាលដោយខ្លួនឯងជាមួយនឹងថ្នាំនៅតាមផ្ទះអោយសោះ ។ សូមទៅជួបវេជ្ជបណ្ឌិត ឬ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ ។
ប្រសិនបើអ្នកមានការរលាកនៅលើបំពង់ទឹកនោម (urinary tract infection), អ្នកនឹងត្រូវប្រើប្រាស់ថ្នាំសំលាប់មេរោគ (antibiotics) ក្នុងរយៈពេលពី ៣ ទៅ ១៤ ថ្ងៃ អាស្រ័យទៅលើផ្នែកណាមួយដែលទទួលរងការរលាកនោះ ។
ប្រសិនបើអ្នកមានកើតដុំគ្រួសនៅលើតំរងនោម (kidney stones), សូមពិសារទឹកអោយបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីជួយទំលាក់ដុំគ្រួសនោះតាមរយៈទឹកនោម ក៏ដូចជាការពារមិនអោយកកើតដុំគ្រួសផ្សេងៗទៀត ។ អ្នកអាចនឹងត្រូវការថ្នាំបំបាត់ការឈឺចាប់ (pain relievers) ។
ការព្យាបាលតាមបែបវេជ្ជសាស្ត្រ Medical Treatment
មានលក្ខណៈជាច្រើនដែលអាចបណ្តាលអោយមានការចេញឈាមតាមរយៈទឹកនោម ។ កត្តាមួយចំនួនមិនមែនមកពីបញ្ហាផ្នែកវេជ្ជសាស្ត្រ និង មិនទាមទារការព្យាបាលអ្វីនោះឡើយ ។ វាតែងតែអាចបាត់ទៅវិញដោយខ្លួនឯង ។ ប៉ុន្តែ មានករណីធ្ងន់ធ្ងរជាច្រើនទៀតដែលទាមទារជាចាំបាច់ចំពោះការព្យាបាលជាបន្ទាន់ (immediate treatment) ។ ការព្យាបាលអាស្រ័យទៅលើមូលហេតុដែលបណ្តាលអោយមានចេញឈាមនោះ ។ នៅពេលណាមួយដែលអ្នកសង្កេតឃើញមានឈាមនៅក្នុងទឹកនោមរបស់អ្នក, ចូរអ្នកទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីធ្វើការវាយតំលៃ និង ធ្វើរោគវិនិច្ឆ័យ ។
គ្រួសតំរងនោម Kidney stones : ចំពោះករណីជាច្រើន, វានឹងតំរូវអោយអ្នកទទួលទានទឹក ឬ សារធាតុរាវផ្សេងៗទៀតអោយបានច្រើន និង ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ។
•    ដុំគ្រួស (stones) អាចនឹងធ្លាក់ចុះមកតាមប្រព័ន្ធទឹកមូត្រ (urinary system) ដោយខ្លួនឯង ។
•    ចំពោះការព្យាបាលម្យ៉ាង ដែលគេហៅថា  extracorporeal shock wave lithotripsy, គឺជាការប្រើប្រាស់រលកសំលេង (sound waves) ដើម្បីជួយបំបែកដុំគ្រួសដែលធំៗ ។ ភាគតូចៗល្អិតរបស់ដុំគ្រួសទាំងនោះនឹងងាយស្រួលធ្លាក់ចុះមកក្រោមតាមរយៈទឹកនោម, ប៉ុន្តែ ការឈឺចាប់បន្តិចបន្តួចនៅតែមាន ។
•    មានការព្យាបាលម្យ៉ាងទៀត ដែលគេប្រើប្រាស់ឧបករណ៍ cystoscope (ឆ្លុះពិនិត្យផ្នែកខាងក្នុងប្លោកនោម) ដើម្បីស្វែងរកដុំគ្រួសនៅក្នុងបំពង់ទឹកនោម (ureter) ហើយបន្ទាប់ចាប់យកវាចេញ តាមរយៈ small scoop ។
ការរលាកបំពង់ទឹកមូត្រ Urinary tract infection : ការព្យាបាលគឺព្យាយាមធ្វើយ៉ាងណាវាយលុកទៅលើបាក់តេរីណាដែលបណ្តាលអោយ
មានការរលាកនេះ ។ ប្រសិនបើអ្នកគ្មានសញ្ញានៃជំងឺណាមួយផ្សេងៗទៀតទេនោះ, អ្នកអាចនឹងត្រូវប្រើប្រាស់ថ្នាំសំលាប់មេរោគក្នុងរយៈពេលពី ៣ ទៅ ១៤ ថ្ងៃ អាស្រ័យទៅលើប្រភពនៃការឆ្លងរោគនោះ ។
ការរីកប្រូស្តាត Benign prostate enlargement : ពេលខ្លះ, ការឈប់ទទួលទាននូវចំណីអាហារ និង ថ្នាំមួយចំនួនដែលប៉ះពាល់ទៅដល់ប្រូស្តាតអាចជួយធ្វើអោយប្រូស្តាត (prostate) នោះស្រកបានខ្លះ  ។ ប៉ុន្តែ ពេលខ្លះវាត្រូវការថ្នាំសំរាប់ព្យាបាលជាចាំបាច់ ។

ថ្នាំព្យាបាល Medications : ប្រសិនបើថ្នាំមួយចំនួនធ្វើអោយមានការហូរឈាមតាមរយៈទឹកនោម, ដែលគេហៅផងដែរថា នោមឈាម (hematuria), សូមបញ្ឈប់ការប្រើប្រាស់ថ្នាំទាំងនោះជាបន្ទាន់ ។ ប៉ុន្តែ ថ្នាំមួយចំនួនត្រឹមតែអាចធ្វើអោយទឹកនោមរបស់អ្នកប្រែពណ៌តែប៉ុណ្ណោះ (មិនមែនបណ្តាលអោយនោមឈាមនោះទេ) ។
ការស្ទះបំពង់ទឹកនោម Urinary tract blockage : ជាទូទៅ, ការស្ទះនេះទាមទារការវះកាត់ (surgery)  ឬ ដំណើរការផ្សេងៗទៀត ដើម្បីជួយកែតំរូវ ឬ ធ្វើអោយស្ថានភាពរបស់អ្នកជំងឺប្រសើរឡើង ។
ការរងរបួស Injury: វាអាចនឹងប្រើពេលយូរ ដើម្បីជាសះស្បើយ ឬ ក៏អាចទាមទារការវះកាត់ ឬ ដំណើរការផ្សេងៗទៀត ដើម្បីជួយជួសជុលការរងរបួស ឬ កាត់ចោលនូវជាលិកាដែលបានខូចរួចទៅហើយនោះ ។

 

Post a Comment

Khmer drama

4/Disease/featured