ជំងឺដុំស្បូន (fibrome utérin)!
ស្រ្តីភាគច្រើនតែងតែមានការព្រួយបារម្ភអំពីសាច់ដែលដុះនៅលើស្បូន។ ជាទូទៅដុំសាច់ស្បូន ជាដុំសាច់ស្លូត ហើយមិនសូវអោយមានជាសញ្ញាអ្វីទេ។ វាច្រើនកើតលើស្រ្តីដែលមាន អាយុលើសពី៣០ឆ្នាំ។ វាអាចមានទំហំចាប់ពីប៉ុនគ្រាប់ម្រេច ដល់ប៉ុនផ្លែក្រូចថ្លុង។
១) ដុំស្បូនមានបីទីតាំង៖
- ដុំសាច់នៅលើសាច់ស្បូន (fibrome sous séreux)
- ដុំសាច់នៅក្នុងសាច់ស្បូន (fibrome interstitiel)
- ដុំសាច់នៅក្នុងរន្ធស្បូន (fibrome sous muqueux)

២) មូលហេតុ៖
រហូតមកដល់បច្ចុប្បន្ននេះ គេមិនទាន់រកឃើញមូលហេតុច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែគេសង្កេតឃើញថា មានកត្តាប្រឈមមួយចំនួនដូចជា:
- កត្តាអ័រម៉ូន (facteurs hormonaux): គេសង្កេតឃើញថា ស្រ្តីពេញវ័យ ឬ ក្នុងវ័យបន្តពូជមានការ កកើត ឬ កើនទំហំនៃដុំសាច់ស្បូន តែដល់ពេលស្រ្តីអស់រដូវ ទំហំដុំស្បូនរួមតូចមកវិញ។
- តំណពូជ
- ជាតិសាស្រ្ត: គេច្រើនឃើញពួកពូជសាសន៍ស្បែកខ្មៅមានដុះសាច់ស្បូនច្រើនជាងពូជសាសន៍ស្បែកស។

៣) រោគសញ្ញារបស់ដុំស្បូន៖
- មានឈាមរដូវធ្លាក់ច្រើនជាងធម្មតា ដុំៗ ឬអាចមានឈាមធ្លាក់ពាក់កណ្ដាលវដ្ដរដូវ
- ចុកពោះពេលមករដូវ
- ឈឺធ្ងន់ៗក្នុងអាងត្រគាក
- បត់ជើងតូចញឹកញាប់ ទល់លាមក

៤) ផលប៉ះពាល់៖
- ធ្លាក់ឈាមរហូតធ្វើឲ្យស្លេកស្លាំង
- ការបង្កកំណើតមានការថយចុះ ដោយសារទីតាំងរបស់ដុំស្បូន
- ពេលមានផ្ទៃពោះ វាអាចបង្កឲ្យកូនរលូត ឬកើតមិនគ្រប់ខែ
- សង្កត់ទៅលើសរីរាង្គជិតខាង បើដុំនៅខាងមុខ វាសង្កត់លើប្លោកនោម ធ្វើឲ្យរំខានដល់ ការបត់ជើងតូច (នោមញឹក) បើសង្កត់ខាងក្រោយ ធ្វើឲ្យទល់លាមក។

៥) ការព្យាបាល៖
- ដោយការប្រើថ្នាំលេប ដែលកំនត់ដោយគ្រូពេទ្យជំនាញ
- ដោយការវះកាត់ ៖
• ដុំសាច់នៅលើសាច់ស្បូន និង ដុំសាច់នៅក្នុងសាច់ស្បូន: បកយកដុំសាច់ចេញ ឬ កាត់ស្បូន (coelio scopie ឬ laparotomie)
• ដុំសាច់នៅក្នុងរន្ធស្បូន: កាត់ស្បូន ឬ កាត់ដុំសាច់ស្បូនដែលមានទំហំតូចល្មម ដោយធ្វើការវះកាត់តាមក្រោម (hystéroscopie)។

បញ្ជាក់៖ បច្ចេកទេសវះកាត់ជំនាញ អមដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបថ្មីៗចុងក្រោយបង្អស់ កំពុងតែដំណើរការជាប្រចាំនៅមន្ទីរពេទ្យកាល់ម៉ែត។
បើមានអាការ:ដូចបានជម្រាបជូខាងលើ សូមមេត្តាមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងស្វែងយល់អំពីជំរើសនៃការព្យាបាលឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់។