តើមូលហេតុអ្វីខ្លះអាចបណ្តាលឲ្យរដូវមិនទៀងទាត់?

តើមូលហេតុអ្វីខ្លះអាចបណ្តាលឲ្យរដូវមិនទៀងទាត់?
ជាតំបូងតើមិត្តនារីដឹងទេអ្វីទៅជាការមករដូវទៀងទាត់នោះ? ជាទូទៅស្ត្រីដែលមានសុខភាពល្អ ចាប់ពីអាយុ ១៣ឆ្នាំដល់ ៤៥ ឆ្នាំតែងតែងតែមករដូវជារៀងរាល់ខែ ឬ២៨ថ្ងៃម្តង។ ចំពោះការមករដូវមិនទៀងមានន័យថារដូវមិនមករាល់ ២៨ថ្ងៃម្តង ទោះយឿតមិនត្រូវលើស ៧ថ្ងៃ ឬលឿនមិនត្រូវមុន៧ថ្ងៃនោះទេ និយាយឲ្យខ្លីរដូវត្រូវមកចន្លោះ ២១ថ្ងៃ ទៅ ៣៥ថ្ងៃម្តង។ ប្រសិនបើមកមិនទៀង ៣ខែជាប់គ្នាអ្នកគួរតែស្វែងរកការព្យាបាលដ៏ត្រឹមត្រូវមូយពីគ្រូពេទ្យជំនាញ។
មានមូលហេតុជាច្រើនដែលធ្វើឲ្យវដ្តរដូវរបស់ស្រ្តីមិនទៀងទាត់

 ក្នុងចំណោមនោះគេឃើញមូលហេតុចំបងធំៗចំនួន៧:
1. ការមានផ្ទៃពោះ  : ជាមូលហេតុរួមមួយដែលធ្វើឲ្យខកខានដល់ការមករដូវ។ ការសំគាល់មួយផ្នែកទៀត ចំពោះស្ត្រីមិនមានរដូវ (ដោយសារគាត់បំបៅដោះកូន រឺដោយសារតែវដ្តរដូវរបស់គាត់តែងតែមានមិនទៀតទាត់)  តែនោះមិនមានន័យថាគាត់មិនអាចមានផ្ទៃពោះបាននោះទេ។ ការដាច់រលាត់នៃស្រទាប់ខាងក្នុងស្បូននិងការខ្ជាក់ពងមេជីវិតញីមិនមកជាមួយគ្នារហូត
នោះទេ។
2. ស្ត្រេស : ពិតណាស់សព្វថ្ងៃនេះយើងស្តីបន្ទោសជាច្រើនទៅលើបញ្ហាស្រ្តេស។ ទោះជាយ៉ាងណាបញ្ហានេះជាបញ្ហាសរីរៈដែលយើងហៅថា Hypothalamic-Pituitary Syndrome ជាពាក្យតំនាងឲ្យអវត្តមានរដូវបណ្តាលមកពីបំរែបំរួលអរម៉ូននៅក្នុងខួរក្បាលដែលផ្តល់
ពត៏មានទៅខ្លួនរបស់ស្ត្រីថាអ្នកតានតឹងក្នុងការមានកូន ហើយវដ្តរដូវរបស់ស្រ្តីនឹងគ្មានជាការឆ្លើយតបទៅនឹងបញ្ហានេះ។
3. វិបត្តិរបបអាហារ  : ការមិនឃ្លានអាហារ រឺ ញុំាឆ្អែតជ្រុលផងដែរនេះផ្តល់ពត័មានទៅខួរក្បាលថាអ្នកមិនមានសុខភាពល្អគ្រប់គ្រាន់ក្នុង
ការពរពោះនោះទេ ជាហេតុវដ្តរដូវរបស់អ្នកបញ្ឈប់។
4. ការហាត់ប្រាណខ្លាំងជ្រុល : ការហាត់ប្រាណជាការល្អជួយទៅដល់បេះដូង និងរាងកាយរបស់យើង តែបើសិនជាអ្នកធ្វើវាជ្រុល វានឹងផ្តល់ផលប៉ះពាល់ជាជាងផ្តល់គុណប្រយោជន៏។  ពេលខ្លះការធ្វើអត្តពលកម្មខ្លាំងជ្រុលពេលចាប់ផ្តើម វាធ្វើឲ្យប៉ះពាល់ដល់រដូវដោយសារតែហឹ្វកហាត់ជ្រុល។
5. បណ្តុំរោគសញ្ញាដុំគីសនៅនឹងកន្សោមពងមេជីវិតញី (PCOS). : បណ្តាលឲ្យមានបញ្ហាដល់សុខភាពដូចជាដុះរោមលើខ្លូនលើសប្រក្រតី, ឡើងទំងន់, កើតមុន និងបញ្ហាវដ្តរដូវ។ ជំងឺនេះជាមូលហេតុចំបងមួយដែលធ្វើឲ្យរដូវស្ត្រីមិនទៀងទាត់ចំពោះស្រ្តីវ័យក្មេង។
6. ស្ថានភាពអរម៉ូន :  ក្រៅពីPCOS, មានលក្ខខណ្ឌមួយចំនួនផ្សេងទៀតប៉ះពាល់ដល់សុខភាពដូចជាជំងឺទីរ៉ូអ៊ីតនិងជំងឺដែលបង្ក
ឱ្យមានការឡើងអរម៉ូនប្រូឡាក់ទីនដែលអាចបង្កឱ្យមានរដូវមិនទៀងទាត់។
7. ការប្រើប្រាស់ថ្នាំ : ដូចជាថ្នាំពន្យាកំណើត, ស្តេរ៉ូអ៊ីត រឺថ្នាំសំរាប់បញ្ហាផ្លូវចិត្តអាចបណ្តាលឲ្យរដូវរបស់អ្នកលែងទៀងទាត់ផងដែរ ។
ប្រសិនបើមិត្តនារីមានមតិ ឬយោបល់អ្វីនោះ សូមកុំអល់អែក្នុងការសរសេរមកយើងខ្ញុំ។

 

Post a Comment

Khmer drama

4/Disease/featured