ជម្ងឺ គភ៌កូនពង

ជំងឺកូនពង (Grossesse Môlaire) !
១) អ្វីទៅជាកូនពង?
ជាការវិវត្តន៍មិនប្រក្រតី នៃគភ៌របស់ស្ត្រី ទៅជាពងទឹកថ្លាមានរាងដូចជាកញ្ជុំផ្លែទំពាំងបាយជូ។ កូនពងជាករណីកម្រ ១/១០០០ គភ៌នៅបារាំង និង ១/១០០ ទៅ ១/៥០០នៅមជ្ឈឹមបូព៌ា។

២) រោគសញ្ញា (Clinique)៖
   - ធ្លាក់ឈាមឯកឯង, ធ្ងន់ធ្ងរ
   - ក្អួតចង្អោរ
   - ហើមលើខ្លួនប្រាណ
   - ចុះស្គម, ទឹកមុខស្លេកស្លាំង, ស្បែកលឿង, ហត់, បេះដូងដើរញាប់, ឡេះឡាស់គេងមិនលក់
   - មានជំងឺទឹកនោមប្រៃ
   - លើសឈាម
   - ទំហំស្បូនឡើងធំប៉ោងលឿនខុសប្រក្រតី, ទន់ខុសប្រក្រតី

៣) រោគវិនិច្ឆ័យ៖
ជាទូទៅការធ្វើរោគវិនិច្ឆ័យ ត្រូវពឹងផ្អែកលើៈ
   - ការពិនិត្យឈាម
   - អេកូសាស្រ្ត (Echographie) 
   - ថតឆ្លុះស្បូន (Hystéroscopie)
   - ថតសួតដោយកាំរស្មីអ៊ិច រកការរាលដាល (Métastase)
យើងអាចធ្វើការសន្និដ្ឋានបាន នៃជំងឺនេះដោយៈ
   - តាមរយៈរូបភាពអេកូសាស្រ្តៈ គ្មានវត្តមានថង់កូន និងអំប្រ៊ីយ៉ុងនៅក្នុងស្បូន ផ្ទុយទៅវិញថង់ស្បូនទាំងមូលបំពេញទៅដោយ រូបភាពព្រិលកក ឬកញ្ចុំទំពាំងបាយជូរ។
   - ការពិនិត្យឈាមៈ
       ● ការកើនឡើងលើសលប់នៃ (βHCG) អ័រម៉ូន Chorionique gonadotropes
       ● អត្រាទាបខុសប្រក្រតីនៃអ័រម៉ូន Lactogène placentain (HPL)

៤) កត្តាបង្ក៖
មូលហេតុដែលនាំឲ្យមានជំងឺកូនពង អាចមកពីកត្តាមួយចំនួនដូចជាៈ
   - តំណរពូជ
   - ចំណីអាហារ ប្រូតេអ៊ីន រុក្ខជាតិ
   - រោគឆ្លង (Viral)
   - ភាពស៊ាំ (Immulio logique)

៥) ការវិវត្តន៍៖
ជំងឺនេះអាចបង្ករឲ្យមានបញ្ហាប្រឈមដូចជាៈ
   - អាចវិវត្តន៍ទៅរកការរលូត (Avortement môlaire) ដោយឯកឯងនៅចុងត្រីមាសទីមួយ ដែលមានលក្ខណៈ ដោយយឺតៗ ឬ ធ្លាក់ឈាមដុំៗ (Fragmentaire et incomplet)
   - ក្នុងករណីធ្ងន់ធ្ងរអាចវិវត្តន៍ទៅរកមហារីក (Chorio-cancinome)

៦) វិធីព្យាបាល៖
យើងអាចធ្វើការព្យាបាលទៅតាមករណីរបស់ជំងឺៈ
   - ករណីធម្មតាមិនធ្ងន់ធ្ងរៈ ដោយកោសសំអាតស្បូន (Evacuer la môle par aspiration)
   - ក្នុងករណីធ្លាយស្បូន (Perforation) ឬធ្លាក់ឈាមធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបានៈ ត្រូវធ្វើការវះកាត់ស្បូនចេញ (Hystérectomie)
   - តាមដានការវិវត្តន៍ដោយពិនិត្យឈាមរក βHCG រាល់សប្តាហ៍ក្នុងរយៈពេល ១ខែ និងរៀងរាល់ខែរយៈពេល១ឆ្នាំ។

៦) ការវិវត្តន៍ក្រោយការព្យាបាល៖
   - ការវះកាត់នេះភាគច្រើនវិវត្តន៍ទៅរកការជាសះស្បើយ (βHCG អវិជ្ជមាន) និងអនុញ្ញាតិឲ្យមានគភ៌ជាថ្មីក្រោយជាសះស្បើយមួយឆ្នាំ
   - អត្រាលាប់ឡើងវិញមានតិចបំផុត (២% Récidive)។
   - ករណីកម្រខ្លះ ការវិវត្តន៍មិនអំណោយផលក្រោយការព្យាបាល (Dèfavorable) ដោយមានសញ្ញាៈ
       ● បន្តធ្លាក់ឈាម
       ● ស្បូននៅតែមានទំហំធំ, ទន់
       ● βHCG > 50mUI/ml ឬបន្តឡើងវិញជាថ្មី (Nouvelle asceasion)
អាការៈទាំងនេះ អាចជាករណីៈ
       ● កូនពងធម្មតាសល់ក្នុងស្បូន (Pécidus môlaire intra-utérine 5%)
       ● កូនពងមិនធម្មតា (Môle invasive) តែវាជាករណីកម្រ
       ● កូនពងដែលវិវត្តន៍ជាមហារីក (Chorio-carcinome)
  
   - ក្នុងករណីសល់កូនពងក្នុងស្បូន (Rétention de récidus môlaire) ត្រូវធ្វើការសំអាតស្បូនជាថ្មី ដោយបន្តការព្យាបាលតាមបែបគីមី (Chimicthérapie de principle) ហើយបន្តការតាមដាន βHCG ។
   - ក្នុងករណីមហារីក (Chorio-carcinoma)  ត្រូវព្យាបាលដោយគីមីសាស្រ្ត (ប្រសិនអ្នកជំងឺមានវ័យចាស់ជាង ៤០ឆ្នាំ ឬមានផលវិបាកធ្លាក់ឈាមធ្ងន់ធ្ងរ ការព្យាបាលត្រូវរួមផ្សំដោយការវះកាត់ Hystérectomie) ។
ប្រភព មន្ទីរពេទ្យកាល់ម៉ែត 

 

Post a Comment

Khmer drama

4/Disease/featured