ស្វែងយល់ខ្លះៗពីជំងឺលើសជាតិអាសីុត
ជំងឺលើសជាតិអាសីុត (ជំងឺរលាកសន្លាក់ហ្គូត)
1- និយមន័យ: គឺជាការរលាកសន្លាក់ដែលបណ្តាលមកពីការឡើងជាតិអាស៊ីតនៅក្នុងឈាម
2- មូលហេតុនៃការរលាកសន្លាក់ហ្គូត: តំណគ្រួសារ, បុគ្គលដែលធាត់, ជំងឺខ្សោយតម្រងនោម, ការប្រេីថ្នាំ (ថ្នាំគីមីសម្រាប់មហារីក ថ្នាំបញ្ចុះទឹកនោម ថ្នាំព្យាបាលជំងឺរបេង....)
3- រោគសញ្ញានៃការរលាកសន្លាក់ហ្គូត:
- រលាកសន្លាក់: ឈឺ ហេីមសន្លាក់, ហើយឡើងពណ៌ក្រហម នេៅសន្លាក់មេជេីង កជេីង រឺ ប្រអប់ជេីង
- អាចមានអាការក្ដៅខ្លួន និងឈឺក្បាលវិលមុខ។
- បន្ទាប់ពីឈឺ សន្លាក់មេជើងហើយ ទើបរីករាលដាលទៅដល់សន្លាក់កដៃកជើង និងសន្លាក់ជង្គង់។
- ពកតាមសន្លាក់មេជេីង កជេីង ជង្គង់ កែងដៃនិងសន្លាក់ផ្សេងៗទៀត (ករណីរលាកសន្លាក់រាំុរ៉ៃ)
4- ផលប៉ះពាល់នៃជម្ងឺរលាកសន្លាក់ហ្គូត:
- ប្រសិនបើព្យាបាលមិនបានត្រឹមត្រូវ និងធ្វេីអេាយខូចទ្រង់ទ្រាយ ឬចេញពកដុំៗតាមសន្លាក់។
- ក្រួសនៅក្នុងតម្រងនោម ឬផ្លូវទឹកនោម
- អាចមានជម្ងឺផ្សេងៗទៀត ដូចជាទឹកនោមផ្អែម លើសជាតិខ្លាញ់ លើសឈាមជាដើម។
5- វិធីព្យាបាលជម្ងឺរលាកសន្លាក់ហ្គូត:
a) ព្យាបាលដេាយការមិនប្រេីថ្នាំ
- របបអាហារ: កាត់បន្ថយអាហារដូចជា គ្រឿងសមុទ្រ សាច់ គ្រឿងក្នុងសត្វ ស្រា ស្រាបៀរ ....
- ការធ្វេីលំហាត់ប្រាន, សំរកទំងន់ក្នុងករណីអ្នកជំងឺធាត់
b) ព្យាបាលដេាយការប្រេីថ្នាំ
- ការប្រេីប្រាស់ថ្នាំសំរាប់ព្យាបាលដូចជាថ្នាំបំបាត់ឈឺចាប់ និងថ្នាំព្យាបាលជំងឺរលាកសន្លាក់ហ្គូត (ពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសសន្លាក់ឆ្អឹង)
- ប្រេីប្រាស់ថ្នាំដេីម្បីការពារការលាប់មកវិញនៃជំងឺ
