១). និយមន័យ
ជាទូទៅខ្មែរយើងចំណាំហៅថា ព្រាយក្រឡាភ្លើង (Pre-Eclampsia) គឺជាជំងឺមួយដែលអាចកើតមានឡើងតែ ក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះ (គិតបន្ទាប់ពីសប្តាហ៍ទី ២០ នៃការមានផ្ទៃពោះ) ដោយបង្កឱ្យមានផលប៉ះពាល់ទៅដល់សុខភាពម្តាយ និងទារក។
២). មូសហេតុបណ្តាលឲ្យកើតមានជំងឺព្រាយក្រឡាភ្លើង:
– ការលើសសម្ពាធឈាម
– បរិមាណមិនប្រក្រតីនៃប្រូតេអ៊ីននៅក្នុងទឹកនោម
– ខ្វះអាហាររូបត្ថម្ភ
– ស្ត្រីមានកូនលើកដំបូង
– ស្ត្រីមានកូនច្រើនហើយញឹក
– ស្ត្រីពរពោះដែលមានអាយុលើសពី៣៥ឆ្នាំ
– ស្ត្រីធ្លាប់មានប្រវត្តកើតជំងឺមុនពេលមានផ្ទៃពោះ(លើសសម្ពាធឈាមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ឬជំងឺតម្រងនោមជាដើម)។

៣). រោគសញ្ញាដែលអាចស្តែងចេញ:
– ការឡើងហើម នៃប្រអប់ដៃ, ប្រអប់ជើងមុខ និងផ្នែកផ្សេងទៀតនៃរាងកាយ
– ប្រកាច់និងកន្ត្រាក់
– ឈឺក្បាលបែបប្រកាំង
– ការឡើងហើម នៃប្រអប់ដៃ, ប្រអប់ជើងមុខ និងផ្នែកផ្សេងទៀតនៃរាងកាយ
– ប្រកាច់និងកន្ត្រាក់
– ឈឺក្បាលបែបប្រកាំង
៤). ផលប៉ះពាល់:
– កូនស្វិត
– កូនកើតមិនគ្រប់ខែ
– កូនស្លាប់ក្នុងពោះ
– វិបត្តិធ្ងន់ធ្ងរអាចធ្វើអោយម្តាយឈានទៅដល់ដាច់សរសៃឈាមខួរក្បាល
– កូនស្វិត
– កូនកើតមិនគ្រប់ខែ
– កូនស្លាប់ក្នុងពោះ
– វិបត្តិធ្ងន់ធ្ងរអាចធ្វើអោយម្តាយឈានទៅដល់ដាច់សរសៃឈាមខួរក្បាល
៥). វិធីការពារ:
– ញ៉ាំអាហារដែលសំបូរទៅដោយជីវជាតិ និងវីតាមីន
– កុំញ៉ាំអាហារដែលមានជាតិប្រៃពេក និងអាហារផ្អាប់ ដូចជាប្រហុក ផ្អក…
– ត្រូវមកធ្វើការពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតឯកទេស ក្នុងការរាវរកសញ្ញាគ្រោះថ្នាក់ដែលគាត់អាចមានដើម្បីអាចធ្វើការព្យាបាល ឬអន្តរាគមន៌វេជ្ជសាស្ត្រទាន់ពេលវេលា។

ប្រភពដោយ ៖ មន្ទីរពេទ្យកាល់ម៉ែត