១) សេចក្តីផ្តើម
ឈឺជង្គង់ រលាកសន្លាក់ជង្គង់ ជាបញ្ហាមួយជួបជាញឹកញាប់ដែលនាំអ្នកជំងឺទៅជួបវេជ្ជបណ្ឌិតដើម្បីរកការព្យាបាល ដោយសារតែជង្គង់មានតួនាទីទទួលរងនូវទំងន់ទាំងអស់របស់រាងកាយ និងប្រើក្នុងការដើរ ឈរ រត់ ទើបអ្នកជំងឺមានកង្វល់ និងតែងតែខ្លាចថាដើរលែងបាន។

• មូលហេតុ នៃជំងឺរលាកសន្លាក់ជង្គង់
អ្វីដែលជួបប្រទះក្នុងអ្នកជំងឺរលាកសន្លាក់ជង្គង់គឺ មានការផ្លាស់ប្តូរនៅក្នុងស្រទាប់សន្លាក់ និងសារធាតុរាវក្នុងសន្លាក់។ ដោយសារតែមានការភ្ញោចកោសិកា និងសារធាតុគីមីមួយចំនួននៅក្នុងរាងកាយរហូតបណ្តាលឲ្យមានសំណឹកនៃផ្ទៃឆ្អឹងខ្ចី ស្រទាប់ក្រៅសន្លាក់ មានការស្រុតចុះរបស់ឆ្អឹង ដែលជាមូលដ្ឋានក្នុងការទ្រសន្លាក់ មានឆ្អឹងពករុំគែមសន្លាក់ និងគីសឆ្អឹង។

• កត្តាដែលបង្ករឱ្យមានជំងឺរលាកសន្លាក់ជង្គង់ បានយ៉ាងឆាប់រហ័ស
- ជំងឺរលាកសន្លាក់ ដែលមិនបានទទួលការព្យាបាលមួយ
- ទម្ងន់រាងកាយដែលលើសកម្រិត
- លុតជង្គង់ អង្គុយសំយុង ពែនភ្នែន ឬបត់ជើងយូរ
- ការរងរបួសប៉ះទង្គិចជង្គង់
- ជំងឺពុកឆ្អឹង

• រោគសញ្ញា នៃជំងឺរលាកសន្លាក់ជង្គង់
- តែងតែជួបជាញឹកញាប់ចំពោះមនុស្សវ័យចំណាស់ ឬវ័យកណ្តាលជាពិសេសជាមួយស្ត្រី និងទម្ងន់លើសកម្រិត
- មានការឈឺចាប់រ៉ាំរ៉ៃ ចាប់ផ្តើមមានអាការៈសន្លាក់តឹង រឹង ជាពិសេសក្រោយក្រោកពីគេងពេលព្រឹក ឬពេលអង្គុយយូរ ហើយក្រោកឡើង ក្រោយពេលដើរបានមួយសន្ទុះទើបស្រួលខ្លួនជាងមុន តែនិងមានអាការៈឈឺខ្លាំងជាងមុននៅពេលឈរ ឬដើរយូរ
- ពេលខ្លះមានសម្លេងឫ នៅពេលធ្វើចលនា
- ការហើមសន្លាក់ ក្រហម ក្តៅ និងអាចមានទឹកសន្លាក់ច្រើនជាងធម្មតា
- សន្លាក់មានទំហំធំឡើង និងជង្គង់រាងកោងខុសធម្មតា

២) ជម្រើសផ្សេងក្នុងការព្យាបាល
1. ការទទួលទានថ្នាំបំបាត់ការឈឺចាប់ និងថ្នាំប្រឆាំងនឹងការរលាក នឹងជួយកាត់បន្ថយការរលាក និងការឈឺចាប់បាន ប៉ុន្តែអាចមានផលប៉ះពាល់ទៅលើក្រពះ ឬធ្វើឲ្យថ្លើម និងតម្រងនោមត្រូវធ្វើការខ្លាំងជាងមុន។
2. ការទទួលទានថ្នាំដែលជាសារធាតុចិញ្ចឹមសម្រាប់ឆ្អឹងខ្ចី ដូចជា Glucosamine ឬ Chondroitin ដើម្បីជួយពង្រឹងកោសិកាឆ្អឹងខ្ចី ប៉ុន្តែត្រូវចំណាយរយៈពេលយូរ។
3. ការចាក់សារធាតុរាវចូលក្នុងសន្លាក់ជង្គង់ ដើម្បីតម្រូវបរិមាណទឹកនៅក្នុងសន្លាក់ ដែលជាការជួយពន្យឺតអាការៈសឹករិចរឹល និងការអសមត្ថភាពរបស់សន្លាក់ ក្នុងករណីដែលសន្លាក់រលាកមិនសូវខ្លាំង។
4. ការព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង ដោយក្បួនសល្យសាស្ត្រ មានវិធីសាស្រ្តសំខាន់ ៣ ជម្រើស ដូចជា
- ការវះកាត់ចោះឆ្លុះដើម្បីដុសលាងជង្គង់ នឹងទទួលបានលត្ថផលល្អប្រសើរ ប្រសិនបើសន្លាក់ជង្គង់រលាកមិនសូវខ្លាំង និងជើងមិនពត់កោងច្រើនខុសធម្មតា ហើយអាចនឹងត្រូវមានការចាក់ទឹកសន្លាក់សិប្បនិម្មិតចូលទៅក្នុងសន្លាក់។
- ការវះកាត់កែឆ្អឹងឲ្យត្រូវទម្រង់ការទទួលទម្ងន់រាងកាយ ប្រើក្នុងករណីដែលជើងកោងខ្លាំង និងសន្លាក់រលាកមិនសូវធ្ងន់ធ្ងរនៅឡើយ។ ណែនាំក្នុងករណីអ្នកជំងឺអាយុតិច និងឆ្អឹងមិនទាន់ពុកនៅឡើយ ដោយសារតម្រូវឲ្យមានការដាក់ដែកអមចូលទៅក្នុងសន្លាក់ ហើយត្រូវរង់ចាំរហូតដល់ឆ្អឹងជាប់គ្នាសិន ទើបអាចចាប់ផ្តើមដើរបាន។
- ការវះកាត់ប្តូរជង្គង់សិប្បនិម្មិត នៅក្នុងករណីអ្នកជំងឺរលាកសន្លាក់ជង្គង់ខ្លាំង និងមានអាយុ ៦៥ ឆ្នាំឡើងទៅ ដែលបន្ទាប់ពីវះកាត់ហើយ អ្នកជំងឺអាចដើរបានភ្លាមៗ។
5. ការធ្វើចលនាសន្លាក់ ដើម្បីប្រើសាច់ដុំឲ្យគ្រប់គ្រងសន្លាក់ជង្គង់ កម្លាំងសាច់ដុំជង្គង់ និងធ្វើឲ្យលំហូរទឹកសន្លាក់កាន់តែល្អប្រសើរឡើង។
- ទម្រង់ដេកផ្ងារ អ្នកជំងឺដេកផ្ងារដាក់ជង្គង់លើខ្នើយ ហើយពង្រឹងសាច់ដុំភ្លៅ ដាក់ជង្គង់ឲ្យត្រង់ ចុងជើងងរឡើងលើ រាប់ ១ ដល់ ១០ យឺតៗ ហើយដាក់ជើងចុះ។ ធ្វើដូច្នេះ ៣០ ដង ក្នុងមួយលើក ២ លើក ក្នុងមួយថ្ងៃ។
- ទម្រង់អង្គុយ អង្គុយនៅលើកៅអីផ្អែក បន្តឹងសាច់ដុំជើង ធ្វើ ជង្គង់ឲ្យត្រង់ រាប់ពី ១ ដល់ ១០ បន្ទាប់មកបន្ធូរសាច់ដុំ ដូចគ្នាគឺ ៣០ ដងក្នុងមួយលើក ២ លើក ក្នុងមួយថ្ងៃ។
6. ការព្យាបាលដោយចលនា ដោយប្រើកំដៅ ការធ្វើលំហាត់ប្រាណសាច់ដុំផ្នែកផ្សេងៗ និងហាត់ប្រាណក្នុងទឹក។

៣) ហានិភ័យ និងផលប៉ះពាល់នៃការព្យាបាល
ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំប្រឆាំងនឹងការរលាក អាចកាត់បន្ថយការរលាក និងបន្ថយការឈឺចាប់បាន ក៏ប៉ុន្តែវាអាចនឹងមានផលប៉ះពាល់ដល់ក្រពះ ឬធ្វើឲ្យថ្លើម និងតម្រងនោមធ្វើការខ្លាំងជាងមុន។
៤) ការអនុវត្តមុន - នៅក្រោយ
ទោះបីជាជំងឺរលាកសន្លាក់ជង្គង់ ជាជំងឺមួយដែលមិនអាចព្យាបាលឲ្យជាសះស្បើយបាន តែអាចគ្រប់គ្រងអាការៈ និងជួយពន្យឺតការរលាកបាន។ វិធីសាស្រ្តការព្យាបាលដែលត្រឹមត្រូវ រួមទាំងការវះកាត់ នៅពេលដែលមានលក្ខណ្ឌគ្រប់គ្រាន់ នឹងធ្វើឲ្យគុណភាពជីវិតអ្នកជំងឺល្អប្រសើរជាងមុនបាន។ ជម្ងឺរលាកសន្លាក់ជង្គង់ ទោះបីជារលាកហើយ មិនអាចត្រលប់មកដូចដើមបានពិតមែន ប៉ុន្តែការព្យាបាល នៅតែជាគោលដៅសំខាន់ព្រោះ
- កាត់បន្ថយអត្រារលាកឲ្យយឺតជាងមុន
- កាត់បន្ថយការរលាក និងឈឺចាប់
- ទប់ស្កាត់ការខូចទ្រង់ទ្រាយនៃជង្គង់

• ការណែនាំ
1. ការគ្រប់គ្រងទំងន់ ការសិក្សានេះបានរកឃើញថា ការកាត់បន្ថយទម្ងន់ មានសមាមាត្រទៅនឹងការថយចោះរបស់អត្រានៃការរលាក។
2. ជៀសវាងការប្រើជង្គង់ខុសឥរិយាបទ ដែលអាចបង្កភាពតឹងហួសហេតុពេកនៅលើជង្គង់។ ជាពិសេសការលុតជង្គង់ ឬអង្គុយសំយុង អង្គុយគងអន្ទាក់ខ្លាជាដើម ជៀសវាងការឡើង ចុះជណ្តើរ។
3. ប្រើឧបករណ៍រឹតបន្តឹងជង្គង់ ជាពិសេសនៅពេលឈរ ដើរ។
4. ការប្រើឈើច្រត់ ឬឧបករណ៍ជំនួយការដើរ ដើម្បីកាត់បន្ថយកម្លាំងសង្កត់លើជង្គង់។
5. ទទួលទានថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិត។
6. ធ្វើលំហាត់ប្រាណ និងធ្វើចលនាជង្គង់ឱ្យបានទៀងទាត់៕