ធ្លាប់មានវិបត្តនៃ ការហូរឈាម ឬឈាមកក ?

១) និយមន័យ
វិបត្តនៃ ការហូរឈាម ឬឈាមកក គឺជាប្រភេទជំងឺមួយចំនួន ដែលតម្រូវការបច្ចេកទេស និងបច្ចេកវិទ្យាវិភាគវេជ្ជសាស្ត្រគ្រប់ជ្រុងជ្រោយ មុននឹងអាចធ្វើរោគវិនិច្ឆ័យបានប្រាកដច្បាស់លាស់ ជាពិសេសមុនសំរេចអាចធ្វើការវះកាត់បាន ឫមិនបាន។ អេម៉ូស្តាស (hémostase) គឺជាការចូលរួមដោយយន្តការជាលក្ខណៈធម្មជាតិ ជាច្រើននិងសាំញាុំ ដើម្បីធានាបានការការពារនូវវិបត្តហូរឈាមដោយ ឯកឯង និង បញ្ឈប់ការហូរឈាមនៅពេលមានរបួសសរសៃឈាម។

២) រោគសញ្ញាការហូរឈាម (maladies hémorragiques) ៖
ឡើងកន្ទួលក្រហមលើស្បែក ជាំលើស្បែក ការហូរឈាមតាមច្រមុះ និងតាមអញ្ចាញធ្មេញ បន្ទោរបង់ឈាម ឈាមរដូវច្រើនជាដើម។

៣) រោគសញ្ញាការកកស្ទះសរសៃឈាម (maladies thrombotiques) ៖
ស្ទះសរសៃឈាមអាក់ទែ រឺ សរសៃឈាមវ៉ែន ជាពិសេស សរសៃឈាមបេះដូង សរសៃឈាមសួត សរសៃឈាមខួរក្បាល និង សរសៃឈាមអវ:យវ: ។

៤) ប្រភពជំងឺដែលទាក់ទងទៅនឹងការហូរឈាម ឬបញ្ហាឈាមកក ៖
- ជំងឺគ្រាប់ឈាមប្លាកែត (thrombopénie ou thrombopathie)
- ជំងឺកង្វះកត្តាឈាមកក (déficit facteur de coagulation)
- ជំងឺអេម៉ូហ្វីលី A ឬ B (hémophilis A ou B)
- ជំងឺកង្វះហ្វីព្រីណូហ្សែន (dysfibrinogénémie)
- ជំងឺកង្វះវីតាមីន K (déficit en Vitamine K)
- ជំងឺស្ទះសរសៃឈាម (thrombose)
- ជំងឺថ្លើម (insuffisance hépatique)
- ជំងឺខ្សោយតម្រងនោម (insuffisance rénale)
- ការប្រើប្រាស់ថ្នាំដូចជា Aspirine, Anti-vitamine K, Héparine

៥) ការធ្វើវិភាគស្វែងរកវិបត្តអេម៉ូសា្តស (trouble de l'hémodtase) សំដៅប្រយោជន៏ ៖
- ដើម្បីរករោគវិនិច្ឆ័យជំងឺហូរឈាម ឫបញ្ហាឈាមកក។
- វាយតម្លៃការហូរឈាមមុនធ្វើការវះកាត់ (Bilan pré opératoire)។
- វាយតម្លៃការប្រើប្រាស់ថ្នាំឈាមរាវ (Analyse des prises médicamenteuses)។
បញ្ជាក់ ៖ ដោយសារមានតម្រូវការចាំបាច់ក្នងការផ្តល់ជូនសេវាវិភាគ កំរិតខ្ពស់ ទាំងគុណភាព និងប្រសិទ្ធភាព មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រផ្នែកឯកទេសឈាមនៃមន្ទីរពេទ្យកាល់ម៉ែត សំរេចបាននូវការបំពាក់ឧបករណ៏វេជ្ជសាស្ត្រកំរិតបច្ចេកវិទ្យាខ្ពស់ ម៉ាស៊ីនSysmex CA 600 Series ព្រមជាមួយនឹងប្រតិករ ដោយមានកិច្ចសហការណ៍ផលិតពីប្រទេសជប៉ុន។ ផ្នែកនេះផ្ទាល់អាចបំរើសេវាផ្តល់ជូនលទ្ធផលពាក់ពន្ធ័នឹងជំងឺមកពីវិបត្តនៃការហូរឈាម ឬឈាមកក បានយ៉ាងឆាប់រហ័ស ជាមួយនឹងប្រសិទ្ធិភាពស្តង់ដាសកល។
" វិភាគទាន់ពេល ដោយភាពច្បាស់លាស់ នាំមកនូវការព្យាបាលមួយ ប្រកបដោយប្រសិទ្ធិភាព និងទំនុកចិត្ត! "

ប្រភពដោយ ៖ មន្ទីរពេទ្យកាល់ម៉ែត

 

Post a Comment

Khmer drama

4/Disease/featured