ប្រទេសកម្ពុជាដែរ។ ជំងឺនេះកើតឡើងចំពោះស្ត្រីដែលមានផ្ទៃពោះនៅត្រីមាសដំបូង ដែលគភ៌បង្ករកំណើតនៅក្រៅស្បូន។ ភាគច្រើននៃជំងឺកូនក្រៅស្បូននេះ កើតឡើងនៅក្នុងដៃស្បូន (trompe de Fallope et tubaires)។ ប្រសិនបើអ្នកជំងឺមកមន្ទីរពេទ្យ និងទទួលការព្យាបាលមិនទាន់ពេលនោះ ជំងឺនេះបង្ករឲ្យមានការឈឺចាប់ និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។
២) មូលហេតុ
កត្តាដែលប្រឈមចំពោះស្ត្រីនឹងជំងឺនេះមានៈ
- ធ្លាប់មានធ្លាក់ស រ៉ាំរ៉ៃ
- ធ្លាប់មានជំងឺរលាកដៃស្បូន
- ធ្លាប់មានជំងឺកាមរោគ
- ធ្លាប់វះកាត់ដៃស្បូន
- មានដុំដៃស្បូន
- ជក់បារីច្រើន
- មានដៃគូរួមភេទច្រើន
- និងកត្តារួមផ្សំផ្សេង ៗ ទៀត
កត្តាដែលប្រឈមចំពោះស្ត្រីនឹងជំងឺនេះមានៈ
- ធ្លាប់មានធ្លាក់ស រ៉ាំរ៉ៃ
- ធ្លាប់មានជំងឺរលាកដៃស្បូន
- ធ្លាប់មានជំងឺកាមរោគ
- ធ្លាប់វះកាត់ដៃស្បូន
- មានដុំដៃស្បូន
- ជក់បារីច្រើន
- មានដៃគូរួមភេទច្រើន
- និងកត្តារួមផ្សំផ្សេង ៗ ទៀត
៣) រោគសញ្ញា
ជាទូទៅរោគសញ្ញានៃជំងឺនេះកើតឡើងចំពោះស្ត្រីមានផ្ទៃពោះនៅត្រីមាសដំបូង (ចន្លោះពី ៤ ទៅ ១០ សប្តាហ៍) ដូចជា:
- មានការឈឺចាប់នៅអាងត្រគាក (Douleur Pelvienne)
- មានការធ្លាក់ឈាមតាមទ្វារមាស (តិច រឺច្រើន ទៅតាមទីតាំងនៃគភ៌)
- អ្នកជំងឺមានសភាពស្លេកស្លាំង
- អស់កំលាំង ល្ហិតល្ហៃ វិលមុខ
- ចុកពោះ ក្អួតចង្អោរ

៤) រោគវិនិច្ឆ័យ
យើងអាចដឹងពីជំងឺនេះតាមរយៈការធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យដូចខាងក្រោមៈ
- សម្ពាធឈាមចុះខ្លាំង
- ជីពចរដើរញាប់ខុសធម្មតា
- សីតុណ្ហភាពក្នុងខ្លួនថយចុះជាងធម្មតា
- ការពិនិត្យទឹកនោមរកមើលសញ្ញាមានគភ៌ (Test de Grossesse Urinaire)
- ការធ្វើតេស្តឈាម (Béta HCG et NFS Groupage)
- មានការឈឺចាប់ខ្លាំង ពេលស្ទាបលើអាងត្រគាក និងពិនិត្យទ្វារមាស
- ការពិនិត្យអេកូសាស្ត្រៈ
● ពុំមានអំប៊្រីយ៉ុងក្នុងស្បូន
● មានឃើញចង្វាក់បេះដូងទារកនៅនឹងដៃស្បូន (អាចឆ្វេង រឺស្តាំ)
● មានដក់ឈាមនៅក្នុងពោះ តិចរឺច្រើន ទៅតាមសភាពជំងឺ

៥) ការព្យាបាល
វិធីព្យាបាលនៃជំងឺនេះមាន ២ ប្រភេទៈ
ក. ការព្យាបាលដោយថ្នាំ ក្នុងករណីអ្នកជំងឺមកពិគ្រោះទាន់ពេលវេលា និងគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ (Diagnostic précoce) ដឹងថាអ្នកជំងឺមានកូនក្រៅស្បូនក្នុងកំឡុងពេល ៤ សប្តាហ៍នៃគភ៌។
ខ. ការព្យាបាលដោយវះកាត់ មាន ២ របៀបៈ
- ការវះកាត់ដោយប្រើឧបករណ៍ចោះ (Coelio-chirurgie): វិធីនេះធ្វើឡើងចំពោះ
● អ្នកជំងឺមកទាន់ពេលវេលា និងមានសភាពធម្មតា
● ដុំឈាមកូនក្រៅស្បូនមិនទាន់បែក រឺបែកដែលមានហូរឈាមតិចតួច
● មានដក់ឈាមតិចតួចនៅក្នុងអាងត្រគាក

ការវះកាត់ដោយប្រើឧបករណ៍ចោះនេះអ្នកជំងឺពុំមានការឈឺចាប់ខ្លាំង ស្នាមវះកាត់តូច សម្រាកពេទ្យរយៈពេលខ្លី ឆាប់បានត្រលប់ទៅធ្វើការបានធម្មតាវិញ។ អ្វីដែលពិសេស គឺរក្សាទុកដៃស្បូនរបស់ស្ត្រីដើម្បីអាចមានកូនទៅថ្ងៃក្រោយបាន។
- ការវះកាត់ដោយបើកពោះ (Laparotomie): វិធីនេះធ្វើឡើងចំពោះស្ត្រីមកមន្ទីរពេទ្យយឺតយ៉ាវ មានសភាពធ្ងន់ធ្ងរ ស្លេកស្លាំងខ្លាំង មានបែកឈាមពេញពោះ ដែលតម្រូវឲ្យវះកាត់ជាបន្ទាន់ និងកាត់ដៃស្បូនចោល។
ដូច្នេះស្ត្រីមានគភ៌នៅកំឡុងត្រីមាសដំបូងគ្រប់រូប ប្រសិនបើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ត្រូវប្រញាប់មកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលត្រឹមត្រូវ ទាន់ពេលវេលា ជៀសវាងហានិភ័យផ្សេងៗ ដូចជាការកាត់ដៃស្បូនដែលគ្មានឱកាសមានកូនទៅថ្ងៃក្រោយ និងករណីធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់អាយុជីវិត។
" ស្រលាញ់សុខភាពមាតា គ្រួសារមានសុភមង្គល! "
ប្រភពដោយ ៖ មន្ទីរពេទ្យកាល់ម៉ែត