១) អ្វីទៅជាជំងឺឫសដូងបាត?
ជំងឺឫសដូងបាត គឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាមដែលមាននៅជុំវិញ

ក្រសាលគូថ។ គេសង្កេតឃើញថា ជំងឺឫសដូងបាតជាមូលហេតុចម្បងទី ១ ដែលនាំឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យ ចំពោះបញ្ហាផ្នែកក្រសាលគូថ។ ជំងឺឫសដូងបាតនេះមិនអាចវិវត្តន៍ទៅជាជំងឺមហារីកបាននោះទេ។
២) តើជំងឺឫសដូងបាតមានប៉ុន្មានប្រភេទ?
ជំងឺឫសដូងបាតមាន ២ ប្រភេទគឺ ៖
- ឫសដូងបាតក្នុង: ជាជំងឺដែលកើតឡើងលើសរសៃឈាមឫសដូងបាតខាងក្នុងរន្ធគូថ
- ឫសដូងបាតក្រៅ: ជាជំងឺដែលកើតឡើងលើសរសៃឈាមឫសដូងបាតនៅខាងក្រៅរន្ធគូថ

៣) តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យកើតមានជំងឺឫសដូងបាត?
មានកត្តាជាច្រើនដែលបណ្តាលឲ្យមានជំងឺនេះកើតឡើង ដែលមានដូចជា ៖
- បញ្ហានៃការបន្ទោរបង់លាមក: ការទល់លាមកជាញឹកញាប់ ឬការរាគខ្លាំង
- ស្ត្រីមានគភ៌ និងស្ត្រីក្រោយសម្រាល
- បញ្ហាដុំនៅអាងត្រគាក ឬទាចទឹក ដែលធ្វើឲ្យមានសំពាធខ្លាំងទៅលើសរសៃឈាមឫសដូង

៤) តើជំងឺឫសដូងបាតមានរោគសញ្ញាអ្វីខ្លះ?
អ្នកជំងឺអាចមានរោគសញ្ញាដូចជា បន្ទោរបង់លាមកមានឈាម លានឫសដូងចេញមកក្រៅ ការឈឺចាប់នៅក្រសាលគូថ ។

ក. ចំពោះឫសដូងបាតខាងក្នុងមានរោគសញ្ញាជា ៤ ដំណាក់កាល ៖
- ដំណាក់កាលទី ១: អ្នកជំងឺបន្ទោរបង់លាមកមានឈាមក្រហមស្រស់
- ដំណាក់កាលទី ២: ពេលបន្ទោរបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ តែចូលវិញដោយខ្លួនឯង
- ដំណាក់កាលទី ៣: ពេលបន្ទោរបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅតែចូលវិញដោយយកដៃរុញបញ្ចូល
- ដំណាក់កាលទី ៤: អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ ដោយមិនចូលវិញទេ ទោះបីរុញក៏ដោយ

ខ. ចំពោះឫសដូងបាតក្រៅ ៖
អ្នកជំងឺមានអារម្មណ៍ថា មានដុំមួយឬច្រើននៅក្រសាលគូថ ដែលដុំនោះមានការឈឺចាប់ខ្លាំង ហើយអាចមានឈាមនៅពេលដែលដុំនោះបែក។ ចំពោះរោគសញ្ញានេះ យើងត្រូវប្រយ័ត្នជាមួយនឹងជំងឺបូសនៅជុំវិញរន្ធគូថ។
* សំគាល់: ការបន្ទោរបង់លាមកមានឈាម មិនមែនសុទ្ធតែបណ្តាលមកពីជំងឺឫសដូងបាតទេ គឺអាចមានបញ្ហានៅពោះវៀនធំដូចជា មហារីកពោះវៀនធំ ឬដំបៅនៅពោះវៀនធំ ដូចនេះអ្នកជំងឺត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើការពិនិត្យឲ្យបាន

ត្រឹមត្រូវ។
៥) តើមានវិធីអ្វីខ្លះដើម្បីព្យាបាលជំងឺឫសដូងបាត?
ក. ចំពោះបញ្ហាឫសដូងបាតខាងក្រៅ៖ អ្នកជំងឺអាចត្រូវបានព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់រួមទាំងថ្នាំបន្ទន់លាមក ក្នុងពេលជាមួយគ្នានោះអ្នកជំងឺអាចប្រើក្រែម (Crème) សំរាប់លាបលើដុំនោះ។ ពេលខ្លះគ្រូពេទ្យអាចធ្វើការកាត់យកកំណកឈាមនៃឫសដូងក្រៅនោះចេញ បើសិនជាដុំឫសដូងបាតក្រៅមិនហើមខ្លាំង ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបានធូរស្បើយពីការឈឺចាប់ភ្លាមៗ។
ខ. ចំពោះបញ្ហាឫសដូងបាតក្នុង៖ ការព្យាបាលចម្បងគឺ ការព្យាបាលទៅលើបញ្ហាបន្ទោរបង់លាមកមានដូចជាការទល់លាមកឬការរាគ។ មានឧបករណ៍ ៣ យ៉ាង ដែលអាចព្យាបាលជំងឺឫសដូងបាតមានដូចជាៈ
- ការដុតកំដៅ(Infrarouge photocoagulation)
- ការចាក់ (Sclérothérapie)
- ការចង (Ligature)
ការព្យាបាលដោយឧបករណ៍ អាចអាស្រ័យទៅលើដំណាក់កាលរបស់រោគសញ្ញាឫសដូងបាតៈ
● ដំណាក់កាលទី ១ : អាចព្យាបាលដោយការដុតកំដៅ ឬការចាក់
● ដំណាក់កាលទី ២ និងទី ៣ : អាចព្យាបាលដោយការចង
● ចំពោះការវះកាត់ឫសដូងបាត គឺធ្វើឡើងចំពោះឫសដូងបាតនៅកម្រិតទី ៤ ឬ ឫសដូងបាតដែលបរាជ័យក្នុងការព្យាបាលដោយឧបករណ៍ទាំង ៣ ខាងលើ ។

៦) តើមានវិធីអ្វីខ្លះដែលអាចបង្ការជំងឺឫសដូងបាត?
កត្តាមួយចំនួនដែលអាចការពារជំងឺឫសដូងបាត មានដូចជា៖
- អ្នកជំងឺត្រូវពិសារបន្លែ និងពិសារទឹកឲ្យបានច្រើន
- លំហាត់បា្រណជាប្រចាំ
- មិនត្រូវបន្ទោរបង់លាមកដោយប្រើរយៈពេលយូរ
- មិនត្រូវប្រឹងខ្លាំងពេលបន្ទោរបង់

* បញ្ជាក់៖ ជំងឺឫសដូងបាត មិនមែនជាជំងឺកាចសាហាវទេ វាគ្រាន់តែរំខានដល់អ្នកជំងឺ ប៉ុន្តែអ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានត្រឹមត្រូវដើម្បីបញ្ជាក់ថាពិតជា
ជំងឺឫសដូងបាតមែន ហើយការព្យាបាលទៀតសោតត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះវាអាចបង្កឲ្យមានផលវិបាកក្រោយព្យាបាល ដូចជាការព្យាបាលដោយការចាក់ បើសិនជាព្យាបាលមិនត្រឹមត្រូវទេអ្នកជំងឺអាចមានដំបៅនៅរន្ធគូថឬអាចត្បៀតក្រសាល
គូថដែលជាបញ្ហាធ្ងន់ធ្ងរ។
"ព្យាបាលទាន់ពេលវេលា ដោយគ្រូពេទ្យជំនាញ នាំមកនូវការសះស្បើយឆាប់រហស័ !"
ប្រភពដោយ ៖ មន្ទីរពេទ្យកាល់ម៉ែត