១).តើអ្វីទៅជា ជំងឺរបេង ?
ជំងឺរបេង គឺជំងឺកាចសាហាវមួយ ដែលអាចឆក់យកជីវិតមនុស្សបាន ប្រសិនបើយើងធ្វេសប្រហែសមិនបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងប្រញាប់ប្រញាល់ព្យាបាលអោយទាន់ពេល និងតាមកាលកំណត់ជាក់ច្បាស់មួយ។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈផ្លូវដង្ហើម ។ វានឹងទៅបំផ្លាញប្រពន្ធ័ដង្ហើម (សួត) ខួរក្បាល ឬសរីរាង្គផ្សេ ងៗក្នុងខ្លួនយើង ដែលធើ្វឲ្យស្ថានភាពសុខភាពចុះថមថយជាលំដាប់ ស្គមរីងរៃ រហូតដល់ប្រឈមការបាត់បង់ជីវិត។ តែប្រសិនបើអ្នកជំងឺមកពិនិត្យសុខភាពទាន់ពេលវេលា ដែលនឹងផ្តល់រោគវិនិច្ឆ័យប្រាកដប្រជាដោយគ្រូពេទ្យជំនាញ និង ទទួលយកការព្យាបាលដោយលេបថ្នាំតាមវេជ្ជបញ្ជា តាមដានក្នុងរយៈកាលកំណត់មួយ នោះជំងឺរបេងនេះ នឹងអាចព្យាបាលឲ្យជាសះស្បើយបាន។
២) រោគសញ្ញា÷
អ្នកដែលកើតជំងឺរបេងមានអាការៈ
- គ្រុនក្តៅ ពេលរសៀល
- អស់កំលាំង ហេវហត់
- បែកញើសយប់
- ក្អករ៉ាំរ៉ៃ ២ ទៅ ៣ សបា្តហ៏
- ឈឺក្បាល ឡើងកូនកណ្តុរករ ក្នុងពោះ …
- អាចមានរោគសញ្ញាតិចតួច ដូចជាអស់កំលាំង ថយអាហារ ស្រកទម្ងន់(ស្គម)។

៣) មូលហេតុ÷
មេរោគបង្កជម្ងឺរបេង គឺបេកា ឬ មីកូបាក់តេរីយូម តូយប៊ែគុយឡូសីស។
មេរោគបង្កជម្ងឺរបេង គឺបេកា ឬ មីកូបាក់តេរីយូម តូយប៊ែគុយឡូសីស។
៤) ការព្យាបាល÷
ជំងឺនេះព្យាបាលដោយការលេបថ្នាំរបេងដែលមានប្រសិទ្ធភាពខ្ពស់ និងមាននៅទូទាំងប្រទេសកម្ពុជា (ជាទូទៅ ករណីជំងឺមិនធ្ងន់ធ្ងរ ការព្យាបាលធ្វើឡើងនៅតាមមណ្ឌលសុខភាព)។
ជំងឺនេះព្យាបាលដោយការលេបថ្នាំរបេងដែលមានប្រសិទ្ធភាពខ្ពស់ និងមាននៅទូទាំងប្រទេសកម្ពុជា (ជាទូទៅ ករណីជំងឺមិនធ្ងន់ធ្ងរ ការព្យាបាលធ្វើឡើងនៅតាមមណ្ឌលសុខភាព)។
បញ្ជាក់៖ ករណីជំងឺមានសភាពធ្ងន់ធ្ងរ ដោយសារការវិវត្តន៍នៃជំងឺផ្ទាល់ ឬមកពីផលវិបាកនៃជំងឺ ឫស្ថានភាពស្មុគ្រស្មាញនៃអ្នកជំងឺ ការព្យាបាតម្រូវឲ្យសម្រាក និងសង្គ្រោះក្នុងមន្ទីរពេទ្យជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ។
៥) ការការពារ÷
- ចាក់វ៉ាក់សាំងបេសេហេ្ស ចំពោះទារកទើបកើត។
- ត្រូវព្យាបាលបង្ការ ករណីកុមារអាយុចាប់ពី៥ឆ្នាំចុះក្រោម ដែលនៅប្រាស្រ័យជាមួយអ្នកមានការឆ្លងរបេងបេកាវិជ្ជមាននៅផ្ទះជាមួយ។
- ថែរក្សារអនាម័យទូទៅ ដោយពាក់ម៉ាស់មាត់ និងច្រមុះ ករណីសង្ស័យមានជំងឺរបេង។

«សូមចូលរួមទាំងអស់គ្នា ដើម្បីគ្រួសារមួយសុខសាន្ត និងគ្មានជំងឺរបេង!»
ប្រភពដោយ ៖ មន្ទីរពេទ្យកាល់ម៉ែត