រោគសញ្ញានៃជំងឺអេដស៍

រោគសញ្ញានៃជំងឺអេដស៍
តើមេរោគអេដស៍មានរោគសញ្ញាយ៉ាងដូចម៉េ្តច?
មេរោគអេដស៍ (HIV) មានរោគសញ្ញាផ្សេងៗពីគ្នាអាស្រ័យទៅលើបុគ្គលម្នាក់ៗ និងដំណាក់កាលនៃជំងឺដែលអ្នកកំពុងមាន។ ដំណាក់កាលដំបូងនៃមេរោគអេដស៍ (HIV) ៖ រោគសញ្ញាក្នុងរយៈពេល ២-៤ សប្តាហ៍ដំបូងបន្ទាប់ពីការឆ្លងមេរោគអេដស៍ មនុស្សជាច្រើន (ប៉ុន្តែមិនមែនទាំង អស់គ្នាទេ) មានរោគសញ្ញាដូចជា គ្រុនផ្តាសាយដែលជារឿយៗ ត្រូវបានគេពិពណ៌នាថាជា «ជំងឺគ្រុន ផ្តាសាយដ៏អាក្រក់ដែលមិនធ្លាប់មានពីមុនមក» ។ រោគសញ្ញានេះគេហៅថា «សញ្ញានៃការឆ្លងមេរោគ អេដស៍នៅគ្រាដំបូង» ហើយវាជាការឆ្លើយតបនៃសារពាង្គកាយជាលក្ខណៈធម្មជាតិចំពោះការឆ្លង មេរោគអេដស៍។ រោគសញ្ញាមេរោគេអដស៍នៅដំណាក់កាលឆ្លងដំបូងអាចរួមបញ្ចូលនូវសញ្ញាដូច តទៅនេះ ៖
គ្រុនក្តៅ
ហើមក្រពេញ
រលាកបំពង់ក
រលាករោលនិងកន្ទួលស្បែក
អស់កម្លាំងល្ហិតល្ហៃ
ឈឺសាច់ដុំនិងសន្លាក់ឆ្អឹង
ឈឺក្បាល
រោគសញ្ញាទាំងនេះអាចកើតឡើងចាប់ពីពីរបីថ្ងៃរហូតដល់បីបួនសប្តាហ៍។ ទោះជាយ៉ាងនេះក្តីអ្នក មិនគួរសន្មតថាអ្នកមានផ្ទុកមេរោគអេដស៍នោះទេប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ
ព្រោះថារោគសញ្ញានីមួយៗនៃរោគសញ្ញាទាំងនេះអាចបណ្តាលមកពីជំងឺផ្សេងទៀតក៏ថា
បាន។ផ្ទុយទៅវិញមិនមែនមនុស្សគ្រប់រូបដែលឆ្លងមេរោគអេដស៍សុទ្ធតែមានប្រតិកម្មឆ្លើយតប
ទៅនឹងសារពាង្គកាយនោះក៏ទេដែរ។មនុស្សជាច្រើនឆ្លងមេរោគអេដស៍ហើយមិនចេញរោគសញ្ញាអ្វីទាំងអស់នៅក្នុងរយៈពេល ១០ឆ្នាំឬច្រើនជាងនេះ។ អ្នកអាចមិនដឹងថាតើអ្នកមានផ្ទុកមេរោគអេដស៍ដោយសារតែរោគសញ្ញានោះទេ។ មធ្យោបាយតែមួយគត់ដែលឱ្យអ្នកដឹងពិតប្រាកដថាអ្នកមានផ្ទុកមេរោគអេដស៍ឬអត់នោះ
គឺការធ្វើតេស្តឈាម។ គឺជាការមានសារសំខាន់ដែលអ្នកត្រូវចងចាំថាមានឬគ្មានរោគសញ្ញាក៏ដោយអ្នកនៅតែ
ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្ពស់ជាពិសេសមួយក្នុងការចម្លងមេរោគអេដស៍(HIV)ទៅអោយដៃគូរួមភេទឬដៃគូប្រើប្រាស់ថ្នាំញៀនរបស់អ្នកនៅអំឡុងពេលនេះព្រោះថាក្នុង
លំហូរឈាមរបស់មានកំរិតមេរោគHIVខ្ពស់។នៅដំណាក់កាលនេះមានសារសំខាន់ណាស់ក្នុងការបន្ថយហានិភ័យនៃការចម្លងមេរោគ
អេដស៍។

ដំណាក់ការទី ២ នៃរោគសញ្ញាមេរោគអេដស៍ ៖ បន្ទាប់ពីដំណាក់កាលទី ១ នៃការឆ្លងមេរោគអេដស៍រួចហើយជម្ងឺបានឈានដល់ដំណាក់កាលមួយទៀតដែលភាសា
អង់គ្លេសហៅថាគ្លីនិខលឡេតឹនស៊ីស្តេត (Clinical Latency Stage) ។ពាក្យថាឡេតឹនស៊ី(Latency) មានន័យថាជាដំណាក់កាលមួយដែលមេរោគចូលទៅរស់នៅឬអភិវឌ្ឍន៍ខ្លួនក្នុងខ្លួនមនុស្ស
ដោយមិនបានបង្កើតជារោគសញ្ញាអ្វីឡើយ។ក្នុងដំណាក់កាលគ្លីនិខលឡេតឹនស៊ីនេះអ្នកដែលបានឆ្លងមេរោគអេដស៍រស់នៅហាក់ដូចជា
គ្មានរោគសញ្ញាដែលទាក់ទងនឹងមេរោគអេដស៍អ៊ីចឹង។ (ដំណាក់កាលនេះជួនកាលគេអោយឈ្មោះថាអាស៊ីម្ពថុម៉ាធិកហ៊ីវអ៊ិនហ្វិចស្ស៊ឹនឬក្រូនិច
ហ៊ីវអ៊ិនហ្វិចស៊្សឹន- Asymptomatic HIV infection or Chronic HIV infection) ។ នៅដំណាក់កាលគ្លីនិខលស្តេតនេះមេរោគអេដស៍កកើតឡើងក្នុងកំរិតទាបណាស់បើទោះ
ជាវានៅមានសកម្មភាពរស់រវើកក៏ដោយ។

ប្រសិនបើអ្នកកំពុងព្យាបាលមេរោគអេដស៍អ្នកប្រហែលជារស់នៅជាមួយនឹងដំណាក់
កាលគ្លីនិខលស្តេតនេះរាប់ទសវត្សពីព្រោះការព្យាបាលរបៀបនេះអាចជួយបង្រ្កាបមេរោគ
បាន។សម្រាប់មនុស្សដែលមិនព្យាបាលជម្ងឺអេដស៍ ដំណាក់កាលគ្លីនិខលឡេតឹនស៊ីស្តេតនេះអាចមានរយៈពេលត្រឹមតែ១០ឆ្នាំប៉ុណ្ណោះប៉ុន្តែស
ម្រាប់អ្នកខ្លះទៀតមេរោគអាចវិវត្តតាមរយៈដំណាក់កាលនេះកាន់តែរហ័ស។ ទោះជាយ៉ាងនេះក្តីអ្នកត្រូវចាំថាមនុស្សដែលស្ថិតក្នុងដំណាក់កាលទី២នេះនៅតែអាចចម្លង
មេរោគអេដស៍ទៅអោយអ្នកដ៏ទៃបានបើទោះជាពួកគេកំពុងព្យាបាលមេរោគអេដស៍
ហើយបើទោះជាការព្យាបាលមេរោគអេដស៍អាចជួយបន្ថយកំរិតនៃការឆ្លងមេរោគ
អេដស៍ក៏ដោយ។

សារជាថ្មីម្តងទៀតមធ្យោបាយតែមួយគត់ដើម្បីអោយប្រាកដថាតើអ្នកមានផ្ទុកមេរោគ
អេដស៍ឬទេអ្នកត្រូវតែទៅធ្វើតេស្តឈាម។

ដំណាក់កាលទី ៣ នៃរោគសញ្ញាអេដស៍៖ការវិវត្តន៍ទៅរកជម្ងឺអេដស៍
ប្រសិនបើអ្នកមានផ្ទុកមេរោគអេដស៍ហើយអ្នកមិនបានព្យាបាលវានោះជាយថាហេតុ
មេរោគនឹងបំផ្លាញប្រព័ន្ធការពាររាង្គកាយរបស់អ្នកអោយកាន់តែចុះខ្សោយទៅៗ។នៅពេលនេះរោគសញ្ញាមួយចំនួនទៀតបានលេចឡើង៖
- ស្រកទម្ងន់យ៉ាងលឿន
- គ្រុនក្តៅផ្ទួនៗឬបែកញើសច្រើននៅពេលយប់
- អស់កម្លាំងល្ហិតល្ហៃរកអ្វីប្រដូចគ្មាន
- ហើមក្រពេញ (ពងបែក) នៅក្រោមឃ្លាកក្រលៀននិងកញ្ចឹងករយៈពេលយូរ
- រាគរូសរយៈពេលជាងមួយសប្តាហ៍
- ដំបៅឬរលាកបបូរមាត់រន្ធគូថនិងអង្គជាតិ (ប្រាប់ភេទ)
- រលាកទងសួត
-មានស្នាមជាំពណ៌ក្រហមពណ៌ផ្កាឈូកឬពណ៌ស្វាយនៅលើស្បែកក្រោមស្បែកក្នុងមាត់
ប្រមុះឬត្របកភ្នែក។
-ឆាប់ភ្លេចភ្លាំងកើតរោគតប់ប្រម៉ល់ក្នុងចិត្តហើយប្រព័ន្ធប្រសាទដំណើរការមិនរៀបរយ។ល។
រោគសញ្ញានីមួយៗក្នុងចំណោមរោគសញ្ញាទាំងនេះអាចមានជាប់ទាក់ទងទៅនឹងរោគ
សញ្ញាផ្សេងទៀត។ ហេតុនេះ ដូចការកត់សម្គាល់ពីខាងដើមមកដែរមធ្យោបាយតែមួយគត់ដើម្បីអោយប្រាកដថាអ្នក
មានផ្ទុកមេរោគអេដស៍ឬអត់នោះ អ្នកត្រូវតែទៅពិនិត្យឈាម។ រោគសញ្ញាភាគច្រើនក្នុងចំណោមរោគសញ្ញាទាំងនេះហើយនិងជម្ងឺអេដស៍គឺបណ្តាលមក
ពីការឆ្លងពីជម្ងឺឱកាសនិយមដែលកើតឡើងដោយសារតែប្រព័ន្ធការពាររាង្គកាយរបស់អ្នក
ត្រូវបានបំផ្លាញ៕

 

Post a Comment

Khmer drama

4/Disease/featured