ជម្ងឺ លៀនត្រនាប់ឌីស (Hernia Disc)

លៀនត្រនាប់ឌីស (Hernia Disc)
លៀនត្រនាប់ឌីស គឺជាជំងឺប៉ះពាល់ទៅលើខួរឆ្អឹងកងដោយសារគ្រោះថ្នាក់ លើករបស់ធ្ងន់ រឺកើតដោយមិនដឹងមូលហេតុ អ្វីមួយ ដែរវាលៀនត្រនាប់ទ្រឆ្អឹងកងចេញមកក្រៅ ធ្វើឲ្យប៉ះពាល់ដល់កោសិកាសាច់ដុំ និងកោសិកាប្រសាទ។ ភាគច្រើនវាលៀននៅផ្នែកខាងក្រោយ ចំហៀងខាងក្រៅបណ្តាលឲ្យយើងឈឺចាប់។
រោគសញ្ញា៖ 
លៀនទ្រនាប់ឌីស គឺពឹងផ្អែកលើតំបន់ដែរលៀន។ បើសិនជាលៀនប៉ះពាល់ទៅលើកោសិកាសាច់ដុំធ្វើឲ្យយើងឈឺតិចៗ ឬ មិនឈឺសោះក៏មានដែរ។ ហើយបើវាលៀនប៉ះពាល់កោសិកាសរសៃប្រសាទ ធ្វើឲ្យឈឺខ្លាំង ចាក់ពីចង្កេៈ ទៅត្រកៀក ទៅភ្លៅ ទៅជង្គង់ និង កជើង។

មូលហេតុ៖ 
ការលៀនត្រនាប់ឌីសវាតែងតែកើតឡើង ដោយកត្តាមួយចំនួន ដែរតំរូវឲ្យអង្គុយយូរក្នុងពេលមួយថ្ងៃ ឈរយូរ ការលើករបស់ធ្ងន់ៗ ការអោន លើករបស់អ្វីមួយខុសទំនង ឬកត្តាគ្រោះថ្នាក់ផ្សេងៗ ដែរបណ្តាលឲ្យប៉ះលើឆ្អឹងកង។
រោគវិនិច្ឆ័យ Diagnosis
រោគវិនីច្ឆ័យអាចធ្វើទៅបាន គឺពឹងផ្អែកទៅលើប្រវត្តិអ្នកជំងឺ  រោគសញ្ញា ហើយការពិនិត្យទៅលើសរីរាង្គផ្ទាល់។ នៅចំនុចខ្លះក្នុងការវាយតំលៃដូចជាការធ្វើ Test អាចបង្ហាញពីមូលហេតុ នៃរោគសញ្ញាដូចជា Spondylolisthesis ឆ្អឹងកង មួយទៅមុខមួយមកក្រោយ សឹកឆ្អឹងកង Dis degeneration,  ដុំ Tumor, សួស Lesion។ ការវាយតំលៃខាងលើនេះវាល្អសំរាប់ការព្យាបាល។
ការពិនិត្យ អមវិជ្ជសាស្រ្ត
- X-ray
- Lomputed Tomography Scan (Ci Scan)
- Magnetic Resonance Imaging (MRI)
- Myelogram

Post a Comment

Khmer drama

4/Disease/featured