ជំងឺចំហសរសៃឈាមបេះដូងពីសរសៃឈាមអាអ័ក (Aorte) ទៅសរសៃឈាមសួត (Artère pulmonaire): Persistance du Canal Artériel !
គឺជាស្ថានភាពមួយដែលសរសៃបេះដូងនេះវាបរាជ័យក្នុងការបិទ
បន្ទាប់ពីទារកកើតចេញពីផ្ទៃ។ សរសៃឈាមភ្ជាប់ពីសរសៃអាអក (Aorte) ទៅសរសៃឈាមសួត (Artère pulmonaire) នេះវាបិទ បន្ទាប់ពីសម្រាល (ករណីធម្មតា)។ ក្នុងករណីវានៅចំហរ វាដើរតួជាផ្លូវនាំឈាមពីសរសៃអាអក (Aorte) ទៅសរសៃឈាមសួត (Artère pulmonaire) ដែលនាំអោយលើសបរិមាណឈាមក្នុងសរសៃឈាមសួត។ ជាលទ្ធផលសរសៃឈាមសួតរីកធំ (Dilatation de l’artère pulmonaire) និងឡើងសម្ពាធឈាមសួត (Hypertension pulmonaire) នាំអោយវាសង្កត់ទៅលើទងសួតរបស់កុមារ ធ្វើអោយកុមារហត់ (Dyspnée) ព្រមទាំងរលាកទងសួត (Bronchite) និងសួត (Pneumonie) ញឹកញាប់ជាងក្មេងធម្មតា។

ក) រោគសញ្ញាកុមារអាចមាន៖
- បេះដូងដើរញាប់ (Palpitation)
- ហត់ (Dyspnée)
- រលាកទងសួត (Bronchite) និងរលាកសួត (Pneumonie) ដែលមានអាការៈ ក្អក, ក្តៅខ្លួន, ស្លេស
- លូតលាស់យឺត (Retard de croissance)
- ស្តាប់លឺសំលេងដូចផ្លុំខ្យល់ក្នុងបំពង់ក្រោមឆ្អឹងដងកាំបិតខាងឆ្វេង (Souffle continue sous clavière gauche)

ខ) មូលហេតុ៖
- កើតមិនគ្រប់ខែ (Prématurée)
- ម្តាយមានជំងឺស្អូចពេលមានផ្ទៃពោះ (Rougeole)
- ជំងឺតពូជមួយចំនួន (Maladie héréditaire)

គ)ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើអេកូបេះដូង (Echocardiographie) គឺជាការធ្វើរោគវិនិច្ឆ័យ ដែលអាចកំណត់បានទំហំរបស់វាយ៉ាងងាយ ស្រួល។

ឃ) ការព្យាបាល៖
- សម្រាប់ទារកទើបកើត និងទារកមិនគ្រប់ខែ (Prématurée) គ្រូពេទ្យអាចព្យាបាលដោយប្រើថ្នាំដើម្បីបិទ សរសៃឈាមនេះ។
- សម្រាប់កុមារ និងមនុស្សធំៈ
● ធ្វើការបិទសរសៃឈាមនេះ ដោយការវះកាត់ចងសរសៃ (Ligature CA)
● ធ្វើការបិទដោយប្រើមធ្យោបាយទំនើប ដោយមិនធ្វើការវះកាត់ (ដាក់ឆ្នុក) (Occlusion CA par prothèse)
- ជារួមៈ មាតាបិតាទាំងឡាយគួរប្រុងប្រយ័ត្ននៅពេល៖
● ទារកកើតមកមិនគ្រប់ខែ (Prématurée)
● មិនឡើងទំងន់
● ក្តៅខ្លួន ក្អក ស្លេសញឹកញាប់
● មានសំលេងដូចផ្លុំក្នុងបំពង់ពេលស្តាប់បេះដូងរបស់កូន

ប្រសិនបើមានរោគសញ្ញា ឬអាការៈដូចបានជម្រាបជូនខាងលើ សូមនាំកូនរបស់លោកអ្នកមកមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលអោយទាន់ពេលវេលា!
ប្រភព មន្ទីរពេទ្យកាល់ម៉ែត