ធ្វើដូចម្តេចនៅពេលដែលទើបតែដឹងថាមានជំងឺរលាកថ្លើម B ថ្មីៗ


➕ ប្រសិនបើអ្នករឺ នរណាម្នាក់ត្រូវបានកំណត់រោគវិនិច្ឆ័យថាមានមេរោគរលាកថ្លើមប្រភេទបេ នោះអ្នកមិនបានឯកាទេ។ ប្រជាជនក្នុងពិភពលោកគឺមាន ១នាក់ហើយក្នុងចំណោម ៣នាក់ដែលមានមេរោគរលាកថ្លើមប្រភេទបេនេះ។ កាធ្វើរោគវិនិច្ឆ័យរកមើលមេរោគរលាកថ្លើមប្រភេទបេ និង លក្ខណៈលំអិតនៃស្ថានភាពមេរោគអាចមានភាពស្មុកស្មាញបន្តិចដែលអាចឲ្យអ្នកមានសំនួររឺការបារម្ភច្រើន។ ខាងក្រោមនេះគឺជាជំហាននៃដំណោះស្រាយសំរាប់អ្នក៖
 ជំហានត្រូវអនុវត្តន៍៖
១. ស្វែងយល់ពីការកំណត់រោគវិនិច្ឆ័យរបស់អ្នកអោយបានច្បាស់លាស់ៈ
➖តើអ្នកមានមេរោគរលាកថ្លើមបេដំណាក់កាលស្រួចស្រាវ រឺ រាុំរ៉ៃ? នៅពេលនរណាម្នាក់ត្រូវបានកំណត់រោគវិនិច្ឆ័យរលាកថ្លើមប្រភេទបេដំបូង ត្រូវបានគេកំណត់ថា ជាជំទំរង់ស្រួចស្រាវ។ មនុស្សដែលមានសុខភាពល្អហើយមានផ្ទុកមេរោគជាទំរង់ស្រួចស្រាវ គឺមេរោគអាចបាត់ទៅវិញ ឬ ហៅថាជាសៈស្បើយដោយខ្លួនឯង មិនចាំបាច់ព្យាលបាលនោះទេ ។ ប្រសិនបើអ្នកបន្តធ្វើតេស្តឈាមបន្ទាប់ពី 6 ខែទៀតហើយនៅតែមានវិជ្ជមាននៃមេរោគរលាកថ្លើមបេទៀត នោះគេហៅថាជាទំរង់ជំងឺរាំុរ៉ៃ។ ការដឹងថាអ្នកមានជំងឺនេះជាទំរង់ស្រួចស្រាវ  រឺ រាំុរ៉ៃវាមានសារះសំខាន់ណាស់ចំពោះអ្នក និង វេជ្ជបណ្ឌិតក្នុងការកំណត់ពីជំហានបន្ទាប់នៃការព្យាបាល។ប្រសិនបើអ្នកមិនប្រាកដអំពីលទ្ធផលឈាមរបស់អ្នកមានន័យយ៉ាងណានោះទេ អ្នកអាចស្វែងយល់ពីកម្មវិធី ធ្វើតេស្តឈាមអោយមានភាពសីុជម្រៅ និង ច្បាស់លាស់ជាមួយវេជ្ជបណ្ឌិត។
២. ការការពារការចំលងទៅអ្នកដទៃៈ
➖មេរោគរលាកថ្លើមប្រភេទបេអាចចំលងទៅអ្នកដទៃតាមរយៈឈាមរឺសារធាតុរាវក្នុងរាងកាយ ប៉ុន្តែវាមានសុវត្ថិភាព និងមានវ៉ាក់សាំងការពារដែលអាចការពារមនុស្សជាទីស្រលាញ់របស់អ្នកពីជំងឺរលាកថ្លើមបេនេះបាន។ អ្នកគួរតែយល់ដឹងពីរបៀបការពារមនុស្សជាទីស្រលាញ់របស់អ្នកដើម្បីជៀសវាងការចំលងមេរោគទៅសមាជិកក្នុងគ្រួសារ និង ដៃគូរជីវិត។
៣. ស្វែងរកវេជ្ជបណ្ឌិតធ្វើការព្យាបាលៈ
➖ ប្រសិនបើអ្នកបានធ្វើរោគវិនិច្ឆ័យថាមានមេរោគរលាកថ្លើមប្រភេទបេរាំុរ៉ៃ គឺវាសំខាន់ណាស់ចំពោះអ្នកក្នុងការស្វែងរកវេជ្ជបណ្ឌិតដែលមានជំនាញ និង បទពិសោធន៍ក្នុងការព្យាបាលជំងឺនេះ។
៤. ការអប់រំខ្លួនឯង ៈ
➖ ទទួលស្គាល់ការពិតថាអ្នកមានជំងឺរលាកថ្លើមប្រភេទបេរាប់បញ្ចូលទាំង ការយល់ដឹងថាតើវាជាជំងឺអ្វី ? អ្នកណាខ្លះដែលអាចឆ្លង? ឆ្លងតាមណា? រោគសញ្ញាមានអ្វីខ្លះ?  កាវិវត្តន៍ដូចម្តេច?  ៕

Post a Comment

Khmer drama

4/Disease/featured