មនុស្សចាស់
➖➖➖➖
➖➖➖➖
➕ យោងតាមអង្គការសុខភាពពិភពលោក អោយនិយមនយ័មនុស្សចាស់ថា គឺជាមនុស្សដែលមានអាយុចាប់ពី៦៥ឡើងទៅរួមទាំងសរីរាង្គមានការផ្លាស់ប្តូរទាំងផ្លូវចិត្តនិងផ្លូវកាយដូចជា៖
១) ឆ្អឹង និង សន្លាក់
ឆ្អឹងចាប់ផ្តើបាត់បង់ភាពហាប់ណែនបន្តិចម្តងៗធ្វើឲ្យឆ្អឹងចាប់ផ្តើមខ្សោយនិងងាយបាក់។ ចំពោះស្ត្រីវ័យចំណាស់បន្ទាប់ពីអស់រដូវគឺកំហាប់របស់ឆ្អឹងងាយបាត់បង់ដោយសារខ្វះការផលិពីការបាក់កំឡុងពេលការលូតលាស់ធម្មតារបស់ឆ្អឹង។ជាពីសេសឆ្អឹងដែលបាត់បង់ភាពហាប់ណែនរបស់វាគឺដោយសារការខ្វះជាតិកាល់ស្យូម ដែលជួយឲ្យឆ្អឹងរឹងមាំ។ចំនួនជាតិកាល់ស្យូមថយចុះដោយសាររាងកាយរបស់យើងបឺតស្រូបបានតិចតួចពីចំណីអាហារ។ លើសពីនេះទៀតជាតិវីតាមីនដេ គឺមានសារះសំខាន់ណាស់ព្រោះវាជួយឲ្យរាងកាយយើងបឺតស្រូបជាតិកាល់ស្យូមបានល្អ។ឆ្អឹងភាគច្រើនងាយប៉ះពាល់ជាងគេគឺឆ្អឹងត្រកៀក ឆ្អឹងដៃ ឆ្អឹងខ្នង។ ឆ្អឹងខ្នងចាប់ផ្តើមបាត់បង់ភាពណែននិងធ្វើឲ្យមានការបាត់បង់ជាតិទឹកនិងចាប់ផ្តើមស្តើង ដែលធ្វើឲ្យឆ្អឹងខ្នងខ្លីជាងមុន ដូច្នេះបានមនុស្សចាស់ភាគច្រើនកំពស់គាត់ចុះទាប។សរសៃពួរដែលភ្ជាប់ទៅឆ្អឹងសន្លាក់និងសាច់ដុំចាប់ផ្តើមបាត់បង់ភាពយឺតធ្វើឲ្យសន្លាក់តឹងនិងរឹងនោះធ្វើឲ្យគាត់ឈឺ។

២) សាច់ដុំ
កោសិកាសាច់ដុំ និងភាពខ្លាំងគឺថយចុះ នេះដោយសារការថយចុះអ័រម៉ូនសំរាប់ធ្វើឲ្យលូតលាស់ ហើយសាច់ដុំមិនអាចកន្ត្រាក់បានលឿនទេ។

៣) ភ្នែក
ស្រវាំង ព្រិល
មើលជិតអត់ច្បាស់
ត្រូវការពន្លឺខ្លាំង ដើម្បីឲ្យច្បាស់
ភ្នែកស្ងួត ដោយសារកោសិកាដែលផលិតទឹករំអិលភ្នែកថយចុះ
ទឹកភ្នែកថយចុះ ត្របកភ្នែកធ្លាក់

៤) ត្រចៀក
មានការផ្លាស់ប្តូរការទទួលសំលេង គឺគាត់ត្រូវការសំលេងខ្លាំងៗទើបស្តាប់បាន( ថ្លង់ )

៥) មាត់ និង ច្រមុះ
រស់ជាតិនិងក្លិនក៏ចាប់ផ្តើមថយចុះ
ច្រមុះស្ងួត មាត់ស្ងួតដោយសារខ្វះការផលិតទឹកមាត់
ធ្មេញ និងអញ្ចាញធ្មេញងាយនឹងមានមេរោគ
ធ្មេញងាយពុកនិងបាក់

៦) ស្បែក
ស្បែកចាប់ផ្តើមស្តើង បាត់បង់ភាពយឺត ស្ងួតនិងជ្រួញ
ការប្រឈមនឹងកំដៅថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យស្បែកចេញអុចខ្មៅ ៗនិងក្រើម
ស្បែកបាត់បង់ជាតិកូឡាជែនដែលជួយឲ្យស្បែកតឹង
ខ្លាញ់នៅក្រោមស្បែកឡើងស្តើង ដែលធម្មតាវាជួយការពារស្បែកពីការប៉ះទង្គិចផ្សេងៗ
សរសៃប្រសាទនៅតាមស្បែកថយចុះធ្វើឲ្យគាត់មិនមានអារម្មណ៍ឈឺចាប់ពេលមុតអ្វីម្យ៉ាង
ក្រពេញញើស និងសរសៃឈាមនៅស្បែកថយចុះពេលនោះរាងកាយមិនអាចទាញកំដៅពីក្នុងខ្លួនបានល្អ
ស្បែកមិនអាចទាញយកវីតាមីនដេពីព្រះអាទិត្យបានដូចនេះងាយខ្វះវីតាមីនដេសំរាប់សំយោគជាតិកាល់ស្យូម។

៧) ប្រព័ទ្ធខួរក្បាល
កោសិកាខួរក្បាលចាប់ផ្តើមចុះខ្សោយ
មានអាការះវង្វេងវង្វន់ ភ្លេចភ្លាំងច្រើន
ងាយកើតរោគបាក់ទឹកចិត្ត
កោសិកាខួរក្បាលចាប់ផ្តើមចុះខ្សោយ
មានអាការះវង្វេងវង្វន់ ភ្លេចភ្លាំងច្រើន
ងាយកើតរោគបាក់ទឹកចិត្ត
៨) សរសៃឈាម និង បេះដូង
សរសៃឈាមឡើងរឹង
ការបំពេញឈាមទៅបេះដូងគឺយឺតជាងមុន
សរសៃឈាមដែលរឹងនេះមិនអាចរីកដើម្បីទទួលឈាមបានស្រួលពេលមានឈាមច្របាច់ចូលម្តងៗនេះធ្វើឲ្យសំពាធឈាមកើនឡើង។

៩) សាច់ដុំដកដង្ហើម និងសួត
សាច់ដុំដកដង្ហើមថយចុះ ចំនួនថង់ខ្យល់ និងសរសៃឈាមក្នុងសួតក៏ថយចុះធ្វើឲ្យការបឺតស្រូបអុកស៊ីសែនពីបរិយាកាសមិនបានល្អ
សួតបាត់បង់ភាពការពារប្រឆាំងនឹងមេរោគ

១០) ប្រព័ន្ធរំលាយអាហារ
ដំណើរការបឺតស្រូបនិងការរំលាយអាហារយឺត
ក្រពះមិនអាចទទួលយកអាហារច្រើនដោយសារក្រពះបាត់បង់ភាពយឺត
ចលនាក្រពះពោះវៀនថយចុះធ្វើឲ្យគាត់ងាយទល់លាមក

១១) ប្រព័ន្ធបង្ហូរទឹកនោម
ការបង្ហូរឈាមទៅចិញ្ចឹមតំរងនោមខ្សោយហើយការច្រោះជាតិពុលមិនបានល្អ
ងាយមានការខ្វះជាតិទឹកក្នុងខ្លួនដោយសារគាត់បញ្ចេញទឹកនោមមកក្រៅច្រើន
ការទប់ទឹកនោមក្នុងប្លោកនោមថយចុះធ្វើឲ្យងាយនោមដោយមិនដឹងខ្លួន

១២) ប្រព័ន្ធបន្តពូជ
អ័រម៉ូនភេទថយចុះ ហើយចំពោះស្ត្រីធ្វើឲ្យស្បូនវិវត្តន៍ទៅជាស្វិត
កោសិកាផ្លួវភេទស្តើង បាត់បង់ភាពយឺត ស្ងួត រមាស់ និងខ្សោយ

➕➕➕ ការត្រួតពិនិត្យសុខភាពសរីរាង្គរបស់មនុស្សចាស់ត្រូវអនុវត្តន៍រាងរាល់ ៦ខែ ទៅ ១ឆ្នាំដើម្បីវាយតំលៃ និង ថែទាំអោយបានទាន់ពេលវេលា និង បង្ការភាពធ្ងន់ធ្ងរ ៕