គួរ​ទ​ទូល​ទាន​អ្វីខ្លះ ដើម្បី​លាង​តម្រងនោម​?


​ការលាង​តម្រងនោម គឺ​អាចជួយ​បង្កាជំងឺ​តម្រងនោម និង​ផ្តល់​ភាព​ក្មេង ដល់​រាងកាយ​ទាំង មូល​បាន​។ 

ខណៈពេល​ការលាង​តម្រងនោម គឺជា​រឿង​អស្ចារ្យ​នោះ យក​ល្អ អ្នក​គួរតែ​រក្សា​ការទទួល​ទាន របប​អាហារ​ណា​ដែល​ល្អ ចំពោះ​សុខភាព​តម្រងនោម​។​

​ញ៉ាំ​ខ្ទឹមស​

​ខ្ទឹមស ប្រហែលជា​ទៅ​ភ្ញោ​ច​ដល់ការផលិត​ទឹកនោម ព្រមទាំង​ជា​ជំនួយ​ដល់ ការ​ច្រោះ​ជាតិ ពុល ចេញពី​តម្រងនោម​ទៀត​។

ខ្ទឹមស ផ្ទុក​ សារធាតុ Allicin ដែល​ធ្វើ ​ប្រតិកម្ម​នឹង ជាតិ​ដែក​ធ្ងន់ៗ ព្រមទាំង​ធ្វើឱ្យ​វារ​លាយ ក្នុង​ទឹក​ទៀតផង ដូច្នេះ វា​ពិតជា​អាចជួយ ច្រោះ​ជាតិពុល​បាន​។

អ្នក​គួរតែ​ញ៉ាំ​ខ្ទឹមស​ឆៅ ឬ​បន្ថែម​ក្នុង​អាហារ​។ អ្នក​ក៏​អាច​ញ៉ាំ​ថ្នាំ​បំប៉ន ប្រភេទ​ខ្ទឹមស​បានដែរ​។​
http://i.everyday.com.kh/2015/7/08d90eec-8ce1-4b3a-9a21-ffe9f46119d6.jpg
​ញ៉ាំ​ខ្ទឹមបារាំង​

​ សារធាតុ Polyphenolic ក្នុង​ខ្ទឹមបារាំង ប្រហែលជា​ជួយ​រំលាយ គ្រួស​ក្នុង​តម្រងនោម​បាន​។ សារធាតុ Polyphenol នេះ គឺមាន​ចំនួន​ច្រើនជាង បន្លែ​ផ្សេងៗ​ទៅទៀត​។ អ្នក​អាច​ញ៉ាំ​ខ្ទឹម​នេះ​ឆៅ ឬ​បន្ថែម​វា​ក្នុង​ម្ហូប​ដែល​អ្នកធ្វើ​រួច​។
http://i.everyday.com.kh/2015/7/064648eb-001b-4912-aa9c-78f5253a29d3.jpg
​ញ៉ាំ​ផ្លែឈើ​

​ មនុស្ស​មួយចំនួន នឹង​ជ្រើសរើស​ញ៉ាំ​ផ្លែឈើ តែមួយគត់ ព្រោះ​វា​សម្បូរ​ទៅដោយ សារធាតុ​ជំនួយ ដល់​ការ​ច្រោះ​ជាតិពុល ដើម្បី​ទទួលបាន តុល្យភាព​ជីវជាតិ ដែល​ត្រូវការ​។ ផ្លែឈើ មិន​ត្រឹមតែ​ល្អ សម្រាប់​រាងកាយ​ទេ តែ​ក៏​ជួយ​ទប់ស្កាត់ ការ​មាន​អារម្មណ៍ មិនល្អ​ផងដែរ​។​

- ផ្លែ​ប៉ោម មាន​ជាតិ​សរសៃ និង​វីតាមីន C ច្រើន ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អង់​ទី​អុកស៊ីដ​ង់ សម្រាប់​ជួយ​ប្រឆាំងនឹង ជាតិពុល​ក្នុង​ឈាម​។​

- ក្រូចឆ្មារ ក៏​ជា​ផ្លែឈើ ដ៏​ពេញនិយម​មួយ​ដែរ ព្រោះ​វា​មាន​សមត្ថភាព បង្កើន​ចំនួន​ស៊ី​ត្រាត ដែល​អាច​កាត់បន្ថយ ការកើត​គ្រួសតម្រងនោម​បាន​៕​
http://i.everyday.com.kh/2015/7/1a5b42c4-5afa-4bee-a92c-07665dbb2a7e.jpg

Post a Comment

Khmer drama

4/Disease/featured