វិធី​កម្ចាត់​បញ្ហា​ស្បែក ​សំបក​ក្រូច តាម​បច្ចេកវិទ្យា​ថ្មី

 
​ខ្លាញ់​សែ​ល​លូ​ឡៃ​ថ៍ ជា​មូលហេតុ​នៃ​ស្បែក​មិន​រាបស្មើ ឬ​ស្បែក​សំបក​ក្រូច ទោះ​ហាត់ប្រាណ​បែបណា​ក៏​មិន​បាត់ ដូច្នេះ ប្រសិនបើ​ចង់​ពឹង​លើ​ហាង​កែ​សម្រស់ អាច​ស្វែងរក​ការព្យាបាល​ដោយ​វិធី​ដូចខាងក្រោម :

​    ​១.  ពន្លឺ​អ៊ី​ន​ហ្វ្រា​រ៉េដ ( Infrared ) : ជួយ​បំផ្លាញ​ខ្លាញ់​សែ​ល​លូ​ឡៃ​ធ៍ និង​ខ្លាញ់​ក្រោម​ស្បែក ព្រមទាំង​ជំរុញ​ចលនា​ឈាម​រត់ ជួយ​ឲ្យ​បញ្ចេញ​កាកសំណល់​ពី​កោសិកា​បានល្អ​។​

​    ​២. ថាមពលរលក​វិទ្យុ​ហ្វ្រេ​កង់​ខ្ពស់ : ( High Radio Frequency ) អាចជួយ​បន្តឹង​ខូ​ល​ឡា​ចេ​ន និង​អ៊ី​ឡា​ស្ទី​ន ក្នុង​ស្បែក​ស្រទាប់​លើៗ ធ្វើ​ឲ្យ​កើតការ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់ និង​សែ​ល​ឡែ​ថ៍​។​

​    ​៣.  ឧបករណ៍​បូម​សុញ្ញកាស : ចូលដល់​ជាតិ​ខ្លាញ់​គ្រប់ផ្នែក ធ្វើ​ឲ្យ​ស្បែក​សែ​ល​លូ​ឡៃ​ថ៍ បែក​ខ្ញែក​បណ្តេញចេញ​តាម​ប្រព័ន្ធ​ទឹករងៃ បាន​កាន់តែ​ងាយស្រួល និង​បន្តឹង​រូបរាង​ក្នុងពេល​តែមួយ​។

​    ​៤.  ឧបករណ៍​ម៉ាស្សាគ្រាប់​មូល​តូចៗ : ជួយ​បន្តឹង​រូបរាង សម្រួល​ស្បែក​សំបក​ក្រូច ឲ្យ​រាប​ស្មើគ្នា​៕

Post a Comment

Khmer drama

4/Disease/featured