- អត្ថប្រយោជន៍មួយ ដែលអ្នកនឹកស្មានមិនដល់នោះគឺ វាអាចធ្វើឱ្យអ្នក មានអារម្មណ៍ស្ងប់ ថែមទាំងអាចធ្វើឱ្យឈាម និងបេះដូងរបស់អ្នក ដើរបានល្អ។
- នៅពេលដែលអ្នកឈឺក្បាល ឬវិលមុខ អ្នកអាចយកសាច់ផ្លែមៀន ទៅដាំទឹកចំនួន ២០នាទី ហើយទុកឱ្យត្រជាក់ទើបផឹក នោះអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ជាមិនខាន។
- ប្រសិនបើអ្នកតែងតែប្រើខួរក្បាលច្រើន ហើយតែងតែចូលគេងយប់ជ្រៅ ឬធ្វើការច្រើន បណ្តាលឱ្យនឿយហត់ អ្នកអាចបរិភោគផ្លែមៀនបាន ព្រោះវាជួយខួរក្បាលអ្នក ឱ្យភ្លឺស្វាងបាន។
- បើអ្នកគេងមិនលក់ ជារៀងរាល់យប់ ឬម្ញូបភ្នែកខ្លាំង អ្នកអាចបរិភោគផ្លែមៀន ព្រោះវានឹងធ្វើឱ្យអ្នកគេងលក់ស្រួល និងមានភ្នែករាងភ្លឺជាងមុន៕