ផ្លែ ត្របែក មានឥទ្ធិពលចំពោះជំងឺមហារីកក្រពេញប្រូស្តាត, មហារីកសុដន់ និងមហារីកមាត់។ ប្រេងស្លឹកត្របែក គឺជាសារធាតុប្រឆាំងនឹងការលូតលាស់ និងមានប្រសិទ្ធភាពជាងថ្នាំទំនើបៗមួយចំនួនទៅទៀតក្នុងការកាត់បន្ថយ ការលូតលាស់របស់ជំងឺមហារីក។
ផ្លែ ត្របែក ក៏សម្បូរទៅដោយសារធាតុ Lycopene ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងមួយប្រភេទសម្រាប់កាត់បន្ថយការប្រឈម នឹងជំងឺមហារីកក្រពេញប្រូស្តាត។ អង់ទីអុកស៊ីដង់នេះក៏អាចជួយទប់ស្កាត់កោសិកាមហារីកសុដន់ដែរ។
វីតាមីន C ក្នុងផ្លែត្របែក ដែលមាន ខ្ពស់ជាង វីតាមីន C ក្នុងផ្លែក្រូច រហូត ៤ដង នេះបានផ្តល់ នូវសារធាតុ អង់ទីអុកស៊ីដង់សម្រាប់ពង្រឹងដល់ប្រព័ន្ធភាពស៊ាំយ៉ាងខ្លាំងក្លា។
អង់ ទីអុកស៊ីដង់ គឺជាភ្នាក់ងារ ការពាររាងកាយ ដ៏សំខាន់ ក្នុងការទប់ស្កាត់ការលូតលាស់របស់រ៉ាឌីកាលសេរីក្នុងរាង កាយ ដែលវាជាមូលហេតុដ៏សំខាន់មួយនៃជំងឺធ្ងន់ធ្ងរជាច្រើនដូចជា ជំងឺមហារីក និងជំងឺបេះដូងជាដើម៕