
ផ្កាខាត់ណា គឺជាបន្លែមួយប្រភេទដែលជាប្រភពនៃជាតិសរសៃដែលជំនួយដល់ការរំលាយ អាហារ និងបញ្ចេញជាតិពុលពីក្នុងខ្លួនរបស់យើង។
វត្តមានរបស់សារធាតុ Glucosinolate, Glucoraphanin និង Sulforaphane នៅក្នុងផ្កាខាត់ណា អាចជួយការពារភ្នាសក្រពះ និងទប់ស្កាត់ការលូតលាស់របស់បាក់តេរី ដែលបង្កឲ្យកើតជំងឺរលាកក្រពះបាន។
លើសពីនេះទៅទៀត សារធាតុ Isothiocyanates ក្នុងផ្កាខាត់ណានឹងជួយបង្ការការប្រឈមមុខនៃបញ្ហាក្នុងពោះជាច្រើន ទៀតបានដូចជា ដំបៅក្រពះ និងមហារីកពោះវៀនធំ ជាដើម៕