មេរោគអេដស៍មាន ៣ដំណាក់កាល៖

មេរោគអេដស៍មាន ៣ដំណាក់កាល៖
ទី១- ដំណាក់កាលឆ្លងដែលជាដំណាក់កាលធម្មតា ហើយមិនអាចធ្វើតេស្តឈាមដឹងភ្លាមៗនោះទេ។
ទី២- ដំណាក់កាលផ្ទុក ជាដំណាក់កាលដែលមេរោគចាប់ផ្ដើមបង្ហាញលទ្ធផលតាមការធ្វើតេស្តឈាម តែមួយមុខគត់ មិនអាចសម្គាល់បានតាមរយៈរូបរាង សំបកក្រៅបានជាដាច់ខាត់។
ទី៣- ជាដំណាក់កាល ដែលមេរោគអេ HIV បានវីវឌ្ឍន៍ខ្លួនទៅជាជំងឺអេដស៍ (aids) ។
**ចំណាំ៖ អេដស៍មិនអាចសំលាប់មនុស្សបានទេ ប៉ុន្តែអេដស៍ជាជនឆ្លៀតឱកាស វាយបំបាក់សុខភាពរបស់មនុស្ស ពេលមនុស្សបាក់ទឹកចិត្ត សុខភាពទ្រុឌទ្រម ខ្សោយខាងណា វាសំលាប់ខាងនោះ។ អ្នកខ្លះរាគរហូតដល់ស្លាប់, អ្នកខ្លះកើតរបេងក្អកទាល់តែដាច់ខ្យល់, អ្នកខ្លះផឹកច្រើនក្រិនថ្លើម វាធ្វើអោយរលួយថ្លើម។
យើងមិនអាចសំគាលថាអ្នកណាផ្ទុកមេរោគអេដស៍បានឡើយ វិធីតែ «មួយគត់» ដែលអាចសំគាល់បានគឺ «ធ្វើតេស្តឈាម»មិនមែនអោយតែរាគច្រើន ឬ មនុស្សស្គមៗសុទ្ធតែផ្ទុកមេរោគអេដស៍នោះទេ។ អ្នកផ្ទុកមោេរោគអេដស៍ខ្លះ ធាត់ដូចជ្រូក ព្រោះគេរស់នៅសប្បាយចិត្តមិន រៀបចំផែនការជីវិតច្បាស់លាស់ រីឯអ្នកខ្លះ អត់មានផ្ទុកមេរោគអេដស៍ទេ ប៉ុន្តែធ្វើខ្លួនអោយលំបាក រស់គ្មានគោលដៅ ដេកព្រួយ ខ្វល់ខ្វាយ ទាល់តែស្គមដូចកុក។

Post a Comment

Khmer drama

4/Disease/featured