ជម្ងឺលើសសម្ពាធឈាម (High blood pressure)
ជម្ងឺលើសសម្ពាធឈាមដែលខ្មែរយើងនិយមហៅកាត់ថា "ជម្ងឺលើសឈាម" តាមពិតមិនមែនលើសឈាមទេ គឺលើសសម្ពាធដែលមាននៅក្នុងជម្ងឺលើសសម្ពាធឈាម (High blood pressure)
ជម្ងឺលើសសម្ពាធឈាមដែលខ្មែរយើងនិយមហៅកាត់ថា "ជម្ងឺលើសឈាម" តាមពិតមិនមែនលើសឈាមទេ គឺលើសសម្ពាធដែលមាននៅក្នុងសសៃឈាម។ ជម្ងឺលើសសម្ពាធឈាមនេះ គឺជាឃតករសំងាត់ ហេតុដូច្នេះហើយមនុស្សយើងម្នាក់ៗត្រូវតែប្រុងប្រយ័ត្នជានិច្ច ដើម្បីងាយស្រួលក្នុងការទប់ស្កាត់។ ជាធម្មតាសម្ពាធឈាមរបស់យើងមាន២គឺ សម្ពាធឈាមខាងលើ ដែលគេហៅថា ស៊ីសស្តូលីក (Systolic) និងសម្ពាធឈាមខាងក្រោមដែលគេហៅថា ឌីយ៉ាស្តូលីក (Diastolic)។ ទាំងសម្ពាធឈាមខាងលើ និងខាងក្រោមគឺអ្នកជម្ងឺអាចដឹងដោយងាយស្រួលនៅពេលដែលគាត់ប្រើម៉ាស៊ីនអេឡិ

ត្រូនិកដើម្បីវាស់ ដោយវាបង្ហាញសម្ពាធឈាមនៅខាងលើ ហើយសម្ពាធឈាមនៅខាងក្រោម និងជីពចរ។
ខាងក្រោមនេះគឺជារង្វាស់របស់សម្ពាធឈាមដែលតួលេខ គិតជាមីលីម៉ែត្របារ៉ត
១) សម្ពាធឈាមរបស់មនុស្សធម្មតា៖
- សម្ពាធឈាមខាងលើគឺមិនឲ្យលើសពី ១២០
- សម្ពាធឈាមខាងក្រោមមិនឲ្យលើសពី ៨០
២) អ្នកប្រឈមមុខនឹងជម្ងឺលើសសម្ពាធឈាម៖
- សម្ពាធឈាមខាងលើចាប់ពី ១២០ ដល់ ១៣៩
- សម្ពាធឈាមខាងក្រោម ៨០ ដល់ ៨៩
៣) លើសសម្ពាធឈាមកម្រិតទី១៖
- សម្ពាធឈាមខាងលើ ចាប់ពី ១៤០ ដល់ ១៥៩
- សម្ពាធឈាមខាងក្រោម ពី ៩០ ដល់ ៩៩
៤) លើសសម្ពាធឈាមកម្រិតទី២៖
- សម្ពាធឈាមខាងលើ ចាប់ពី ១៦០ឡើងទៅ
- សម្ពាធឈាមខាងក្រោមចាប់ពី ១០០ ឡើងទៅ
ជាទូទៅជម្ងឺលើសសម្ពាធឈាមនេះកម្រមានរោគសញ្ញាណាស់។ បើវាលេចចេញជារោគសញ្ញា រោគសញ្ញានោះមានដូចជា៖ ឈឺក្បាល ជាទូទៅនៅភាគខាងក្រោយ ហើយជាពិសេសនៅពេលព្រឹក, ធីងធូង, វិលមុខ, ឬក៏ថមថយនូវការមើលឃើញរបស់ភ្នែក។
ព័ត៌មានបន្ថែម៖ (០១២)៩០ ៥៥ ១៨; (០១៦)៩៣ ១១ ៧៦។
=====================================
Arterial hypertension or hypertension (hyper= high; tension= pressure) is high blood pressure. It is a silent killer that kills many people in the world. So, we must be careful and prevent before bad thing happened. Normally, blood pressure mesured into 2 forms: systolic (upper blood pressure) and diastolic (low blood pressure) that can be known easily by digital blood pressure machine.
The list below is value of blood pressure in millimeter mercury (mmHg):
1) Normal blood pressure:
- Systolic: <120
- Diastolic: <80
2) Pre-hypertension:
- Systolic: 120 to 139
- Diastolic: 80 to 89
3) Stage I hypertension:
- Systolic: 140 to 159
- Diastolic: 90 to 99
4) Stage II hypertension:
- Systolic: from 160 and above
- Diastolic: from 100 and above
Signs of ypertension is rare. The symptoms are headache (particular in black of head and predominant in the morning), lighthendedness, vertigo, or tinnitus.