អ្វីទៅជាការរលូតកូន?


អ្វីទៅជាការរលូតកូន?

រលូតកូន គឺជាការខ្ជាក់ចេញនៃទារកឬគត៌ពីស្បូនមុន ២៤សប្តាហ៍ ទោះជាគត៌ឈប់វិវត្តន៏ ឬទារកនៅរស់ក៏ដោយ
ហើយយើងត្រូវញែកដាច់ពីគ្នារវាង៖
   - ការរលូតកើតឡើងនៅត្រីមាសទី១: ជាញឹកញាប់កើតដោយចៃដន្យ មូលហេតុមកពីកូនខ្លួនឯង (d’origine ovulaire)
   - ការរលូតកើតឡើងនៅត្រីមាសទី២: មូលហេតុពីស្បូន (d’origine Utérine) កើតឡើងច្រំដែល (Volontiers Récidivants)
   - ការរលូតកើតឡើងនៅពេលដែលស៊ុតលែងលូតលាស់: ទាក់ទងទៅនឹងភាពមិនប្រក្រតីនៃក្រូម៉ូសូម (anomalie chromosomique) ឬ ឆ្លងរោគ (Cause infectieuse) ។

ក) រោគសញ្ញាគ្លីនិច៖
រោគសញ្ញាមានពីរដំណាក់កាលបន្តបន្ទាប់
  ១) គំរាមរលូត មានសញ្ញាដូចជា ៖
     - ធ្លាក់ឈាម តិច ឫច្រើន ប្រសិនជាពណ៍ខ្មៅជាករណីស៊ុតលែងលូតលាស់ (Oeufclair)
     - ឈឺពោះ តិច ឫខ្លាំង ដែលបណ្តាលមកពីស្បូនកន្រ្តាក់
  ២) កំពុងរលូត (Avortement en cours) មានសញ្ញាដូចជា ៖
     - ធ្លាក់ឈាមខ្លាំង, ច្រើន
     - ឈឺពោះ ញឹក, ខ្លាំង
     - មាត់ស្បូនបើកខ្ជាក់កូនមកក្រៅទ្វារមាស

ខ) ផលវិបាក៖
គត៌រលូតនៅដំណាក់កាលដំបូង (Précose) កំរអោយផលវិបាកណាស់ក្នុងករណីហូរមិនអស់ តម្រូវឲ្យធ្វើការបូមសំអាត (Curetage)។

គ) មូលហេតុ ៖
  ១) បណ្តាលមកពីស៊ុត (Les causes ovulaires)
     - កត្តាកូនភ្លោះ
     - ការជំរុញបង្កកំណើត
     - កូនពង
     - ភាពមិនប្រក្រតីនៃក្រូម៉ូសូម (50% -60%)
  ២) មូលហេតុពីស្បូន
     - ស្បូនខុសប្រក្រតី
     - ស្បូនព្រែក
     - ស្បូនតូច
     - ស្បូនដុះសាច់ (Myome, Synéchies, Polype fibreux)
     - មាត់ស្បូនចំហរ
  ៣) កត្តាឆ្លងរោគ (Les causes infectieuses)
     - រោគផ្តាសាយ
     - រលាកបំពង់ក
     - គ្រុនពោះវៀន
     - រោគសង្គម (MST)
     - រោគឆ្លងបង្កដោយ Listériose, Colibacilles, Streptocoques, Mycoplasme, Chlamydia, Toxoplasmose។
  ៤) កត្តាអរម៉ូន (Les causes hormonales)
     - ជំងឺពក-ក
     - លើស អង់ដ្រូសែន
     - កង្វះលុយតេអាល់
  ៥) កត្តាទូទៅ (Les causes généfales)
     - ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
     - មានផ្ទៃពោះញឹកញាប់
     - បាក់កំលាំង (Surmenage)
     - ធ្វើដំណើរផ្លូវឆ្ងាយពេក
     - កត្តាផ្លូវចិត្ត (Psy chique)
     - កត្តាភាពស៊ាំ (Immunologique)

ឃ) បង្ការ និងព្យាបាល៖
  ១) ករណីគម្រាមរលូត ត្រូវ
- សម្រាកពីការងារ
- បំបាត់ឈឺស្បូន (Antispasmodique)
- ព្យាបាលដោយអរម៉ូន
  ២) ករណីកំពុងរលូត: បើគត៌មានអាយុលើសពី ១០សប្តាហ៍ត្រូវធ្វើការបូមសម្អាត (Curetage)។

" ដើម្បីបង្ការ ករណីរលូតកូនញឹកញាប់ ត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសសម្ភពនិងរោគស្រ្តី មុននិងអំឡុងពេលចាប់ផ្តើមមានគត៌នៅត្រីមាសដំបូង។ "

ប្រភព: មន្ទីពេទ្យកាល់ម៉ែត

Post a Comment

Khmer drama

4/Disease/featured