ផ្តា​សាយ​ជា​ញឹក​ញាប់​ បណ្តាល​មក​ពី​អ្វី?


Woman with tissue having flu or allergy
(សុខភាព)៖ សំណួរមួយនេះ ប្រហែលជាត្រូវបានសួរ នៅពេលដែលរដូវរងា បានចូលមកដល់។ កាលណារដូវរងា ចូលមកដល់ រដូវនៃជំងឺផ្តាសាយ ក៏បានចូលមកដល់ដែរ។ ទន្ទឹមនឹងនេះនៅរដូវនេះ ម្តាយ និងជីដូនរបស់អ្នក បានប្រាប់អ្នកកុំឲ្យចេញទៅក្រៅផ្ទះ ពីព្រោះវាអាចកើតជំងឺផ្តាសាយ ក៏ប៉ុន្តែដំបូន្មានមួយនេះ មិនអាចហាមអ្នកបានឡើយ។
តាមការពិត ជំងឺផ្តាសាយធំ និងជំងឺផ្តាសាយធម្មតា ត្រូវបានកើតឡើងដោយសារតែវីរុសផ្សេងៗ ដែលមាននៅក្នុងបរិយាកាស។ មួយវិញទៀត មនុស្សភាគច្រើនមានជំងឺជាញឹកញាប់ នៅរដូវរងា ដោយសារមេរោគ មិនត្រូវបានសម្លាប់ ដោយសារកម្តៅព្រះអាទិត្យ។ ម្យ៉ាងវិញទៀត នៅពេលដែលមានអាកាសធាតុត្រជាក់ នៅខាងក្រៅមនុស្សភាគច្រើនចូលចិត្តសំងំ នៅក្នុងផ្ទះ និង ចំលងមេរោគទៅគ្នាទៅវិញទៅមក។
ជាមួយនឹងមនុស្សជាច្រើន ដែលមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ការចំឡងមេរោគនៅពេលដែលអ្នកស្ថិតនៅ ក្នុងកន្លែងដែលមានអាកាសធាតុត្រជាក់មានកំរិតខ្ពស់ជាង នៅពេលដែលអ្នកស្ថិតនៅក្នុងកន្លែង ដែលមានអាកាសធាតុក្តៅល្មម។
really-catch-cold-800x600
បច្ចុប្បន្នថែមទាំងមានភស្តុតាងដែរថា ប្រភេទវីរ៉ុសផ្តាសាយ ក៏អាចចំឡងមេរោគ នៅក្នុងបរិយាកាសដែលមានខ្យល់ស្ងួត ដែលជាខ្យល់ត្រូវបានបង្កើតឡើង ដោយម៉ាស៊ីនកម្តៅ ។ ជាងនេះទៅទៀត បរិកាសកាសស្ងួត អាចធ្វើឲ្យវីរ៉ុសចំឡងមេរោគ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត បានយ៉ាងងាយ។
ចំណែកឯនៅតំបន់ត្រូពិច ដែលជាកន្លែងដែរពុំសូវមានអាកាសធាតុត្រជាក់ ជំងឺផ្តាសាយធំ និងជំងឺផ្តាសាយធម្មតា ជាធម្មតាអាចកើតឡើង នៅក្នុងអំឡុងពេលរដូវធ្លាក់ភ្លៀង។ ក៏ប៉ុន្តែការកើតមានជំងឺនេះ មិនមែនមកពីភ្លៀងនោះទេ គឺវាអាចកើតមានដោយសារការចំឡងវីរ៉ុស ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
អ្វីដែលសំខាន់ ដើម្បីចងចាំនៅពេលដែលរដូវនៃជំងឺផ្តាសាយ ចូលមកនោះគឺ អ្នកត្រូវការពារពារខ្លួនប្រាណ របស់អ្នកដើម្បីប្រឆាំងជាមួយនឹងការចំឡងមេរោគអស់ទាំងនោះនៅពេលដែលអ្នកស្ថិតនៅក្នុង ក្រុមមនុស្សជាច្រើននាក់ ពីព្រោះវីរ៉ុសអាចចំឡងមេរោគ ដោយសារទំនាក់ទំនងទៅវិញទៅមក របស់មនុស្ស។មួយវិញទៀត ចូរជឿជាក់ថា អ្នកបានសំអាតដៃរបស់អ្នកជាញឹកញាប់៕
ប្រភព ៖ khmertalking

Post a Comment

Khmer drama

4/Disease/featured