ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ


យើងគ្រប់គ្នាគួរយល់ និងស្គាល់នូវប្រភេទនៃការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ។
ក) ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារចែកចេញជា ពីរប្រភេទៈ
   ១-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ (តាមមាត់) គឺគិតចាប់ពីដើមបំពង់អាហារផ្នែកខាងលើ ឆ្លងកាត់តាមក្រពះរហូតដល់ដើមពោះវៀនតូច។
   ២-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងក្រោម គឺគិតពីដើមពោះវៀនតូច ឆ្លងកាត់តាមពោះវៀនធំ រហូតដល់ទ្វារធំ (រន្ធគូថ)។
ខ) សភាពនៃការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារ៖
   ១-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ មានលក្ខណៈជា៖
      - ការក្អួតឈាមខ្មៅ ដុំៗ
      - ឈាមខ្មៅលាយចំណីអាហារ
      - រឺក៏ឈាមស្រស់ៗ ច្រើន រឺ តិច ទៅតាមការក្អួត។
បញ្ជាក់៖ ជាទូទៅការធ្លាក់ឈាមខាងលើ ក៏អាចជម្រុញអោយឈាមមានការធ្លាក់មកតាមបាតដែរ ដោយភាគច្រើនលាមកមានពណ៌ខ្មៅ ឬ ខ្មៅលាយឈាមក្រហម(ករណីនេះបណ្ដាលមកពីរលាកដំបៅបំពងអាហារ ក្រពះ និងដើមពោះវៀនតូច ឬ ដុះសាច់ក្នុងបំពង់អាហារ ដុះសាច់ក្រពះ ដើមពោះវៀនតូច ឬ រហែកសាច់ដុំបំពង់អាហារ បែកសរសៃរឈាមបំពង់អាហារ បែកសរសៃរឈាមក្នុងបាតក្រពះ)។
   ២-ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងក្រោម វាស្ដែងចេញជា៖
      - ឈាមស្រស់ៗ (លាមក លាយឈាមស្រស់)
      - ជួនកាល ក្នុងលាមកក៏មានឈាមខ្មៅផងដែរ ការធ្លាក់ឈាមប្រភេទនេះ គេគិតថាបណ្ដាលមកពី ពោះវៀនមានរលាកដំបៅ ដុំសាច់ មានថ្នក់ពោះវៀន រហែកសាច់ដុំរន្ធគូថ រឺ មានឬសដូងបាត។
គ) រាល់ការធ្លាក់ឈាមតាមប្រដាប់រំលាយអាហារផ្នែកខាងលើ ឬ ខាងក្រោម អ្នកជំងឺ ត្រូវបានទទួលការពិគ្រោះ ពិនិត្យជាមួយគ្រូពេទ្យឯកទេសថ្លើម ក្រពះ ពោះវៀន ដើម្បីវាយតម្លៃ ពីសភាពនៃការធ្លាក់ឈាម តើគួរត្រូវឆ្លុះក្រពះ ពោះវៀន ឬ ពិនិត្យឬសដូងបាត ដើម្បីធ្វើការកំណត់រោគវិនិច្ឆ័យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺអោយជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។
“បើបងប្អូនមានបញ្ហា ឬសញ្ញាដូចខាងលើ សូមមេត្តាឆាប់រួសរាន់មកទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជាមួយក្រុមគ្រូពេទ្យដែលមានជំនាញឯកទេស និងបទពិសោធន៏ខ្ពស់ រួមជាមួយបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗសមស្របទៅនឹងស្ថានភាពជំងឺនៅផ្នែកក្រពះ-ពោះវៀន  ដើម្បីការជួយសង្គ្រោះជីវិត ប្រកបដោយប្រសិទ្ឋិភាព គុណភាព និងសុវត្ថិភាពខ្ពស់។”
Credit: Calmette Hospital

Post a Comment

Khmer drama

4/Disease/featured