ជំងឺរន្ធនោមត្បៀតតូច


ជំងឺរន្ធនោមត្បៀតតូច(Rétrécissement de l’urétre)!
ជាធម្មតាបំពង់បង្ហូរទឹកនោមរបស់បុរស គីជាបំពង់មូល ទន់ និងអាចរីករួមបានក្នុងកំឡុងពេលដែលយើងបត់ជើងតូច។ ការរួមត្បៀតតូចរបស់បំពង់ទឹកនោម គីជាការរួមតូចទំហំនៃបំពង់បង្ហូរនោម។
ក) មូលហេតុ៖
   - ការរួមត្បៀតតូចពីកំណើត(Sténoses congénitales)
     • ជាករណីកំរ
     • ការបើកមិនពេញលេញនូវសន្ទះភ្នាស Uro-génitale
   - ការរួមត្បៀតតូចមកពីកំហុសបច្ចេកទេស
     • ជាករណីដែលច្រើនកើតឡើងជាញឹកញ៉ាប់
     • កើតឡើងនៅក្រោយពេល ដាក់សុងទឹកនោម ឬការលូកចូលនូវឧបករណ៍ថតឆ្លុះ ដែលបណ្តាលឲ្យរហែកភ្នាសខាងក្នុងរបស់បំពង់បង្ហូរទឹកនោម
   - ការរួមត្បៀតក្រោយការប៉ះទង្គិចខ្លាំងដែលបណ្តាលឲ្យរហែកបំពង់បង្ហូរទឹកនោម
   - ការរួមត្បៀតក្រោយមានការឆ្លងជំងឺ រលាកបំពង់បង្ហូរទឹកនោម
ខ) រោគសញ្ញា៖
   - សញ្ញាពាក់ព័ន្ធនឹងការស្ទះទឹកនោម
     • នោមពិបាក ទឹកនោមហូរយឺត ហូរដាច់ៗ ឬស្រក់តត់ៗ
     • ការពិបាកនោមអាចកើតឡើងភ្លាមៗ ឬ ដោយយឺតៗ រហូតដល់នោមលែងចេញ
គ) ផលវិបាក៖  
   - ផលវិបាកបន្ទាប់ពីមានការឆ្លងរោគ
     • រលាកក្រពេញប្រូស្តាត
     • នោមលែងចេញ
     • រលាកបំពង់បង្ហូរទឹកនោម
     • ខ្សោយតំរងនោម
ឃ) ការធ្វើរោគវិនិច្ឆ័យ៖
   - រកប្រវត្តិធ្លាប់កើតជំងឺរលាកបំពង់បង្ហូរទឹកនោម ធ្លាប់ដាក់សុងនោម ធ្លាប់ឆ្លុះប្លោកនោម ឬធ្លាប់ប៉ះទង្គិច
   - ការពិនិត្យមើលរន្ធនោមត្បៀតតូច ឬក្រិន
   - ពិនិត្យមើលពោះ រកស្ទះទឹកនោម ក្នុងប្លោកនោម
   - ពិនិត្យទឹកនោមរកមេរោគ
   - ការថតដោយចាក់ថ្នាំ ដើម្បីមើលទីតាំងដែលត្បៀត
ង) ការព្យាបាល
   - ការព្យាបាលដោយវះកាត់តាមផ្លូវធម្មជាតិ
     • ការពង្រីកបំពង់បង្ហូរទឹកនោម
     • ការកាត់កន្លែងត្បៀតតូចដោយឡាស៊ែ(ម៉ាស៊ីនដង់ដូស្កូប)
     • ការដាក់ប្រូតែក្នុងបំពង់ទឹកនោម
   - ការព្យាបាលដោយវះកាត់ជួសជុល
សូមបងប្អូន ដែលសង្ស័យថាខ្លួនមានជំងឺខាងលើ អញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីស្វែងរករោគវិនិច្ឆ័យ និងពិភាក្សាអំពីវិធីសាស្រ្តនៃការបង្ការ និងព្យាបាលនៃជំងឺនេះ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធិភាព ជៀសវាងបង្ករឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។

Post a Comment

Khmer drama

4/Disease/featured