ជំងឺរលាកក្រពេប្រូស្តាតស្រួចស្រាវ!


រលាកក្រពេប្រូស្តាតស្រួចស្រាវ!
ប្រូស្តាត ជាក្រពេញភេទបុរស ស្ថិតនៅផ្នែកខាងក្រោមជាប់នឹងប្លោកនោមហើយព័ទ្ធជុំវិញបំពង់នោមប្រដាប់ភេទ។ រលាកក្រពេញប្រូស្តាតស្រួចស្រាវជាញឹកញាប់ បណ្ដាលពីមេរោគបាក់តេរី ហើយអាចកើតលើមនុស្សប្រុសក្រោយពេញវ័យបន្តពូជ។
ក) មូលហេតុនៃការរលាក៖
   - បង្កពីមេរោគនៅផ្លូវភេទ
   - បង្កពីមេរោគនៅផ្លូវនោម
   - បង្កពីមេរោគនៅក្នុងឈាម
ខ) រោគវិនិច្ឆ័យ៖
   - បណ្ដំរោគសញ្ញាគ្រុនក្ដៅ
      • ក្ដៅខ្លួនលើសពី ៣៨អង្សារសេ
      • រងារញាក់ Frisson
      • ឈឺក្បាល
      • ចុករោយដងខ្លូន
   - រោគសញ្ញា ផ្លូវនោម
      • នោមក្ដៅក្រហាយផ្សា
      • នោមញឹក
      • នោមទាស់
      • ស្ទះនោម
   - បច្ចេកទេសលូកគូថនឹងចង្អុលដៃ (Toucher rectal) ទទួលដឹងថាប្រូស្ដាតឡើងទំហំតឹង និងមានការឈឺចាប់ខ្លាំង
គ) ការពិនិត្យអមគ្លីនិក ៖
   - បន្ទះជ្រលក់ទឹកនោមដើម្បីរកវត្តមានមេរោគ (Bandelette urinaire)
   - ការពិនិត្យទឹកនោម ECBU
   - បណ្ដុះមេរោគក្នុងឈាម Hémoculture
   - ការពិនិត្យឈាមបន្តែម NFS, CRP
ឃ) ផលវិបាកភ្លាមៗ ៖
   - Septicémie à BGN
   - ស្ទះនោម
   - កខ្ទុះនៅនឹងក្រពេញប្រូស្ដាត Abrès de la prostate
   - រលាយពងស្វាស Orchi-épididymite
ង) ការព្យាបាល
   - បំបាត់រោគសញ្ញាផ្លូវនោម
   - ព្យាបាលការបង្ករោគ
ច) សន្និដ្ឋានរួម
   - ជាប្រភេទជំងឺកើតមានញឹកញាប់
   - ងាយស្រួលធ្វើរោគវិនិច្ឆ័យ
   - ត្រូវការចាំបាច់ការព្យាបាលទាន់ពេល
"សូមបងប្អូនបុរសៗ ដែលមានអាយុចាប់ពីក្រោយពេញវ័យឡើងទៅ មេត្តាមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស ដើម្បីស្វែងរករោគវិនិច្ឆ័យនៃជំងឺនេះ និងចូលរួមពិភាក្សាអំពីវិធីសាស្ត្រនៃការបង្ការ និងការព្យាបាលអោយទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។"
Credit: Calmette Hospital

Post a Comment

Khmer drama

4/Disease/featured