ជំងឺស្ទះសរសៃរឈាមបេះដូង?


១) អ្វីជាជំងឺស្ទះសរសៃរឈាមបេះដូង?
   - គឺជាការខូច ឬស្លោកសាច់ដុំបេះដូងស្រួចស្រាវបណ្តាលមកពីសរសៃឈាមដែលទៅចិញ្ចឹមបេះដូង (Coronary artery)។
   - ជាជំងឺដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត, ត្រូវការការព្យាបាលពិសេស និងបន្ទាន់ (Absolute medical emergency) ដើម្បីកាត់បន្ថយអាត្រាមរណភាព។
២) មូលហេតុ៖
ភាគច្រើន (លើសពី៩០%) បណ្តាលមកពីការកកជាតិខ្លាញ់តាមសរសៃឈាមបេះដូង (Atherosclerosis)។
៣) ក្រុមមនុស្សដែលប្រឈមមុខ៖
   - វ័យចំណាស់ (ប្រុស >៤៥ឆ្នាំ, ស្រី >៥៥ឆ្នាំ)
   - លើសទម្ងន់
   - មានជំងឺលើសឈាម
   - មានជំងឺលើសជាតិស្ករ/ទឹកនោមផ្អែម
   - មានជំងឺលើសជាតិខ្លាញ់ (High cholesterol)
   - ពិសារបារី
   - ពិសារស្រាច្រើន
   - ប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង។
៤) រោគសញ្ញា៖
   - ឈឺទ្រូងផ្នែកខាងមុខខ្លាំងរយៈពេលយូរ (លើសពី៣០នាទី) ហើយអាចសាយភាយទៅ ក, ដើមដៃ, ស្មា, ឬថ្គាម
   - សញ្ញារួមផ្សំៈ
      • បែកញើស
      • ឡេះឡះ
      • ថប់ដង្ហើម ឬហត់។
៥) ផលវិបាក៖
   - វិបត្តិ ចង្វាក់បេះដូងធ្ងន់ធ្ងរ (Arrhythmia)
   - ខ្សោយបេះដូង ( Heart failure)
   - ចុះសម្ពាធឈាមធ្ងន់ធ្ងរ (Shock)
   - គាំងបេះដូង -ស្លាប់ (Sudden death)
៦) រោគវិនិច្ឆ័យ៖
   - ការវាស់ចង្វាក់បេះដូង (EKG)
   - ការពិនិត្យឈាម អង់ស៊ីមបេះដូង (Troponin)
   - អេកូបេះដូង (Heart ultrasound)
   - ការថតឆ្លុះសរសៃឈាមបេះដូង (Angiography)
៧) ការព្យាបាល៖
   - ការឆ្លុះសរសៃឈាម និង ពង្រីកដោយរ៉ឺស័រ ជាជម្រើសដ៏ល្អ និងបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ចំពោះការព្យាបាល ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ (Angioplasty with stent)។
   - ការព្យាបាលដោយថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជាត្រឹមត្រូវ។
៨) វិធីការពារ៖
   - ហាត់ប្រាណឲ្យបានទៀងទាត់ ៣០នាទីក្នុង១ថ្ងៃ, ៥ថ្ងៃក្នុង១សប្តាហ៍
   - ឈប់ពិសារបារី
   - កាត់បន្ថយគ្រឿងស្រវឹងឲ្យបានច្រើនបំផុត
   - ជៀសវាងអាហារប្រៃហួសប្រមាណ
   - កាត់បន្ថយអាហារសំបូរជាតិខ្លាញ់, សាច់
   - កាត់បន្ថយស្ថានភាពតានតឹងអារម្មណ៍ (Stress)
   - គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អប្រសិនបើលើសឈាម
   - គ្រប់គ្រងជាតិស្ករឲ្យបានត្រឹមត្រូវប្រសិនបើលើសជាតិស្ករ ទៅតាមបទបញ្ជារបស់គ្រូពេទ្យ
   - រក្សាទម្ងន់ឲ្យបានសមស្រប កុំឲ្យលើសទម្ងន់
   - ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។
ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអាការៈ និងរោគសញ្ញាដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញឯកទេសបេះដូងនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺនេះឲ្យបានទាន់ពេលវេលា ដោយបច្ចេកវិទ្យាទំនើប ប្រកបដោយប្រសិទ្ធភាពខ្ពស់។
Credit: Calmette Hospital

Post a Comment

Khmer drama

4/Disease/featured