ការបែកទឹកភ្លោះមុនសម្រាលនៅត្រីមានសទី១និងទី៣!


ការបែកទឹកភ្លោះមុនសម្រាលនៅត្រីមានសទី១ និងទី៣!
ការបែកទឹកភ្លោះមុនសម្រាល ជាការបែកទឹកភ្លោះមុនពេលដែលស្រ្តីឈឺពោះ។ ការបែកទឹកភ្លោះជាបញ្ហាដែលជួបញឹកញ៉ាប់ និងជាមូលហេតុនៃការសម្រាកពេទ្យក្នុងពេលផ្ទៃពោះ។
ក) មូលហេតុ អាចបណ្តាលមកពី៖
  - ការឆ្លងមេរោគពេលពពោះ
  - ទឹកភ្លោះច្រើន
  - កូនភ្លោះ ឬកូនច្រើន
ខ) ការបែកទឹកភ្លោះមានផលវិបាក ទៅតាមអាយុនៃគ៌ភ៖
  - ការបែកទឹកភ្លោះ មុនពេលគ៌ភគ្រប់ខែ(មុន ៣៧ អាទិត្យ)
  - ការបែកទឹកភ្លោះ ពេលគ៌ភគ្រប់ខែ(ក្រោយ ៣៧ អាទិត្យ)
គ) ការព្យាបាល៖
ការព្យាបាល និងការថែទាំ គឺប្រែប្រួលទៅតាមអាយុនៃគ៌ភនៅពេលបែកទឹកភ្លោះ។ ថ្ងៃនេះយើងនឹងធ្វើការបង្ហាញជូន វគ្គទី១ អំពីការបែកទឹកភ្លោះ មុនពេលគ៌ភគ្រប់ខែ(ចន្លោះ ២៤-៣៤អាទិត្យ)៖
  - ស្រ្តីត្រូវសម្រាកពេទ្យ និងត្រូវធ្វើការតាមដានដោយក្រុមគ្រូពេទ្យជំនាញ
  - ការប្រើប្រាស់ថ្នាំរយៈពេលខ្លី (គ្រប់ករណី និងភ្លាមៗ)ដើម្បីបន្ថយការចម្លងរោគទៅលើម្តាយនិងកូន
  - ការប្រើប្រាស់ថ្នាំដើម្បីជំនួយសួតកូន
  - ការប្រើប្រាស់ថ្នាំកុំឲ្យស្បូនកន្ត្រាត់ ទុកពេលវេលាឲ្យថ្នាំជំនួយសួតកូនមានប្រសិទ្ធិភាព
ចំណាំ៖ ៥០% នៃស្រ្តីនឹងសម្រាលកូនក្នុងរយៈពេលយ៉ាងយូរ មូយអាទិត្យ។
ប្រសិនបើ បងប្អូនស្ត្រីៗ មានការបែកទឹកភ្លោះ និងមានការធ្លាក់ឈាម សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសដេីម្បី ស្វែងរកមូលហេតុនិងព្យាបាលឲ្យបានត្រឹមត្រូវ។
CREDIT: Calmette Hospital

Post a Comment

Khmer drama

4/Disease/featured