ជំងឺ រលាកតម្រងនោមស្រួចស្រាវ!


យល់ដឹងពីជំងឺរលាកតម្រងនោមស្រួចស្រាវ!
ជំងឺរលាកតម្រងនោមស្រួចស្រាវ (Pyélonéphrite aiguë) ភាគច្រើនកើតលើស្ត្រីជាងបុរស (ក្នុងចំណោមអ្នកជំងឺ៥នាក់ មាន៤នាក់ជាស្ត្រី)។ ក្នុងមួយជីវិតនៃការរស់នៅ ៣០%នៃស្ត្រីអាចប្រឈមមុខនឹងជំងឺនេះ។
១) រោគសញ្ញា៖
   - នោមទាស់ (Dysurie)
   - នោមញឹក (Pollakiurie)
   - នោមក្រហាយ (Brûlures mictionnelles)
   - ក្តៅខ្លួនខ្លាំង (ជាទូទៅកម្តៅលើសពី៣៨អង្សា)
   - រងាញាក់ (Frissons)
   - ជាញឹកញាប់មានរណ្តំថ្គាម (Claquement des dents)
   - ឈឺចង្កេះ (ភាគច្រើនឈឺតែម្ខាង)
២) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះអោយបានច្បាស់លាស់ ក្រុមគ្រូពេទ្យជំនាញ ត្រូវធ្វើការពិនិត្យអមវេជ្ជសាស្ត្រចាំបាច់ដូចខាងក្រោម៖
   - ការយកទឹកនោម ទៅបណ្តុះមេរោគ (ECBU)
   - ការយកឈាមទៅបណ្តុះមេរោគ (Hémoculture)
   - ការពិនិត្យកម្រិតនៃការរលាក (Marqueurs inflammatoires): NFS, CRP, Procalcitonin
   - ថតពោះ (ASP) ដើម្បីរកគ្រួសតម្រងនោម
   - ធ្វើអេកូពោះ (Echographie abdominale) ដើម្បីបញ្ជាក់ថាមានគ្រួស ឬមានការរីកតាមបង្ហូរនោម
   - ធ្វើស្គែនតម្រងនោមបើចាំបាច់
៣) ការព្យាបាល៖
   បើអ្នកជំងឺមានបញ្ហាជំងឺរលាកតម្រងនោមស្រួចស្រាវ គាត់ចាំបាច់ត្រូវតែសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីងាយស្រួលដល់ការព្យាបាល និងតាមដានស្ថានភាពជំងឺ។
   ការព្យាបាលដោយប្រើថ្នាំផ្សះ ភាគច្រើនត្រូវពឹងផ្អែកលើលទ្ធផលបណ្តុះមេរោគខាងលើ ហើយរយៈពេលនៃការព្យាបាល អាចប្រែប្រួលពី ២ ទៅ ៤សប្តាហ៍ ឬអាចលើសពីនេះ។
៤) អ្នកប្រឈម៖
   - អ្នកដែលមានគ្រួសតម្រងនោម
   - អ្នកជំងឺទឹកនោមផ្អែម
   - ស្ត្រីមានផ្ទៃពោះ
   - ចាស់ជរា (អាយុលើសពី ៧០ឆ្នាំ)
   - អ្នកប្តូរតម្រងនោម(Transplantation rénale)
«បើលោកអ្នក ជាពិសេសបងប្អូនស្ត្រីៗ មានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញមកពិគ្រោះប្រឹក្សាជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការពន្យល់លំអិតអំពីស្ថានភាពនៃជំងឺ និងវិធីសាស្ត្រនៃការព្យាបាល ទាន់ពេលវេលា ដើម្បីអាចជៀសវាងផលវិបាកធ្ងន់ធ្ងរភ្លាមៗជាយថាហេតុ។»
Credit: Calmette Hospital

Post a Comment

Khmer drama

4/Disease/featured