យល់ដឹងអំពីការពន្យាកំណើត!!!

យល់ដឹងអំពីការពន្យាកំណើត!!!

ការពន្យាកំណើត គឺជាការកំណត់ចំនួនកូនក្នុងគ្រួសារ និងពន្យាពេលពីកំណើតកូនមួយ ទៅកំណើតកូនមួយទៀត។ ការពន្យាកំណើតមានវិធីច្រើនយ៉ាងដែលយើងអាចជ្រើសរើសមកប្រើប្រាស់សម្រាប់អ្នកដែលមានបំណងមិនទាន់ចង់បានបុត្រដូចជា៖

១) ការប្រើប្រាស់ថ្នាំគ្រាប់៖
   - ជាវិធីដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការពន្យាកំណើត
   - អាចជួយឲ្យរដូវមកទៀងទាត់សម្រាប់ថ្នាំOestro progestative
   - ត្រូវញ៉ាំរាល់ថ្ងៃអោយទៀងទាត់ម៉ោងសម្រាប់ថ្នាំ Progestative ឬញ៉ាំ២១ថ្ងៃ ហើយសម្រាក៧ថ្ងៃសម្រាប់ថ្នាំ Oestro-progestative

២) ការដាក់កងស្បូន៖
   - មានប្រសិទ្ធភាពរហូតដល់៥ឆ្នាំ
   - មានភាពងាយស្រួលដោយមិនតម្រូវអោយញ៉ាំថ្នាំរាល់ថ្ងៃ

៣) ការដាក់កងក្នុងដៃ៖
   - កងដាក់នៅដើមដៃ មានប្រសិទ្ធភាពខ្ពស់ដូចគ្នា
   - មានប្រសិទ្ធភាព៣ឆ្នាំ

៤) ការពន្យាកំណើតជាអចិន្ត្រៃយ៍៖
   - ការចងដៃស្បូនសម្រាប់មនុស្សស្រី
   - ការចងបំពង់ទឹកកាមរបស់បុរស Vasectomy

៦) ការពន្យាកំណើតដោយមធ្យោបាយផ្សេងៗដូច៖
  - ការប្រើបន្ទះអរ័ម៉ូនបិទ ១សប្តាហ៍ម្តង រយៈពេល៣សប្តាហ៍ក្នុងមួយខែ
   - ការប្រើកងនៅទ្វាមាសរយៈពេល៣សប្តាហ៍ក្នុង១ខែ
   - ការប្រើថ្នាំនៅក្នុងទ្វាមាសស្ត្រីសម្រាប់សម្លាប់មេជីវិតបុរស Spermicide
   - ការចាក់ថ្នាំអរ័ម៉ូនការពាររៀងរាល់៣ខែម្តង
   - លេបថ្នាំអរ័ម៉ូនពន្យាកំណើតបន្ទាន់ ប្រើក្នុងរយៈពេល៧២ម៉ោងក្រោយពីការរួមភេទដោយមិនមានការការពារ។

ដើម្បីទទួលបានមធ្យោបាយសមស្របមួយសម្រាប់ការពន្យាកំណើត សូមស្ត្រីទាំងឡាយ រួមបញ្ចូលទាំងមាតាដែលទើបសម្រាលបុត្រគួរអញ្ជើញមកទទួលការពិនិត្យ និងប្រឹក្សាជាមួយគ្រូពេទ្យជំនាញ។ គ្រូពេទ្យជំនាញនៃស្វាគមន៍ជានិច្ច នឹងផ្តល់ការប្រឹក្សានូវជម្រើសដ៏សមស្របសម្រាប់ស្ត្រីទាំងឡាយក្នុងការទទួលយកសេវាពន្យាកំណើត។

Post a Comment

Khmer drama

4/Disease/featured