ហេតុអ្វីលោកអ្នកចាំបាច់ត្រូវធ្វើការឆ្លុះទងសួត?

ហេតុអ្វីលោកអ្នកចាំបាច់ត្រូវធ្វើការឆ្លុះទងសួត?

ការឆ្លុះទងសួតមានសារៈសំខាន់ និងបង្កភាពងាយស្រួលដល់គ្រូពេទ្យក្នុងការកំណត់រោគវិនិច្ឆ័យរបស់អ្នកជំងឺអោយកាន់តែបានច្បាស់ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាព។

១) មូលហេតុ៖
លោកអ្នកគួរមកធ្វើការឆ្លុះទងសួត ប្រសិនបើលោកអ្នកមានអាការៈដូចខាងក្រោម
   - ក្អករ៉ាំរ៉ៃ
   - ក្អកឈាម
   - ស្ទះស្លេស
   - រលាកសួត
   - ដុំសាច់ក្នុងសួត
   - ជំងឺសួតផ្សេងៗ ដែលពុំដឹងមូលហេតុ

២) អត្ថប្រយោជន៍៖
   - ងាយស្រួលក្នុងការកំណត់រោគវិនិច្ឆ័យតាមរយៈការបូមស្លេសយកទៅវិភាគ
   - លាងសំអាតផ្លូវដង្ហើម
   - ដើម្បីប្រើថ្នាំឃាត់ឈាមក្នុងករណីក្អកឈាម
   - ច្រឹបសាច់ទងសួត ឬដុំសាច់សួតដើម្បីវិភាគរោគ

៣) ការអនុវត្ត៖
   - អ្នកជំងឺត្រូវធ្វើការតមអាហារយ៉ាងតិច ៤ម៉ោងមុនពេលធ្វើការឆ្លុះទងសួត
   - បាញ់ថ្នាំស្ពឹក ដើម្បីកុំអោយអ្នកជំងឺមានអារម្មណ៍ថាពិបាកក្នុងការឆ្លុះ
   - អាចធ្វើការឆ្លុះដោយប្រើថ្នាំស្ពឹក ឬសន្តំ
   - ប្រើរយៈពេលនៃការឆ្លុះចន្លោះពី ៣ ទៅ ១០នាទី
   - ក្រោយពីឆ្លុះរួច អ្នកជំងឺត្រូវតមអាហាររយៈពេល២ម៉ោង

បើលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស  ដើម្បីព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

Post a Comment

Khmer drama

4/Disease/featured