តើអ្នកជំងឺទឹកនោមផ្អែមគួរគប្បីតាមដានជាតិស្ករដោយខ្លួនឯងបែបណាទើបល្អ?

តើអ្នកជំងឺទឹកនោមផ្អែមគួរគប្បីតាមដានជាតិស្ករដោយខ្លួនឯងបែបណាទើបល្អ?

ក-ជំងឺទឹកនោមផ្អែមប្រភេទទីមួយ៖
ការព្យាបាលអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយនេះ គឺតម្រូវអោយមានការចាក់ថ្នាំអាំងស៊ុយលីន។ ដើម្បីតាមដានកំរិតជាតិស្ករដោយ ខ្លួនឯងអ្នកជំងឺគួរគប្បីចង់ចាំថាបើគាត់ព្យាបាលដោយ ការចាក់អាំងស៊ុយលីន ពីរដងក្នុងមួយថ្ងៃ ឧទាហរណ៍ Novomix or Mixtard គាត់គួរគប្បី ជួសជាតិស្ករអោយបានពីរដងក្នុងមួយថ្ងៃដែរគឺជួសជាតិស្ករ មុនចាក់ថ្នាំអាំងស៊ុយលីន និងមុនទទួលទានអាហារ។ ក្នុងករណីដែលអ្នកជំងឺ ធ្វើការព្យាបាលដោយចាក់ថ្នាំ បីដងក្នុងមួយថ្ងៃ Novomix or Mixtard បីដងក្នុងមួយថ្ងៃ គាត់គួរគប្បីជួសជាតិស្ករអោយបានបីដងក្នុងមួយថ្ងៃ គឺមុនចាក់ថ្នាំអាំងស៊ុយលីន និងមុនទទួលទានអាហារ។ ក្នុងករណីដែលអ្នកជំងឺធ្វើការព្យាបាល ដោយប្រើរូបមន្ត Basal Bolus គឺចាក់បួនដងក្នុងមួយថ្ងៃអ្នកជំងឺគួរគប្បីតាមដាន ជាតិស្ករអោយបានបីដងក្នុងមួយថ្ងៃគឺមុនចាក់ថ្នាំអាំងស៊ុយលីន ប្រភេទ Bolus អាំងស៊ុយលីនលឿន (Rapid Insulin) ។

ខ-អ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ៖
ករណីអ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរគឺអ្នកជំងឺជួនកាលអាចទទួលទានថ្នាំគ្រាប់ ហើយជួនកាលទទួលទានថ្នាំគ្រាប់ផង និងចាក់ អាំងស៊ុយលីនផង។ ករណីដែលអ្នកជំងឺ ទឹកនោមផ្អែមប្រភេទទីពីរ បានទទួលការព្យាបាលដោយប្រើថ្នាំគ្រាប់សុទ្ធ អ្នកជំងឺគួរគប្បីជួសជាតិ ស្ករតាមដានដោយខ្លួនឯងពីរ ទៅបីដងក្នុងមួយសប្តាហ៍។ ហើយការជួសជាតិស្ករនេះទៀតសោធ មិនត្រូវធ្វើឡើងមួយពេលៗ ឧទាហរណ៍៖ ជួសតែជាតិស្ករពេលព្រឹកមុនទទួលទានអាហារ មិនបានជួសជាតិស្ករក្រោយទទួលទានអាហារនោះទេ។ អ្នកជំងឺគួរគប្បីជួសជាតិស្ករដោយខ្លួនឯង ក្នុងលក្ខណៈឆ្លាស់គ្នា ឧទាហរណ៍៖ បើថ្ងៃនេះយើងជួសជាតិស្ករពេលព្រឹកមុនទទួលទានអាហារ នៅពេលជួសលើកក្រោយគួរគប្បីជួសជាតិស្ករពីរម៉ោងក្រោយទទួលទាន អាហារពេលមួយណាក៏បាន រឺក៏ជួសជាតិស្ករពេលរសៀលម៉ោងប្រាំ។ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ ទទួលការព្យាបាលដោយ ប្រើថ្នាំគ្រាប់ផង និងថ្នាំចាក់ផង(Mixed Treatment)។ ក្នុងករណីបែបនេះអ្នកជំងឺទឹកនោមផ្អែមគួរគប្បីជួសជាតិស្ករអោយបានទៀងទាត់រាល់ថ្ងៃគឺជួសជាតិស្ករ ពេលព្រឹកមុនទទួលទានអាហារ។ករណីអ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរទទួលការព្យាបាល ដោយចាក់ អាំងស៊ុយលីន ពីរ ទៅ បីដងក្នុងមួយថ្ងៃនោះអ្នកជំងឺគួរគប្បីជួសជាតិស្ករ ដូចអ្នកជំងឺទឹកនោមផ្អែមប្រភេទទីមួយដូចបានរៀបរាប់ខាងលើផងដែរ។

គ-ជំងឺទឹកនោមផ្អែមប្រភេទទីបី រឺជំងឺទឹកនោមផ្អែមលើស្រ្តីមានផ្ទៃពោះ
ដូចយើងបានដឹងកន្លងមកហើយថាចំពោះស្រ្តីដែលមានផ្ទៃពោះតម្រូវអោយកំរិតជាតិស្ករនោះបានល្អតឹងរឹងបំផុតដើម្បីបញ្ជៀសកុំអោយមានផលវិបាកលើម្តាយនឹងទារក។ អ្នកជំងឺទឹកនោម ផ្អែមប្រភេទទី៣គួរគប្បីជួសជាតិស្ករនឹងតាមដានខ្លួនឯងពី បីដង ទៅ ប្រាំមួយដងក្នុងមួយថ្ងៃ គឺជួសជាតិស្ករពេលព្រឹក ពេលថ្ងៃ នឹងពេលល្ងាចមុនទទួលទានអាហារ ហើយជាពិសេសត្រូវតាមដានជាតិស្ករ ពីរម៉ោងក្រោយទទួលទានអាហារ ពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។ ការតាមដានជួសជាតិស្ករដោយខ្លួនឯងគឺមានលក្ខណៈសំខាន់ និងចាំបាច់ បំផុតសម្រាប់ អ្នកជំងឺទឹកនោមផ្អែមទាំងបីប្រភេទ គឺប្រភេទទីមួយ ប្រភេទទីពីរ និងប្រភេទទីបី។

ការតាមដានជាតិស្ករដោយខ្លួនឯងនេះអាចធ្វើអោយ អ្នកជំងឺនិងក្រុមគ្រូពេទ្យរបស់ពួកគាត់អាចធ្វើការសម្របសម្រួលកំរិតនៃ ការប្រើប្រាស់ថ្នាំបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ជាងនេះទៅទៀត ការកត់ត្រាទុកនូវលទ្ធផលជាតិស្ករដែលបងប្អូនអ្នក ជំងឺ និងក្រុមគ្រួសាររបស់ពួកគាត់ជារឿងចាំបាច់មួយដែរ។

Post a Comment

Khmer drama

4/Disease/featured