អត្ថប្រយោជន៍របស់ហ្វ្រីប្រូស្កែន!
(Fibroscan or Transient Elastography)
ក) អ្វីទៅជាហ្រ្វីប្រូស្កែន?
គឺជាម៉ាស៊ីនទំនើបសម្រាប់វាស់ភាពរឹង ឬភាពក្រិនរបស់ថ្លើម ដោយប្រើរលកសំលេង ហើយលទ្ធផលគិតជា គីឡូប៉ាស្កាល់ (KPa) ដែលមានកំរឹតពី ២,៥ ដល់ ៧៥KPa ។
ខ) តើហ្វ្រីប្រូស្កែនមានគុណសម្បត្តិអ្វីខ្លះ?
-អាចវាស់សាច់ថ្លើម ជំនួសការច្រឹបថ្លើម ដោយគ្មានការឈឺចាប់
-ទទួលបានលទ្ធផលភ្លាមៗ ក្នុងរយៈពេល ៥នាទី
-លទ្ធផលមានភាពសុក្រិត្រខ្ពស់
-ជួយអោយគ្រូពេទ្យធ្វើការព្យាបាលទាន់ពេលវេលា
គ) តើយើងត្រូវពិនិត្យហ្វ្រីប្រូស្កែនសម្រាប់មនុស្សគ្រប់រូបឬ?
ហ្វ្រីប្រូស្កែន គឺប្រើសម្រាប់ពិនិត្យលើមនុស្សទាំងឡាយដែលមានការប៉ះពាល់សុខភាពថ្លើម ដោយសារ៖
-មេរោករលាកថ្លើមបេ
-មេរោករលាកថ្លើមសេ
-គ្រឿងស្រវឹង
-ខ្លាញ់កកក្នុងថ្លើម
ជារួម ហ្វ្រីប្រូស្កែន គឺជាម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់ក្នុងការចូលរួមវាយតំលៃសុខភាពថ្លើម។
“ការពិនិត្យ និងធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវ ទាន់ពេលវេលា គឺផ្តល់លទ្ធភាពខ្ពស់ក្នុងការព្យាបាល ប្រកបដោយប្រសិទ្ធិភាព។”