អស់ក្តីបារម្មណ៍ចំពោះស្រ្តីពពោះ ដែលមានតម្រូវការវះកាត់!!!

ការសម្រាលដោយការវះកាត់ត្រូវបានអនុវត្តន៍ឡើង លុះត្រាតែការសម្រាលកូនបែបធម្មជាតិមិនអាចប្រព្រឹត្តទៅរួច។ ហើយរាល់ការសម្រាលដោយការវះកាត់ទាំងអស់ត្រូវសម្រេច និងវិនិច្ឆ័យដោយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព-រោគស្រ្តី។ ការសម្រាលដោយការវះកាត់គឺជាប្រភេទនៃការវះកាត់មួយដើម្បីយកកូនចេញ ដោយវះតាមពោះ និងវះលើស្បូន។

១) កាតព្វកិច្ចចាំបាច់ ដែលគ្រប់ស្រ្តីមានផ្ទៃពោះត្រូវធ្វើគឺ ៖
   - ការពិនិត្យផ្ទៃពោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព-រោគស្រ្តី អោយបានទៀងទាត់ និងត្រឹមត្រូវទៅតាមការណាត់ជួបរបស់គ្រូពេទ្យ។
   - គ្រប់ស្រ្តីមានផ្ទៃពោះត្រូវជួបពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំ នៅខែទី ៨នៃការពពោះ ឬមុននេះតាមភាពចាំបាច់របស់ស្ត្រីមានផ្ទៃពោះ។

២) ហេតុអ្វីបានជាគ្រប់ស្រ្តីមានផ្ទៃពោះចាំបាច់ត្រូវជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំ?

ក- គោលបំណង៖
   • សម្រាប់ស្រ្តីមានផ្ទៃពោះ ដែលសម្រាលតាមផ្លូវធម្មជាតិ និងប្រកបដោយគ្មានការឈឺចាប់ (epidural anesthesia)
   • សម្រាប់ស្រ្តីមានផ្ទៃពោះដែលប្រឈមមុខ និងការវះកាត់ (សណ្តំដោយស្ពឹកមួយកំណាត់ក្រោម (Spinal anesthesia) ឬក៏សណ្តំដោយសន្លប់ទាំងស្រុង (General anesthesia) ។
   • ដើម្បីរៀបចំ និងត្រៀមខ្លួនជាស្រេចរបស់អ្នកជំងឺ ចំពោះផលវិបាក ដែលអាចកើតមានអំឡុងពេលនៃការវះកាត់(ផលវិបាកដែលទាក់ទងនិងអ្នកជំងឺ ផលវិបាកទាក់ទងនិងការវះកាត់)។
ខ- ការពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំគឺ ៖
   • ពិនិត្យលើសុខភាព បេះដូង សួត ថ្លើម និងខួរក្បាល របស់អ្នកជំងឺមុនការវះកាត់។
   • ពិនិត្យមើលបម្រែបម្រួលនៃលទ្ធផលឈាម។
   • ពិនិត្យពីប្រវត្តផ្សេងៗ ដែលជាប់ពាក់ព័ន្ធរវាងអ្នកជំងឺ និងការវះកាត់។

៣) បច្ចេកទេសនៃការសណ្តំចំពោះការវះកាត់យកកូនលើស្ត្រីមានផ្ទៃពោះ ៖
ក- ការសណ្តំដោយអេពីដៀរ៉ល (epidural anesthesia):
   • សម្រាប់ការសម្រាលតាមធម្មជាតិដែលគ្មានការឈឺចាប់
   • សម្រាប់ការសម្រាលដោយការវះកាត់
ខ- ការសណ្តំដោយ ស្ពឹកពាក់កណ្តាលចុះក្រោម (Spinal anesthesia):
   • សម្រាប់ការសម្រាលដោយការវះកាត់
គ- ការសណ្តំដោយសន្លប់ទាំងស្រុង (General anesthesia):
   • សម្រាប់ការសម្រាលដោយការវះកាត់។

«រាល់ការសម្រាលកូនដោយការវះកាត់ដែលប្រកបដោយស្តង់ដារ និងមានសុវត្ថភាពខ្ពស់ គឺត្រូវមានការសហការគ្នាល្អ រវាងវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព-រោគស្ត្រី និងវេជ្ជបណ្ឌិតឯកទេសផ្នែកសណ្តំ-ប្រពោធនកម្ម និងសង្រ្គោះបន្ទាន់ ព្រមទាំងមានការចូលរួមពី វេជ្ជបណ្ឌិតឯកទេសផ្នែកទារក- កុមារផងដែរ។ សកម្មភាព និងកិច្ចសហការគ្នាល្អទាំងអស់នេះ ដែលទទួលបានទំនុកចិត្តខ្ពស់ពីក្រុមគ្រួសារ និងបងប្អូនស្ត្រីមកសំរាល បាននិងកំពុងអនុវត្តន៍ជាប់ជាប្រចាំ នៅមន្ទីរពេទ្យកាល់ម៉ែត។»

Post a Comment

Khmer drama

4/Disease/featured