ទឹកចូលស្រោមសួត! គឺជាអ្វី?

ទឹកចូលស្រោមសួត! គឺជាអ្វី?

ជាធម្មតា នៅចន្លោះស្រោមសួតទាំងពីរស្រទាប់ ពុំមានទឹកច្រើនឡើយ គឺមានប្រហែលជា១០ ទៅ១៥ មីលីលីត្រប៉ុណ្ណោះ តែបើទឹកនេះមានកំរិតច្រើននោះគេចាត់ទុកថាជាជំងឺទឹកចូលស្រោមសួត។

ក) តើជំងឺនេះមានរោគសញ្ញាដូចម្តេច?
   - ក្អកស្ងួត ជាពិសេសនៅពេលប្តូរជំហរខ្លួន ដូចជាក្រោកពីដេក ឬ ផ្អៀងខ្នួនជាដើម
   - ហត់
   - ឈឺទ្រូងផ្នែកចំហៀងឆ្វេងឬស្តាំ អាស្រ័យទៅលើការមានទឹកចូលស្រោមសួតខាងនោះ
   - និងមានរោគសញ្ញាផ្សេងៗទៀតអាស្រ័យលើមូលហេតុនៃជំងឺនិមួយៗ

ខ) ហេតុអ្វីបានមានជំងឺទឹកចូលសួត?
មូលហេតុមានច្រើនដែលភាគច្រើនគេជួបញឹកញាប់មានដូចជា៖
   - រលាកស្រោមសួតដោយមេរោគបាក់តេរី ឬ របេងជាដើម
   - ជំងឺមហារីកស្រោមសួត ឬក៏ មហារីកសរីរាង្គផ្សេងតែវារាលដាលដល់ស្រោមសួត
   - ជំងឺខ្សោយបេះដូង
   - ជំងឺខ្សោយតំរងនោម
   - ជំងឺក្រិនថ្លើម
   - និងមូលហេតុផ្សេងៗជាច្រើនទៀត

គ) តើធ្វើយ៉ាងណាទើបដឹងមូលហេតុទាំងនេះ?
ជាទូទៅគ្រូពេទ្យធ្វើការវិភាគតាមសញ្ញាណគ្លីនិកល្អិតល្អន់ និងបន្ថែមដោយមធ្យោបាយថតសួតដោយកាំរស្មីអិច ឬ អេកូសួត និងក៏អាចធ្វើការថតស្កេែនរសួត។ ភាគច្រើនតំរូវអោយមានការបូមទឹកស្រោមសួតដើម្បីធ្វើការវិភាគអមវេជ្ជសាស្រផ្សេងៗ។ ទាំងអស់នេះសុទ្ធតែជាមធ្យោបាយដែលមាននាពេលបច្ចុប្បន្ននៅមន្ទីរពេទ្យកាល់ម៉ែត។

ឃ) ការព្យាបាល៖
ការព្យាបាលគឺអាស្រ័យទៅលើមូលហេតុផ្សេងៗដែលបង្កអោយមានជំងឺនេះ។

បើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស  ដើម្បីព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

Post a Comment

Khmer drama

4/Disease/featured