
ដោយសារភាពរីកចំរើនឥតឈប់ឈរផែ្នកវេជ្ជសាស្រ្តក្នុងពិភពលោក មធ្យោបាយវេជ្ជសាស្រ្តនុយក្លេអែរទំនើប (Nuclear Medicine) ត្រូវបានប្រើក្នុងការព្យាបាលជំងឺពក “ក” ដែលកំរិតសំយោគអ័រម៉ូនលើសពីតំរូវការ ឬ ជំងឺពក “ក” ពុល (Graves’ disease, Toxic Adenoma, and Toxic Multinodular Goiter) ដោយមិនចាំបាច់វះកាត់។
១) មូលហេតុ៖
- អង្គបដិបក្ខ (Antibody) នៃប្រព័ន្ធភាពស៊ាំ (Immune System) ធ្វើការខុសធម្មតា
- ការបំលែង (Mutation) នៃប្រពន្ធ័ពទទួលរបស់អរម៉ូនTSH (Thyroid-Stimulating Hormone)
២) រោគសញ្ញានិងរោគវិនិឆ្ឆ័យ៖
រោគសញ្ញាចំបង៖
- ពក “ក” ចុះទម្ងន់ ញ័រដើមទ្រូង មានអារម្មណ៏ឆាប់ខឹង ឆាប់អស់កំលាំង ភ្នែកទាំងពីរលៀន។
រោគវិនិឆ្ឆ័យ៖
- ដោយការធ្វើអេកូក្រពេញ “ក” (Thyroid Ultrasound)
- ការបូមឈាមពិនិត្យអរម៉ូនទាក់ទងនឹងក្រពេញ “ក” (Hormones related to Thyroid)
- ការថតក្រពេញ “ក” ដោយប្រើវេជ្ជសាស្ត្រនុយក្លេអែរ (Thyroid Scintigraphy) ។
៣) ការព្យាបាល៖
ថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) នៃវេជ្ជសាស្ត្រនុយក្លេអែរ ដោយកំរិតដូសទាបត្រូវបានប្រើ ដើម្បីសំលាប់កោសិកាក្រពេញ “ក” ដែលបញ្ចេញអរម៉ូនច្រើនខុសធម្មតា។ វិធីសាស្ត្រនេះ ប្រើរយះពេលខ្លីក្នុងការព្យាបាល គ្មានការឈឺចាប់ ដោយមិនចាំបាច់សំរាកក្នុងមន្ទីរពេទ្យ និងមិនបង្ករស្លាកស្នាមលើស្បែកអ្នកជំងឺ។
៤) អនុសាសន៏គ្រូពេទ្យ៖
បើសិនបងប្អូនមានរោគសញ្ញា ឬជំងឺដូចការពិពណ៌នាខាងលើ សូមអញ្ចើញមកទទួលការពិនិត្យ និងប្រឹក្សាផ្ទាល់ជាមួយគ្រូពេទ្យជំនាញឯកទេសក្រពេញអ័រម៉ូន និង គ្រូពេទ្យជំនាញឯកទេសដើម្បី ទទួលបាននូវការព្យាបាលទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់ និងមានសុវត្តិភាពជាអតិបរិមា។