គ្រួសក្នុងថង់ទឹកប្រមាត់ជាជំងឺមែនដែរឬទេ ?

គ្រួសក្នុងថង់ទឹកប្រមាត់ជាជំងឺមែនដែរឬទេ ?

ជាទូទៅវត្តមានរបស់គ្រួសក្នុងថង់ទឹកប្រមាត់ត្រូវគេសង្កេតឃើញថា មានប្រហែលជា ២០% នៃប្រជាជនទូទាំងពិភពលោក។ ប៉ុន្តែវាមិនបង្កជាជំងឺនោះទេ។

ការសិក្សាបានបង្ហាញអោយឃើញថា មានតែ ៥% នៃអ្នកដែលមានគ្រួសក្នុងថង់ទឹកប្រមាត់ ដែលអាចបង្កជាជំងឺបាន។

គ្រួសក្នុងថង់ទឹកប្រមាត់ អាចចាត់ទុកជាជំងឺលុះត្រាតែវាមានរោគសញ្ញាមួយចំនួនដូចខាងក្រោម៖
- ចុកក្រោមឆ្អឹងជំនីខាងស្តាំ ឬនៅចុងដង្ហើម ចាក់ទៅស្មាខាងស្តាំ
- ក្តៅខ្លួន ឬញាក់
- ចេញលឿងនៅភ្នែក និងស្បែក។

ជាទូទៅការចេញរោគសញ្ញា ២ ខាងក្រោមបញ្ជាក់ពីសភាពធ្ងន់ធ្ងររបស់ជំងឺ។ បើមិនមានការព្យាបាលទាន់ពេលវេលា វាអាចបង្កអោយមានគ្រោះថ្នាក់ដល់ជីវិត។

ដូច្នេះសូមបងប្អូនដែលមានគ្រួសក្នុងថង់ទឹកប្រមាត់ សូមប្រយ័ត្ននូវរោគសញ្ញាដែលបានរៀបរាប់ខាងលើ។ ប្រសិនបើបងប្អូនមានរោគសញ្ញារៀបរាប់ខាងលើ សូមបងប្អូនអញ្ជើញទៅជួបជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។

Post a Comment

Khmer drama

4/Disease/featured