ជំងឺរាករួស ជាជំងឺធម្មតាៗ ញឹកញយ ហើយភាគច្រើនបណ្តាលមកពីមេរោគ (ពុលចំណីអាហារ) ហើយការវិវត្តជាទូទៅមិនធ្ងន់ធ្ងរ លើកលែងតែករណី រាគខ្លាំងក្លាច្រើនៗ រឺ រាកមួល ដែលមានរយៈពេលលើសពី ៤ថ្ងៃ។ ជំងឺរាកអាចស្តែងជា៖ រាគលាមករាវដូចទឹក រាកទឹកលាយកាក ឬរាកមួល(សំបោលាយឈាម)។
រីឯជំងឺមហារីកពោះវៀនធំ ជាជំងឺដុំដំបៅមហារីកដែលប៉ះពាល់ពោះវៀនធំហើយអាចសាយភាយទៅសរីរាង្គផ្សេងៗ និង បណ្តាលអោយបាត់បង់ អាយុជីវិត ព្រោះថា៖
- វាជាជំងឺដែលសំបូរក្នុងចំណោមជំងឺមហារីកក្នុងពិភពលោក ជាប់ចំណាត់លេខ៣លើបុរស និងលេខ២លើស្ត្រី
- ជាជំងឺដែលអាចព្យាបាលបាន (នៅដំណាក់កាលដំបូង)
- តែជាជំងឺដែលអាចការពារបាន (៥០%)។
ក) តើមហារីកពោះវៀនធំមានរោគសញ្ញាយ៉ាងដូចម្តេច?
- ក្រុមមហារីកពោះវៀនធំមួយចំនួន មានរោគសញ្ញា៖
• ហូរឈាមតាមទ្វារលាមក, រាកមួល
• ឈឺពោះ តឹងពោះ ចង្អោរ ក្អួត
• ចុះទំងន់
• ស្លេកស្លាំងខ្វះជាតិដែក
• ជួនរាក ជួនទល់លាមក
- ក្រុមមហារីកពោះវៀនធំមួយចំនួនទៀតមិនមានស្តែងជារោគសញ្ញាអ្វីសោះ
ខ) តើត្រូវធ្វើរោគវិនិច្ឆយ័ ជំងឺមហារីកពោះវៀនធំបានយ៉ាងដូចម្តេច?
ចំពោះការធ្វើរោគវិនិច្ឆ័យ គឺយើងត្រូវពឹងផ្អែកលើការឆ្លុះពោះវៀនធំ
រោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រុងប្រយ័ត្ន និងមកពិគ្រោះតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយក្រុមគ្រូពេទ្យឯកទេស ដើម្បីរកមូលហេតុច្បាស់លាស់ និងឈានទៅរកការព្យាបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងទប់ស្កាត់រាល់ផលវិបាកផ្សេងៗដែលអាចកើតមានឡើង ជៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។