សារៈសំខាន់នៃការបូមទាចទឹក!
ជំងឺទាចទឹក បណ្តាលមកពីមូលហេតុផ្សេងៗជាច្រើនដូចជា៖
- ជំងឺក្រិនថ្លើម
- ជំងឺខ្សោយបេះដូងខាងស្តាំ
- ជំងឺរលាកស្រោមពោះ
- ការសាយភាយនៃកោសិកាមហារីកជាដើម។
ក) រោគសញ្ញានៃជំងឺទាចទឹក៖
- ពោះឡើងធំលឿន
- ឡើងទំងន់លឿន
- តឹងពោះ
- ចុកពោះជាដើម។
ខ) ដើម្បីដឹងពីមូលហេតុច្បាស់លាស់ និងធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ៖
- គ្រូពេទ្យតម្រូវអោយធ្វើអេកូសាស្រ្តពោះ
- បើមានទាចទឹកប្រាកដមែន ទាមទារត្រូវបូមយកទៅពិនិត្យដើម្បីរកមូលហេតុច្បាស់លាស់ និងងាយស្រួលព្យាបាល
ចំណាំ៖ ការបូមទាចទឹកជាបច្ចេកទេសដែលគេធ្វើទូទៅនៅលើពិភពលោក ដើម្បីរកមូលហេតុនៃជំងឺទាចទឹក និងអាចបន្ធូរសម្រាប់អ្នកជំងឺ ហើយវាមិនបង្កគ្រោះថ្នាក់នោះទេ។
បើបងប្អូនប្រជាពលរដ្ឋ សង្ស័យថាកើតទាចទឹក សូមអញ្ជើញមកពិនិត្យ ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីធ្វើការរកមូលហេតុឲ្យបានច្បាស់លាស់ និងព្យាបាលឲ្យទាន់ពេលវេលា។