សារៈសំខាន់នៃការធ្វើអេកូសរសៃឈាម ដែលទៅចិញ្ចឹមខួរក្បាល!!!

សារៈសំខាន់នៃការធ្វើអេកូសរសៃឈាម ដែលទៅចិញ្ចឹមខួរក្បាល!!!
(Echo-doppler du Tronc Supra-aortique)

ខួរក្បាលមនុស្សជាសរីរាង្គមួយយ៉ាងសំខាន់មិនអាចអត់បានសម្រាប់សារពាង្គកាយ ហើយវាក៏ត្រូវការឈាមក្រហម ដែលមានផ្ទុកទៅដោយអុកស៊ីសែន និងសារធាតុចិញ្ចឹមដើម្បីផ្គត់ផ្គង់ជាប្រចាំ ក្នុងបរិមាណគ្រប់គ្រាន់តាមរយៈសរសៃឈាមការ៉ូទីត(Carotides) និងវៀទេប្រាល់(Vertébrales)។ កត្តាប្រឈមរបស់មនុស្សគ្រប់រូបមានដូចជា៖
   - ការវិវត្តន៍នៃវ័យ
   - របៀបរបបរស់នៅប្រចាំថ្ងៃៈ ជក់បារី អាហារសំបូរជាតិខ្លាញ់ កង្វះលំហាត់ប្រាណ…
   - ជំងឺផ្សេងៗមានៈ លើសខ្លាញ់ក្នុងឈាម លើសសំពាធឈាម(ឡើងឈាម) ជំងឺទឹកនោមផ្អែម ជំងឺបេះដូង…
បណ្តាលអោយសរសៃឈាមខាងលើដែលទៅចិញ្ចឹមខួរក្បាលកើតជំងឺរឹងក្រិន និងមានកកខ្លាញ់នៅក្នុងសរសៃឈាម (ជំងឺArteroselérose) ដែលបង្កជាហានិភ័យធ្ងន់ធ្ងរនៅថ្ងៃក្រោយ ជាពិសេសគឺជំងឺខូចមួយចំហៀងខ្លួន(Strock)។

ខ) អេកូសរសៃឈាមទៅចិញ្ចឹមខួរក្បាល(Echo-doppler du Tronc Supra-aortique) ជាបច្ចេកវិទ្យាទំនើបមួយដែលពុំមានការប៉ះពាល់ដល់សុខភាព និងមានតួនាទីយ៉ាងសំខាន់ក្នុង៖
   - ការរុករកជំងឺខ្លាញ់ក្នុងសរសៃឈាម (Maladic Artèroselérose)
   - តាមដានការវិវត្តន៍របស់ខ្លាញ់ដែលមានកកនៅក្នុងសរសៃឈាម
   - វាយតម្លៃលក្ខណៈរបស់ខ្លាញ់ដែលអាចបង្កគ្រោះថ្នាក់ (ដាច់បំណែកខ្លាញ់ទៅស្ទះតាមសរសៃនានា)
   - វាយតម្លៃភាគរយនៃការស្ទះរបស់ខ្លាញ់នៅក្នុងសរសៃឈាម…

គ) កត្តាអ្វីខ្លះដែលលោកអ្នកតម្រូវអោយធ្វើអេកូសរសៃឈាមទៅចិញ្ចឹមខួរក្បាល៖
   - សម្រាប់មនុស្សទាំងពីរភេទមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ
   - ឧស្សាហ៍ឈឺក្បាល វិលមុខរ៉ាំរ៉ៃ
   - ធ្លាប់មានប្រវត្តន៍ស្ពឹក ឬខូចមួយចំហៀងខ្លួន
   - មានលើសខ្លាញ់ក្នុងឈាម
   - លើសឈាម មានជំងឺបេះដូង
   - មានជំងឺទឹមនោមផ្អែម…

យោងទៅលើលទ្ធផលរបស់អេកូសរសៃឈាមខួរក្បាល រួមផ្សំនិងលទ្ធផលផ្សេងៗទៀត (ដូចជាលទ្ធផលនៃការបូមឈាមជាដើម…) ទើបគ្រូពេទ្យអាចធ្វើការវាយតម្លៃ និងព្យាបាលបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងករណីមានបញ្ហាដូចបានរៀបរាប់ខាងលើ បងប្អូនគួរមកទទួលការពិនិត្យ និងប្រឹក្សាផ្ទាល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិនិត្យនឹងព្យាបាលទាន់ពេលវេលា។

Post a Comment

Khmer drama

4/Disease/featured