តើថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) អាចព្យាបាលជំងឺមហារីកក្រពេញទីរ៉ូអ៊ីតជាឬទេ?
ដោយសារភាពរីកចំរើនឥតឈប់ឈរផែ្នកវេជ្ជសាស្រ្តក្នុងពិភពលោក ថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) នៃវេជ្ជសាស្រ្តនុយក្លេអែរទំនើប (Nuclear Medicine) ត្រូវបានប្រើដើម្បីសំលាប់កោសិកាមហារីកក្រពេញទីរ៉ូអ៊ីតទាំងអស់ដែលនៅសល់ក្រោយការវះកាត់។ មធ្យោបាយនេះអាចអោយអ្នកជំងឺជាសះស្បើយបាន។
១) រោគសញ្ញា និងរោគវិនិឆ្ឆ័យ៖
- រោគសញ្ញាចំបង៖ ដុំពកក្រពេញទីរ៉ូអ៊ីត ឬការរីកធំកូនកណ្តុរ “ក”។
- រោគវិនិឆ្ឆ័យ៖
• ការធ្វើអេកូក្រពេញទីរ៉ូអ៊ីត (Thyroid Ultrasound)
• ការថតក្រពេញទីរ៉ូអ៊ីត នៃវេជ្ជសាស្ត្រនុយក្លេអែរ (Thyroid Scintigraphy)
• ការច្រឹបដុំសាច់ក្រពេញទីរ៉ូអ៊ីតយកទៅពិសោធន៍ (Fine Needle Aspiration Biopsy)
២) ការព្យាបាល៖
លេបថ្នាំ អ៊ីយ៉ូត ១៣១ (Iodine-131) បន្ទាប់ពីវះកាត់យកចេញក្រពេញទីរ៉ូអ៊ីត (Total Thyroidectomy) ។ វិធីសាស្រ្តនេះប្រើរយៈពេលខ្លីក្នុងការព្យាបាល គ្មានការឈឺចាប់ មានប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាពជាអតិបរិមា។
៣) អនុសាសន៍គ្រូពេទ្យ៖
បើសិនបងប្អូនមានរោគសញ្ញា ឬជំងឺដូចការពិពណ៌នាខាងលើ សូមអញ្ចើញមកទទួលការពិនិត្យ និងប្រឹក្សាផ្ទាល់ជាមួយគ្រូពេទ្យជំនាញឯកទេសវះកាត់ និងវេជ្ជសាស្រ្តនុយក្លេអែរ ដើម្បីទទួលបាននូវការព្យាបាលទាន់ពេលវេលា ។