ជំងឺស្បែក ផ្សូរ៉ាយស៊ីស (Psoriasis)!
គឺជាជំងឺស្បែកដែលតែងតែលាប់ចុះឡើង។ Psoriasis មិនមែនជាជំងឺឆ្លងទេ តែអ្នកជំងឺ Psoriasis មានស្បែកមិនស្អាត។
១) តើអ្វីទៅជា Psoriasis?
Psoriasis ជាជំងឺស្បែករ៉ាំរ៉ៃ ស្តែងឡើងក្រោមរូបភាពជាបន្ទះក្រហម លាយឡំជាមួយក្រមរស្ងួត។ អ្នកជំងឺមានរោគសញ្ញាស្បែកនៅផ្នែកណាមួយនៃខ្លួនប្រាណ ឬមានរោគសញ្ញាស្បែកពេញខ្លួនតែម្តង។ Psoriasis អាចកើតលើមនុស្សគ្រប់វ័យទាំងភេទប្រុស និងស្រី។
២) មូលហេតុនៃការបង្កជំងឺ៖
មានកត្តាច្រើនដែលរួមគ្នាបង្កឲ្យមានជំងឺ Psoriasis ។ ក្នុងចំណោមនោះកត្តា ២ ដែលដើរតួសំខាន់ក្នុងការបង្កជំងឺនេះគឺៈ
- ភាពមិនប្រក្រតីរបស់ប្រព័ន្ធការពារខ្លួនមនុស្ស (Immune factors)
- កត្តាហ្សែន (Genetic factors/genetic predisposition)
៣) រោគសញ្ញា៖
រោគសញ្ញាស្បែករបស់ជំងឺ Psoriasis មានលក្ខណៈសំគាល់ដូចជាៈ
- បន្ទះក្រហមមានក្រមរសពណ៌ប្រាក់ និងស្បែកស្ងួត
- កន្លែងដែលកើតញឹកញាប់ដូចជា៖ ក្បាល, កែងដៃ, និងជង្គង់ តែរោគសញ្ញាស្បែកអាចចេញនៅគ្រប់កន្លែងទាំងអស់
- ក្រមរក្រាស់ស្ងួតអាចរមាស់តិចតួច
៤) ប្រភេទផ្សេងៗ របស់ជំងឺ Psoriasis៖
ជំងឺ Psoriasis មានច្រើនប្រភេទដែលកើតនៅតំបន់ផ្សេងៗនៃរាងកាយ ប៉ុន្តែប្រភេទដែលគេតែងតែជួបប្រទះញឹកញាប់គឺ Chronic plaque psoriasis មានដូចជា៖
- Scalp psoriasis: psoriasis នៅក្បាល
- Flexcual psoriasis: psoriasis នៅក្លៀក, ក្រលៀន, របត់ស្បែក ។ល។
- Palmoplantar psoriasis: Psoriasis បាទដៃ និងជើង
ក្រៅពីនេះ មានប្រភេទផ្សេងៗទៀតរបស់ Psoriasis ដូចជាៈ
- Nail psoriasis: psoriasis ក្រចក
- Erythrodermic psoriasis: psoriasis មានសញ្ញាស្បែកក្រហម
- Pustular psoriasis: psoriasis មានសញ្ញាស្បែកជាលក្ខណៈខ្ទុះ
- Guttate psoriasis: psoriasis មានសញ្ញាស្បែកជាកន្តួលក្រហមតូចៗ
៥) កត្តាជំរុញជំងឺ Psoriasis ឲ្យកាន់តែធ្ងន់ធ្ងរ៖
- កត្តាផ្លូវចិត្ត (Stress)
- កត្តាជំងឺរលាកបំពង់កដោយបាត់តេរី Streptococcus spp នឹងជំងឺច្រើនទៀត
- កត្តាថ្នាំពេទ្យ beta-blockers, lithium, angiotensin-converting enzyme (ACE) inhibitor medicines, NSAID, antimalarials
- ការជក់បារី
- ការញ៉ាំស្រា
៦) ជំងឺផ្សេងដែលអ្នកជំងឺ psoriasis អាចមាន៖
- ជំងឺសន្លាក (psoriatic arthritis)
- ជំងឺសរសៃឈាមបេះដូង, ទឹកនោមផ្អែម, លើសជាតិខ្លាញ់ជាដើម។
៧.) រោគវិនិច្ឆ័យ៖
ជំងឺ Psoriasis អាចធ្វើរោគវិនិច្ឆ័យបានលើរោគសញ្ញាស្បែករបស់ជំងឺ ដោយវេជ្ជបណ្ឌិតជំនាញ។
៨) វិធីព្យាបាល៖
ជំងឺ Psoriasis មិនមានថ្នាំព្យាបាលឲ្យជាដាច់ទេ តែការព្យាលបាលអាចបំបាត់សញ្ញាលើស្បែកបាន និងកាត់បន្ថយការលាប់ឡើងសារជាថ្មីរបស់ជំងឺ។
ក. អ្នកជំងឺគួរជៀសវាងកត្តាទាំងឡាយដែលជំរុញឲ្យមានការលាប់ឡើងរបស់ជំងឺ Psoriasis ដូចជា៖
- បញ្ឈប់ការជក់បារី
- បន្ថយការពិសារគ្រឿងស្រវឹង
- សម្រកទម្ងន់
ខ. វិធីព្យាបាលដោយថ្នាំលាប៖
- Emollients
- Vitamin D analogue (calcipotriol)
- Topical corticosteroids
គ) វិធីព្យាបាលដោយកាំរស្មី UV (Phototherapy)៖
- NarrowbandUVB
- Photochemotherapy (PUVA)
ឃ) ថ្នាំលេបដែលគេប្រើញឹកញាប់មាន៖
- Methotrexate
- Ciclosporin
- Acitretin
“ប្រសិនបើមានអាការៈ ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់មកជួបពិភាក្សាពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសសើរស្បែក ដើម្បីធ្វើរោគវិនិច្ឆ័យនិងឈានទៅរកការព្យាបាលជំងឺនេះ ប្រកបដោយប្រសិទ្ធភាព។”