I. និយមន័យ
គឺជាការកកើតគ្រួសក្នុងតម្រងនោម។ជាទូទៅគ្រួសតូចៗអាចឆ្លងកាត់ប្រពន្ធ័ផ្លូវនោមបានដោយគ្មានកត់សម្គល់។ទោះបីជាយ៉ាងណាក៏ដោយគ្រួសធំៗអាចធ្វើអោយស្ទះនៅបំពង់ទឹកនោមបាន។
II. មូលហេតុ
គ្រាប់ក្រួស វាបង្កឡើងដោយសារទឹកនោមរបស់យើងមានផ្ទុកទៅដោយសារធាតុមួយចំនួនដែលមិនរលាយ។ ក្រួសក្នុងតម្រងនោម កើតឡើង នៅពេលដែលមានការថយចុះ នៃចំនួនទឹកនោម (decreasein urine volume ) ព្រោះតែបរិភោគទឹកតិចពេកនោះសារធាតុដែលបង្កជាកំហាប់ក្នុងទឹកនោម មានជាអាទិ៍ កាល់ស្យូមអុកសាលាដ អាស៊ីតអុយរិក ព្រមទាំងសារធាតុមួយចំនួនផ្សេងៗទៀតក៏មានខ្ពស់ ។
· កាល់ស្យូម (calcium)រួមផ្សំជាមួយ អុកសាលាដ (oxalate) ឬផូហ្វ័រ (phosphate) ។សារធាតុគីមីដទៃទៀតដែលអាចបង្កើត ជាក្រួសនៅក្នុងផ្លូវទឹកនោមនោះរួមបញ្ចូលទាំង ជាតិអាស៊ីតអ៊ុយរិច (uric acid) និងamino acid cystine ។
· កង្វះជាតិទឹក (dehydration)ដែលបណ្តាលមកពីបរិភោគទឹកមិនគ្រប់គ្រាន់ ឬការប្រើកម្លាំងពលកម្មច្រើនពេក ដោយគ្មានការបង្គ្រប់ជាតិទឹកវិញនោះទេបង្កើនការ ប្រឈមដល់ជម្ងឺគ្រាប់ក្រួសក្នុងតម្រងនោមខ្លាំងណាស់ ។ ឧបសគ្គឬ ដុំអ្វីដែលរារាំងលំហូរ របស់ទឹកនោម (flow of urine) អាចបណ្តាលអោយមានជម្ងឺនេះផងដែរ ។ ជាមួយគ្នានេះ, អាកាសធាតុអាចជាបញ្ហាមួយដែលបណ្តាលអោយមានការវិវត្តទៅជាគ្រាប់ក្រួសពិសេស នៅតំបន់ដែលមានអាកាសធាតុក្តៅហើយស្ងួត ។គ្រាប់ក្រួសនៅក្នុងតម្រងនោមអាចជា លទ្ធផលនៃការរលាកបំពង់ទឹកបង្ហូរនោម(infection in the urinary tract); ដែលគេហៅវាជាគ្រាប់ក្រួសstruvite ឬ ក្រួសចំលងរោគ (infectionstones) ។
· លក្ខណៈនៃជំងឺមួយចំនួនអាចបណ្តាលអោយបង្កើនការប្រឈមមុខទៅនឹងការវិវត្តិនៃជំងឺគ្រាប់ក្រួសក្នុងតម្រងនោម(kidneystones) ដូចជា ៖
-ជំងឺប្រគ្រីវ(Gout)ជាលទ្ធផលនៃការកើនឡើងនៃកំរិតជាតិអាស៊ីតអ៊ុយរិចនៅក្នុងឈាម និង ទឹកនោម ហើយអាចបណ្តាលអោយបង្កើតជាគ្រាប់ក្រួសអាស៊ីតអ៊ុយរិចបាន (uric acid stones) ។
-ជាតិកាល់ស្យូមឡើងខ្ពស់នៅក្នុងទឹកនោម(Hypercalciuria)គឺជាលក្ខណៈមួយផ្សេងទៀត ដែលបណ្តាលអោយមានគ្រាប់ក្រួស(មានជាងពាក់កណ្តាលនៃករណីទាំងអស់) ។ ក្នុងលក្ខខ័ណ្ឌនេះ, កំរិតជាតិកាល់ស្យូម ច្រើនលើសលុបត្រូវបានស្រូបតាមរយៈចំណីអាហារនិង បញ្ចេញមកវិញតាមរយៈ ទឹកនោម ដែលជាកន្លែងបង្កើតជាក្រួស calciumphosphate ឬគ្រាប់ក្រួស calcium oxalate ។
· ថ្នាំពេទ្យមួយចំនួនក៏ចូលរួមលើកកំពស់ការប្រឈមមុខទៅនឹងជំងឺក្រួសក្នុងតម្រងនោម ផងដែរ ដូចជាពពួកថ្នាំបញ្ចុះទឹកនោម (diuretics),ថ្នាំបញ្ចុះជាតិអាស៊ីត មានលាយជាតិ កាល់ស្យូម (calcium-containingantacids), និង protease inhibitor indinavir(Crixivan), ថ្នាំដើម្បីព្យាបាលការឆ្លងនៃមេរោគអេដស៍ (treatHIV infection) ។
III. រោគសញ្ញា
· ការឈឺចាប់តម្រងនោម៖
ជារឿយៗវាអាចបង្កឲ្យមានការឈឺចាប់នៅក្នុងពោះ និងគេអាចចាត់ទុកថា ជាការឈឺចាប់ខ្លាំងបំផុត ដោយឈឺភ្លាមៗ និងខ្លាំងតែម្តង នៅត្រង់ក្រលៀន ប្រដាប់ភេទ ឬខ្នង។
· ចុកតម្រងនោម៖
ការឈឺចាប់នេះផងដែរអាចកើតឡើងសារជាថ្មីបាន ដោយគ្រួសនោះ ធ្វើចលនានៅក្នុងតម្រងនោមរបស់អ្នក ហើយបង្កឲ្យបែកញើស និងមិនអាចទ្រាំនូវការឈឺចាប់នេះ បានថែមទៀតផង។
· ឈាមក្នុងទឹកនោម៖
ជាទូទៅសញ្ញានៃគ្រួសក្នុងតម្រងនោមមួយទៀតគឺ វត្តមាននៃឈាមក្នុងទឹកនោម។ ទឹកនោមមានពណ៌ផ្កាឈូក ឬក្រហម គឺបណ្តាលមកពី ការកកិតនៃដុំគ្រួសនោះ ជាមួយតម្រងនោម។
· ការបង្ករោគ៖
គ្រួសនៅក្នុងតម្រងនោមបង្ហាញនូវសញ្ញា នៃការបង្ករោគនៅបំពង់នោម ដូចជា ក្តៅខ្លួន និងឈឺចាប់ខ្លាំងពេលកំពុងនោម ជាដើម។
· ការឈឺចាប់ដែលគួរឲ្យកត់សម្គាល់៖
ប្រសិនបើអ្នកមិនច្បាស់ថាខ្លួនមានគ្រួសនៅក្នុងតម្រងនោមទេនោះ សួមព្យាយាមធ្វើការវិភាគនៅពេលដែលមានការឈឺចាប់លេចចេញមក។ ជាទូទៅ ការឈឺចាប់ គឺកើតឡើងនៅពេលព្រឹកព្រោះមនុស្សមិនបាន នោមនៅពេលយប់។
IV. របៀបធ្វើរោគវិនិច្ឆ័យនៃជំងឺក្រួសក្នុងតម្រងនោម
ពេលខ្លះក្រួសក្នុងតម្រងនោមមិនបានផ្តល់ជារោគសញ្ញាអ្វីឡើយ ជាពិសេសបើគ្រួសស្ថិតនៅក្នុងតម្រងនោមតែម្តង។គេអាចដឹងបាន ថាមានក្រួសតាមរយៈការថតឆ្លុះ ឬ ថតអេកូពោះ និងតម្រងនោម ។ ជាធម្មតា, ការធ្វើតេស្តរូបភាពវេជ្ជសាស្ត្រ(Imaging tests) ចាំបាច់ណាស់ក្នុងការធ្វើរោគវិនិច្ឆ័យ។ការថត Helical CT scan ដោយគ្មាន contrastmaterial ត្រូវបានគេនិយមយកមកប្រើដើម្បីសម្គាល់រកមើលគ្រាប់ក្រួសឬ របស់រារាំងនានានៅក្នុង បំពង់ទឹកមូត្រ ។ ពីមុនការថតIVP(intravenouspyelogram )(IVP - ជាការថត X-ray ដោយមានចាក់ល័ក្តិចូលតាមសរសៃឈាមវ៉ែនដើម្បីពិនិត្យតម្រងនោមនិងផ្លូវបង្ហូរនោមនិងប្លោកនោម) គឺជាវិធីដែលគេ និយមប្រើញឹកញាប់បំផុតដើម្បីរកមើលគ្រាប់ក្រួសដែលអាចមាននៅក្នុងផ្លូវទឹកមូត្រ, ប៉ុន្តែ ការធ្វើតេស្តខាងលើនេះប្រឈមមុខទៅនឹងផលវិបាកធ្ងន់ធ្ងរនិងត្រូវការចំណាយពេលយូរ។ Helical CT scans ត្រូវបានគេរកឃើញថាមានប្រសិទ្ធិភាពជាងIVP ក្នុងការធ្វើ រោគវិនិច្ឆ័យជំងឺក្រួសក្នុងតម្រងនោមឬ ជំងឺក្រួសតាមបំពង់បង្ហូរនោម ។ ប្រសិនបើជាស្ត្រីមាន ផ្ទៃពោះ ឬ អ្នកដែលគួរចៀសវាងប៉ះពាល់ជាមួយចំហាយវិទ្យុសកម្ម(radiation), ការពិនិត្យដោយ ថតងេកូultrasoundអាចប្រព្រឹត្តទៅបានដើម្បីជួយក្នុងការធ្វើរោគវិនិច្ឆ័យ ។
V. ផលវិបាកជំងឺគ្រួសតម្រងនោម
Ø គ្រួសក្នុងតម្រងនោមអាចធ្វើអោយស្ទះនូវលំហូររបស់ទឹកនោម។ទឹកនោមនៅផ្នែកខាងលើកន្លែងដែលស្ទះគឺនៅនឹងហើយថែមទាំាងអាចធ្វើអោយបង្ករោគដែលនៅលើតម្រងនោម។

Ø ការស្ទះធ្ងន់ធ្ងរនៅបំពង់ទឹកនោមធ្វើអោយទឹកនោមចាល់ឡើងដល់តម្រងនោមហើយបន្ទាប់មកពេញតម្រង់នោម។ប្រសិនបើទឹកនោមចាល់ពេញតម្រងនោមនោះវានឹងហើមដែលយើងហៅថា Hydronephrosis ។
Ø ប្រសិនបើមិនព្យាបាលទេនោះមុខងាររបស់តម្រងនោមនិងបាត់បង់មិនអាចមានមុខងារដូចដើមវិញទេ។
VI. ការអនុវត្ដន៍ការថែទាំ
Ø ពិនិត្យសង្កេតមើល Input /Ouput
Ø ពិនិត្យមើលការនោមអ្នកជំងឺ
Ø ធ្វើការផ្ដល់ថ្នាំជូនគាត់
Ø សង្កេតមើលប្លោកនោមអ្នកជំងឺ
Ø ធ្វើការតាមដាន និងកត់ត្រាភាពមិនប្រក្រតី
Ø និងតានសញ្ញាជីវិត ។
VII. ការព្យាបាលជំងឺក្រួសក្នុងតម្រងនោម
ជាទូទៅ, គ្រាប់ក្រួសក្នុងតម្រងនោមតែងតែធ្លាក់ឆ្លងកាត់តាមផ្លូវបំពង់នោម(urinary tract) ដោយខ្លួនឯងក្នុងរយៈពេល ៤៨ ម៉ោង, ជាមួយនឹងការទទួលទានជាតិទឹកដ៏ច្រើនសន្ធឹកសន្ធាប់ ។កេតូរ៉ូឡាក់ Ketorolac (Toradol) គឺជាថ្នាំចាក់ដើម្បីប្រឆាំងការរលាកនិង ពពួកថ្នាំ ណាកូទីក Narcotics (ថ្នាំមានជាតិអាភៀន)អាចជួយបំបាត់ការឈឺចាប់ នៅពេលដែល អ្នកប្រើថ្នាំបំបាត់ការឈឺចាប់ធម្មតាគ្មានប្រសិទ្ធិភាព។ ថ្នាំចាក់តាមសរសៃបំបាត់ការ ឈឺចាប់អាចប្រើទៅបានប្រសិនបើជាគេឃើញមានការចង្អោរនិង ក្អួត ។ គ្រាប់ក្រួស ក្នុងតម្រងនោមអាចត្រូវការពេលវេលាជាច្រើនដើម្បីអាចអោយវាជ្រុះធ្លាក់តាមរយៈបំពង់បង្ហូរនោមទៅកាន់ប្លោកនោមដោយខ្លួនឯង, ប៉ុន្តែ ការព្យាបាលត្រូវតែមានដើម្បីត្រួតពិនិត្យ និង ទប់ស្កាត់រោគសញ្ញានិង ផលវិបាកនានា ។
គ្រាប់ក្រួសដែលមានទំហំ ៤មីលីម៉ែត្រ អាចមានឱកាសធ្លាក់ចុះមក ៨០%, រីឯគ្រាប់ក្រួសដែលមានទំហំ ៥ មីលីម៉ែត្រ (5 mm) អាចមានឱកាសធ្លាក់ចុះមកត្រឹមតែ២០% ប៉ុននោះ ។ ចំណែកឯគ្រាប់ក្រួស ដែលមានទំហំ ធំជាង ៩ ទៅ ១០មីលីម៉ែត្រ (9 mm-10 mm) កម្រនឹងធ្លាក់ចុះមកណាស់ប្រសិនណាបើគ្មាន អន្តរាគមន៍ ឬ ការព្យាបាលជាក់លាក់ណាមួយនោះ ។ ឱសថមួយចំនួនត្រូវបានគេប្រើប្រាស់ដើម្បីបង្កើនអត្រាធ្លាក់ចុះនៃគ្រាប់ក្រួស ។ ថ្នាំទាំង នោះ គឺ: calcium channel blockers ដូចជា nifedipine(Adalat, Procardia, Afeditab, Nifediac) និង alphablockers ដូចជា tamsulosin (Flomax) ។ថ្នាំទាំងអស់នេះអាច ប្រើ ប្រាស់សំរាប់មនុស្សមានក្រួស ដែលមិនងាយនឹងធ្លាក់មកតាមរយៈបំពង់នោមប៉ុននោះ។
· ចំពោះដុំក្រួសដែលមិនអាចជ្រុះធ្លាក់មកដោយខ្លួនឯង, មានវិធីសាស្ត្រមួយហៅថា lithotripsy ត្រូវបានគេប្រើប្រាស់ញឹកញាប់បំផុត។ នៅក្នុងដំណើរការនេះ, រលករញ្ជួយ(shockwaves )ត្រូវបានយកមកប្រើដើម្បីបំបែកដុំគ្រាប់ក្រួសធំៗទៅជាដុំតូចៗ ដែលអាចជ្រុះឆ្លងកាត់ តាមប្រព័ន្ធទឹកមូត្រ (urinarysystem) ។ ម្យ៉ាងវិញទៀត, ការវះកាត់ (Surgicaltechniques) ជាវិធីចុងក្រោយគេបង្អស់ក្នុងការព្យាបាលជំងឺគ្រាប់ក្រួសក្នុងតម្រងនោម ប្រសិនបើអ្នកមិន បានទទួលជោគជ័យតាមរយៈការព្យាបាលប៉ុន្មានខាងលើនេះ។ ដំណើរការនេះ, ជាការវះ កាត់តូចមួយនៅលើស្បែក (percutaneousnephrolithotomy) ឬ តាមរយៈឧបករណ៍ម្យ៉ាង ដែលគេហៅថា ureteroscopeដើម្បីឆ្លងកាត់ផ្លូវបង្ហូរនោមនិង ប្លោកនោម (bladder)។
VIII. រោគវិនិឆ្ឆ័យថែទាំ
1. AcutePain related totissue trauma, increased ureteric contraction, edema formation.
2. ImpairedUrinary Eliminationrelated to irritation of the kidney / ureter, mechanical obstruction,inflammation, bladder stimulation by a stone.
3. Alteredurinary elimination
4. Risk for Deficient FluidVolume related toneusea, vomiting.
5. Ineffectivetissue perfusion: Renal
6. Riskfor infection
7. Deficientknowledge related tomisinformation.
IX. ការការពារនៃជំងឺគ្រួសក្នុងតម្រងនោម
Ø ដើម្បីការពារយើងត្រូវផឹកទឹកអោយបានច្រើនក្នុងមួយថ្ងៃជាទូទៅពី២លីត្រទៅ ២កន្លះ ឡើងទៅ
Ø ចំពោះអាហារគឺអាហារដែលមិនសូវសំបូរជាតិអំបិលនិងប្រូតេអិនតិច
Ø បរិភោគអាហារដែលមិនសូវសំបូរជាតិ Oxalate.