ពួកជំនុំនៃព្រះនៅកម្ពុជាក៏ធ្វើចលនាបរិច្ចាគឈាមស្វាគមន៍បុណ្យរំលង



ពួកជំនុំនៃព្រះនៅកម្ពុជាក៏ធ្វើចលនាបរិច្ចាគឈាមស្វាគមន៍បុណ្យរំលង



នៅថ្ងៃទី២៧ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅកម្ពុជា សមាជិកគ្រីស្ទានកម្ពុជាភ្នំពេញប្រមាណ៦០នាក់ រួមមាន សមាជិកគ្រួសារ អ្នកជិតខាង និងមិត្តភក្តិ បានចូលរួមក្នុងចលនាបរិច្ចាគឈាមនេះ។ ក្នុងរយៈពេល 3 ម៉ោង អ្នកចូលរួមមើលទៅមុខមានពន្លឺតែម្តង ហាក់បីដូចជាមិនអស់កម្លាំងអ្វីបន្តិចសោះ។ ពួកគេសើចនឹងសំណួររបស់ខាងមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលសួរថា ” ពិបាកដែរអត់?”





ជាពិសេស លោកស្រី ថោ ហ៊ុយនាង (អាយុ40) ដែលបានចូលរួមក្នុងការបរិច្ចាគឈាម តាមរយៈព្រឹត្តិការណ៍នេះជាលើកដំបូង បាននិយាយថា “បានចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតបែបនេះ ខ្ញុំមានអារម្មណ៍ថា ពិតជាមានសុភមង្គលមែនទែន “។

ដូចគ្នានេះផងដែរ ចំពោះលោក លី គីមឡុង (អាយុ26) ដែលជាអ្នកបរិច្ចាគឈាមនៅទីនេះកាលពីឆ្នាំមុន នៅពេលដែលសួរគាត់ថា ហេតុអ្វីបានជាគាត់ចូលរួមបរិច្ចាគឈាម គាត់ក៏បានឆ្លើយថា “ក្នុងមួយឆ្នាំម្តង ខ្ញុំបានទទួលឈាមនៃសេចក្តីស្រលាញ់របស់ព្រះអម្ចាស់តាមរយៈបុណ្យរំលង ដូច្នេះខ្ញុំក៏ចង់ចែកចាយឈាមនៃសេចក្តីស្រលាញ់នេះជាមួយប្រជាជនខ្មែរឲ្យបានមួយឆ្នាំម្តងដែរ”។







ជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅកម្ពុជា បានផ្តល់ជូនជាភេសជ្ជៈនិងអាហារសម្រន់សម្រាប់អ្នកបរិច្ចាគឈាមផងដែរ។ លោកអ៊ឹង អួនតុលា ជាមន្ត្រីផ្សព្វផ្សាយរកអំណោយឈាម បាននិយាយថា “ពេលឃើញសមាជិកពួកជំនុំនៃព្រះមានភាពក្លាហានក្នុងការចូលរួមជួយសង្គ្រោះជីវិតមនុស្សដោយមានទឹកមុខរីករាយបែបនេះ ខ្ញុំសប្បាយចិត្តមែនទែន” គាត់បានបន្តទៀតថា “តំណាំងឲ្យប្រជានខ្មែរទាំងអស់ ខ្ញុំបាទសូមថ្លែងអំណរគុណដល់សមាជិកពួកជំនុំនៃព្រះទាំងអស់ ចំពោះទឹកចិត្តដ៏ថ្លៃថ្លានេះ”។ ពួកជំនុំនៃព្រះដែលជាម្ចាស់កម្មវិធីនេះបានមានប្រសាសន៍ថា «អ្វីដែលសំខាន់បំផុតសម្រាប់អ្នកដែលត្រូវការឈាម នោះគឺជាឈាមដែលមានសុខភាពល្អ។ ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលអាចផ្តល់ឈាមដែលមានសុខភាពល្អ ដល់ពួកគេបាន ។ ព្រះអម្ចាស់ក៏បានប្រទានបុណ្យរំលងនៃសញ្ញាថ្មីជាសេចក្ដីពិតនៃជីវិតដល់ពួកយើង ដោយបូជាសាច់ និងឈាមរបស់ទ្រង់ដែរ ដូច្នេះពួកយើងសង្ឃឹមថាការអនុវត្តដ៏តិចតួចស្តួចស្តើងរបស់យើង ក្នុងការធ្វើតាមការបូជារបស់ព្រះគ្រីស្ទ នឹងអាចជួយអ្នកដែលមានការលំបាកបាន»។

ពួកជំនុំនៃព្រះបន្តអនុវត្តការជួយសង្គ្រោះជីវិតជារៀងរាល់ឆ្នាំ នៅក្នុងចលនាបរិច្ចាគឈាមទូទាំងពិភពលោក។ ត្រឹមឆ្នាំមុន តាមរយៈពួកជំនុំនៃព្រះ មានមនុស្សជាង 70.000 នាក់បានបរិច្ចាគឈាម។ ប្រសិនបើមនុស្សម្នាក់ បរិច្ចាគឈាម នោះយើងអាចបែងចែកឈាមនោះជួយសង្គ្រោះបានមនុស្ស3នាក់ ដូច្នេះជាលទ្ធផល នេះមានន័យថា មនុស្សជាង 70.000 នាក់ដែលបានបរិច្ចាគឈាមនោះ បានជួយសង្គ្រោះជីវិត មនុស្សបាន 210.000 នាក់។


នៅឆ្នាំនេះ ពួកជំនុំនៃព្រះបានប្រារព្ធខួបលើកទី 100 របស់ "ព្រះគ្រីស្ទអាន់សាំងហុង" ។ ដូច្នេះពួកយើងនឹងអនុវត្តសេចក្តីស្រលាញ់សំរាប់មនុស្សជាតិឱ្យកាន់តែមានភាពកក់ក្តៅជាងធម្មតា។ ជាធម្មតា ព្រះវិហារនេះតែងតែផ្តល់នូវភាពកក់ក្តៅដល់អ្នកជិតខាងរបស់ខ្លួន តាមរយៈសកម្មភាពចម្រុះដូចជា ការសម្អាតតាមដងផ្លូវ ការជួយអ្នកជិតខាង ក៏ដូចជាចលនាបរិច្ចាគឈាមដែលស្វាគមន៍បុណ្យរំលងផងដែរ ដើម្បីចែកចាយសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ ។កាលពីឆ្នាំមុន ពួកជំនុំនៃព្រះនៅក្នុងប្រទេសកម្ពុជា បានធ្វើចលនាបរិច្ចាគឈាមដែលស្វាគមន៍បុណ្យរំលង។ ដូចគ្នាផងដែរ នៅភ្នំពេញ សៀមរាប ក្រចេះ កំពង់ចាម ក៏បានធ្វើសកម្មភាពសម្អាតតាមដងផ្លូវ ហើយក៏បានធ្វើចលនា បរិច្ចាគឈាមនៅកន្លែងផ្សេងៗផងដែរ។





ពួកជំនុំនៃព្រះបាននិយាយថាបុណ្យរំលងនៃសញ្ញាថ្មី គឺជាពិធីបុណ្យនៃជីវិត ដែលបានបង្កើតឡើងសម្រាប់សេចក្ដី សង្គ្រោះនៃមនុស្សជាតិ នៅមួយថ្ងៃមុនពេលព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាងកាលពី2000ឆ្នាំមុន។ នៅថ្ងៃនោះ ព្រះយេស៊ូវបានតាំងបុណ្យរំលងនៃសញ្ញាថ្មីឡើងដោយនំប៉័ងនិងស្រាទំពាំងបាយជូរ ដែលតំណាងឲ្យ សាច់និងឈាមរបស់ទ្រង់ ហើយទ្រង់បានប្រទានសេចក្តីសន្យានៃជីវិតអស់កល្បដល់មនុស្សជាតិ (ម៉ាថាយ 26 លូកា 22 និងយ៉ូហាន 6) ។ បុណ្យរំលងមានន័យថា “សេចក្តីវេទនារំលងផុតទៅ” ។ បុណ្យនេះប្រព្រឹត្តឡើងនៅល្ងាចថ្ងៃទី 14 ខែ1 តាមប្រតិទិនបរិសុទ្ធ ដែលត្រូវនឹងខែមិនា ឬមេសា តាមប្រតិទិន្នចន្ទ័គតិ។ នៅថ្ងៃទី 30 ខែមីនាឆ្នាំនេះ ព្រះវិហារជាង 7.000កន្លែង មកពី175ប្រទេសទូទាំងពិភពលោក បានប្រារព្ធធ្វើបុណ្យរំលង។

លោកគ្រូគង្វាលឃីមជូឆល់ បានមានប្រសាសន៍ថា «បុណ្យរំលងគឺជាពិធីទទួលសាច់និងឈាមរបស់ព្រះអម្ចាស់ ហើយក្លាយជាកូនរបស់ ព្រះអម្ចាស់»។ គាត់បានបន្តទៀតថា «ខ្ញុំសង្ឃឹមថា ក្រុមគ្រួសារ និងអ្នកជិតខាងទាំងអស់ នៅទូទាំងពិភពលោកទាំងមូល នឹងអាចទទួលព្រះពរនៃជីវិតអស់កល្ប តាមរយៈបុណ្យរំលងបាន»។


ម៉្យាងទៀត ពួកជំនុំនៃព្រះគឺជាព្រះវិហារតែមួយគត់ ដែលរក្សាបុណ្យរំលងនៃសញ្ញាថ្មី ទៅតាមដានស្នាមរបស់ ព្រះយេស៊ូវគ្រីស្ទសព្វថ្ងៃនេះ។

Post a Comment

Khmer drama

4/Disease/featured