អង្គការមូលនិធិវីឡាវយូអន្តរជាតិជាតិរបស់ សមាគមផ្សព្វផ្សាយពិភពលោក "ពួកជំនុំនៃព្រះ" ធ្វើការប្រមូលបោសសម្អាតកើបសម្រាម

រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយអង្គការមូលនិធិ វីឡាវយូ អន្តរជាតិជាតិ របស់ប្រទេសកូរ៉េ ធ្វើការប្រមូលបោសសម្អាតកើបសម្រាមនៅតាមបណ្តោយផ្លូវណ័រប្រីតមុខស្ថានីយទូរទស្សន៍អាសុីអាគ្នេយ៍ ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបរិស្ថាន អនាម័យសាធារណៈ និងជាសារដាស់តឿនដល់ប្រជាពលរដ្ឋឲ្យចូលរួមស្រលាញ់ថែរក្សាបរិស្ថាន ដើម្បីសោភ័ណ្ឌភាព និងសុខភាព។ជាមួយនេះ អាជ្ញាធរខណ្ឌសែនសុខ សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានអោយបានល្អស្អាត ដើម្បីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសោភ័ណ្ឌភាពក្នុងមូលដ្ឋាន និងរាជធានីភ្នំពេញរបស់យើង ។



Post a Comment

Khmer drama

4/Disease/featured