ជំងឺភ្នែកឡើងបាយ!!!
ជំងឺភ្នែកឡើងបាយ (Cataract) គឺជាជំងឺដែលបណ្តាលមកពីកែវភ្នែកឡើងស្រអាប់។ ជំងឺនេះកើតឡើងចំពោះមនុស្សទូទៅ ប៉ុន្តែមួយភាគធំ ភ្នែកឡើងបាយកើតឡើងទៅលើមនុស្សវ័យចាស់ ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ។
១) មូលហេតុដែលនាំអោយកើតជំងឺភ្នែកឡើងបាយ មានដូចជាៈ
- មានការប៉ះទង្គិចដោយការវាយ ឬគ្រោះថ្នាក់ត្រូវភ្នែក និងប៉ះទង្គិចដោយសារវត្ថុរឹង
- ទទួលរងពន្លឺខ្លាំងដោយការផ្សារដែក រឺលោហធាតុ ដោយមិនប្រើវ៉ែនតាខ្មៅ
- ប៉ះពាល់ជាមួយសារធាតុគីមី, អាស៊ីត, សារជាតិ Basse (ទឹកអូសាវែល) និងមេសាប៊ូជាដើម
២) រោគសញ្ញាៈ
- លក្ខណៈសម្គាល់របស់ភ្នែកឡើងបាយគឺ កែវភ្នែកឡើងពណ៌ស្រអាប់
- គ្មានការឈឺចាប់ តែគំហើញថយចុះ ទោះជាមានការកែគំហើញដោយវ៉ែនតាក្តី ក៏មិនបានប្រសើរដែរ
៣) វិធីការពារៈ
- ត្រូវពាក់វ៉ែនតាខ្មៅ ដើម្បីកុំអោយភ្នែកត្រូវកំដៅថ្ងៃខ្លាំងពេក
- ការពារកុំអោយវត្ថុនានា ឬសារធាតុគីមី ខ្ទាតចូលក្នុងភ្នែក
-ជៀសវាងពិសារគ្រឿងស្រវឹងច្រើន ដែលអាចនាំអោយភ្នែកឆាប់ឡើងបាយ
៤) ការព្យាបាលៈ)
- ត្រូវមកជួបគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិគ្រោះ និងព្យាបាលតាមឯកទេសវេជ្ជសាស្ត្រ។
«មន្ទីរពេទ្យកាល់ម៉ែតកំពុងអនុវត្តយ៉ាងស្ទាត់ជំនាញក្នុងការផ្តល់សេវាវះកាត់បកភ្នែកឡើងបាយ ជាមួយវេជ្ជបណ្ឌិតឯកទេសមានបទពិសោធន៍ខ្ពស់ ម៉ាសីុនទំនើប តាមពិធីសារសកលថ្មី ប្រកបដោយប្រសិទ្ធភាពល្អប្រសើរ។»